សម្តេចតេជោ ហ៊ុន សែន ៖ ប្រាក់ខែ​គោល​ កម្មករ​នៅ​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​មួយ​ចំនួន​នៅ​ក្នុង​តំបន់​និង​អាស៊ី

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍​​ថា ៖ ប្រាក់ខែគោលរបស់កម្មករនៅកម្ពុ ជាមានចំនួនច្រើនជាងប្រទេសមួយចំនួននៅក្នុងតំបន់និងអាស៊ី ដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា និងប្រទេសស្រ្តីលង្កា បង់ក្លាដេស ។

សុផា លីនដា ត្អូញ​នឹក​អាជីព​ចាស់

តាំងពីសម្រេចចិត្តភ្ជាប់ពាក្យមានគ្រួសារមក បានធ្វើឱ្យតារាបង្ហាញម៉ូដ សុផា លីនដា បាត់មុខឈឹងពី សិល្បៈ ដោយនាងបានទៅសំងំសម្រាលកូន និង បើកអាជីវកម្មរកស៊ីជំនួសវិញ ដោយឡែកប៉ុន្មានថ្ងៃនេះ ស្រាប់តែតារាស្រីរូបនេះត្អូញត្អែរនឹកអាជីពចាស់ និងមានបំណងចង់វិលត្រឡប់មកអាជីពនេះជាថ្មី ដែលជាអាជីពក្នុងក្តីស្រមៃខ្លួន ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួប​ពិភាក្សា​ការងារ​ជាមួយ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​វៀតណាម​

លោកបណ្ឌិត ហ៊ុន ម៉ាណែត សមាជិក​គណៈអចិន្រ្តៃយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល កាលពីល្ងាចថ្ងៃទី២៥ ខែ ឧសភា ឆ្នាំ២០២៣ បានទទួលជួបពិភាក្សាការងារជាមួយលោក ប៊ុយ ក្វាងហ៊ុយ (Bui Quang Huy) សមាជិកបម្រុង នៃគណៈ កម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម អាណត្តិ​ទី១៣ និងជាលេខាធិការទី១ នៃគណៈកម្មាធិការមជ្ឈិមសម្ព័ន្ធយុវជនកុម្មុយនីស្ត ហូជីមិញ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។

ប្លង់រឹងជាង១ម៉ឺនបណ្ណ បុរីឡេងណាវ៉ាត្រា ប្រគល់ជូនអតិថិជន នៅគម្រោងខេត្តបាត់ដំបង

អតិថិជនជាង ២ពាន់នាក់បានអញ្ជើញមកទទួលប្លង់ដី និងផ្ទះ ដោយផ្ទាល់ពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានទិញនាពេលកន្លងមក នៅគម្រោង​​អភិវឌ្ឍន៍របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា សាខាខេត្តបាត់ដំបង។

គណបក្សមហាសាមគ្គីជាតិខ្មែរ ព្រម​ទទួល​យក​ការ​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីការទទួលស្គាល់លទ្ធផលកិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រព្រឹត្តធ្វើឡើង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ បានអោយដឹងថា ៖ គណបក្សមហាសាមគ្គីជាតិខ្មែរ សូមប្រកាស ទទួលស្គាល់ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលបាន ប្រព្រឹត្តធ្វើឡើង នៅថៃ្ងទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ។

រំឭក​ខួប​ ៦៥ឆ្នាំ​កម្ពុជា-ចិន៖ បណ្ឌិត សុខ ទូច ថា​ចិន​បាន​ចាក់​បញ្ជូល​ឈាម​របស់​ខ្លួន​ ចូល​ក្នុង​ស្រទាប់​ប្រជាជន​កម្ពុជា​

ឯកឧត្តមបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ក្នុងទំនាក់ទំនងដ៏ជ្រៅរវាងកម្ពុជា និង​ចិន មានចំណុចសំខាន់ៗ ដូចជា ចិនបានចាក់បញ្ជូលឈាមរបស់ខ្លួន ចូលក្នុងស្រទាប់ប្រជាជនកម្ពុជា, វប្បធម៌​ចិនបានហូរចូលប្រទេសកម្ពុជាដោយឥតដឹងខ្លួន ហើយទទួលយកគ្រប់ស្រទាប់វណ្ណនៃប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន៖ ការ​ចុះ​ជួប​កម្មករ​ មិនមែន​ជិះ​សេះ​មើល​ផ្កា​ទេ​ គឺ​ដើម្បី​ផល​ប្រយោជន៍​កម្មករ​ និង​ប្រទេស​ជាតិ​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការចុះជួបកម្មករ និយោជិត មិនមែនជិះសេះមើលផ្កាទេ គឺចុះដើម្បីបានដឹងពីសុខទុក្ខ និង​​ស្ថានភាពការងាររបស់កម្មករ និយោជិត ដែលជាការគិតគូរដល់ផលប្រយោជន៍កម្មករ និងប្រទេសជាតិ។

សម្តេចតេជោ ហ៊ុន សែន៖ បក្សភ្លើងទៀន​ដឹង​ថា​ចាញ់​ ទើប​ប្រើ​ឧបាយកល​ធ្វើ​ឲ្យ​បរទេស​តិះ​ទៀន​មក​លើ​រដ្ឋាភិបាល​កម្ពុជា​

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងជុំវិញគណៈ​កម្មាធិការជាតិរៀបចំការបោះឆ្នោត មិនអាចចុះឈ្មោះឲ្យគណបក្សពីរចូលរួមប្រកួតប្រកួតប្រជែងក្នុងការបោះឆ្នោតខាងមុខបាន

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ក្មួយៗ​កម្មករ​ កម្មការិនី​ ទៅ​បោះឆ្នោត​ នៅ​ថ្ងៃ​២៣កក្កដា​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពាវនាវឲ្យក្មួយៗកម្មករ កម្មការិនី ទៅបោះឆ្នោត នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចពលរដ្ឋទាំងអស់គ្នា។

សម្តេចតេជោ ហ៊ុន សែន ប្រកាស​ថា​ ប្រាក់​ឧបត្ថម្ភ​បន្ថែម​ដល់​ស្ត្រី​មាន​ផ្ទៃពោះ​ និង​ពេល​សម្រាល​រួច​ នឹង​ចាប់​អនុវត្ត​ពី​ខែសីហា​តទៅ​

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃកម្ពុជា បានឲ្យដឹងថា គោលនយោបាយ​ថ្មីដែលអនុវត្តចំពោះស្ត្រីដែលពពោះ និងឆ្លងទន្លេ ដោយនឹងបន្ថែមថវិកាទាំងការពិនិត្យផ្ទៃពោះ និងការឆ្លងទន្លេ រួមទាំងការឧបត្ថម្ភក្រោយសម្រាល នឹងចាប់អនុវត្តពីខែសីហាទៅ។

5
Promotion