អាចនិយាយបានថានេះជាលើកដំបូងហើយដែលលោកឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហាញនូវអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈវិដេអូថ្មីមួយដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានរយៈពេលជិត ៧ នាទី បន្ទាប់ពីបានចូលទៅបំពេញការងារនិងនៅក្បែរលោកឧកញ៉ាអស់ពេលជាង ២ ឆ្នាំ ។
Author: rotha
អ្នកបាត់ដំបង ត្រៀមខ្លួនឱ្យហើយចាំទទួលព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ផង ធានាថានឹងកាន់តែសម្បើមជាមួយនឹងឈុតធំរបស់ហ្គាឡាក់ស៊ី ណាវាត្រា
ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរបន្តទៀតហើយ លើកនេះនឹងឈានចូលមកដល់ជួបបងប្អូនពុកម៉ែមាមីងនៅក្នុងខេត្តបាត់ដំបងវិញម្តង ក្រោយពីបាននាំយកនូវភាពសប្បាយរីករាយកក្រើកជូនបងប្អូនខាងកំពតរួចមក។
ក្រសួងបរិស្ថាន៖ បណ្តាញអង្គការចាត់តាំងខុសច្បាប់ប្រើឈ្មោះ«មាតាធម្មជាតិ» មិនមានលក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងបរិស្ថាន បានអោយដឹងថា ក្រសួងបរិស្ថានបានកត់សម្គាល់ឃើញថា បណ្តាញអង្គការចាត់តាំងខុសច្បាប់ ដែលប្រើឈ្មោះ «មាតាធម្មជាតិ» ដឹកនាំដោយបុគ្គលសញ្ជាតិអេស្ប៉ាញឈ្មោះ Alejandro Gonzalez Davidson មិនមាន លក្ខណៈសម្បត្តិជាអង្គការមិនមែនរដ្ឋាភិបាល។
សម្តេចតេជោ ហ៊ុន សែន សុំអង្វរកឲ្យប្រុងប្រយ័ត្នចំពោះការឆ្លាក់ព្រះភ័ក្រពុទ្ធបដិមា គឺធ្វើឲ្យត្រូវតាមក្បួនខ្នាត
ក្នុងពិធីសម្ពោធទីតាំងថ្មីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងចែកសញ្ញាបត្រដល់និស្សិតដែលបានបញ្ចប់ការសិក្សា នៅព្រឹកថ្ងៃទី២៤ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជំរុញឲ្យមានការប្រយ័ត្នលើការប្រើប្រាស់ទម្រង់សិល្បៈនានា គឺឲ្យត្រូវតាមទម្រង់ខ្មែរ ដើម្បីកុំកូនខ្មែរជំនាន់ក្រោយយល់ច្រឡំ ឬយល់ខុស។
សេចក្តីព្រាងក្រមបរិស្ថាននិងធនធានធម្មជាតិ នឹងត្រូវរដ្ឋសភាអនុម័ត នៅថ្ងៃ៣០ឧសភា
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។
សម្តេចតេជោ ហ៊ុន សែន ប្រដៅចំៗដល់ក្រុមហ៊ុន Home Internet ដែលសេវាមហាអន់ជាងគេនៅកម្ពុជា
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរិះគន់ចំៗទៅលើក្រុមហ៊ុន Internet មួយឈ្មោះ HOME INTERNET ឲ្យពង្រឹងសេវាអ៊ីនធើនណិតឡើងវិញ ដែលសម្តេចថា ជាក្រុមហ៊ុនមហាអន់ក្នុងការផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ហើយសម្តេចថា បុគ្គលិកក្រុមហ៊ុននេះ ឫកធំជាងនាយករដ្ឋមន្ត្រីសម័យលន់ណល់ទៅទៀត។
គូដណ្តឹងចង់រៀបការឆាប់តែ សួង ស៊ីធឿន សុំពន្យាពេល
តារាសម្តែង សួង ស៊ីធឿន ហាក់បីដូចជាមិនអើរពើចំពោះរឿងរៀបការសោះ ខណៈពេលដែលគូដណ្តឹងចង់រៀបការឆាប់ៗ ។
នៅលើឆាកជាតិនិងអន្តរជាតិមិនដែលភ័យ ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌី បែរជាមកភ័យជិតដល់ថ្ងៃផ្ទេរមកុដ Miss Grand Cambodia 2023 ទៅវិញ !
ខណៈពេលវេលានៃការជ្រើសរើស Miss Grand Cambodia 2023 កាន់តែកៀកចូលមកដល់ កាន់តែធ្វើឱ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ដែលជាម្ចាស់មកុដ Miss Grand ឆ្នាំ ២០២២ កាន់តែរន្ធត់ចិត្ត និងមានអារម្មណ៍ភ័យៗ នៅពេលដែលត្រូវផ្ទេរមកុដឱ្យអ្នកថ្មីវិញ ។
មហាជនកំពុងផ្ទុះប្រតិកម្មឆ្លើយតប ចាក់ចំៗ យ៉ាងចាស់ដៃ ទៅកាន់ជនក្បត់ជាតិ ត ជំនាន់ សម រង្ស៊ី
មហាជនកំពុងផ្ទុះប្រតិកម្មឆ្លើយតប ចាក់ចំៗ យ៉ាងចាស់ដៃ ទៅកាន់ជនក្បត់ជាតិ ត ជំនាន់ សម រង្ស៊ី ដោយបានចោទប្រកាន់ មកលើប្រមុខថ្នាក់នាំ ទាំងងងឹតងងុលទាំងដែលប្រជាពលរដ្ឋខ្មែរ យល់ និងស្គាល់យ៉ាងច្បាស់ ចំពោះគំនិតដ៏អាក្រក់ របស់ សម រង្ស៊ី រូមទាំងបក្ខពួករបស់ខ្លួន។
រដ្ឋបាលជលផល ប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទឆ្នាំនេះ
រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសពីកាលបរិច្ឆេទសម្រាប់រដូវបិទនេសាទ ឆ្នាំ២០២៣ នៅក្នុងដែននេសាទទឹកសាប ។
