ក្រសួងទេសចរណ៍ ប្រកាស​ផ្អាក​ការ​លក់​ដូរ និង​ពិសាគ្រឿង​ស្រវឹង​មួយថ្ងៃ​មុន​ថ្ងៃ​បោះឆ្នោត និង​ថ្ងៃ​បោះឆ្នោត

អនុលោមតាមច្បាប់ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងដើម្បីឱ្យដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា បានកំណត់រៀបចំធ្វើនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង គ្មានការ បំភិតបំភ័យ និងគ្មានបាតុភាពនានា

ប្រកាសលក់ផ្ទះ៣កន្លែងច្រើនខែ នៅមិនទាន់លក់ចេញ ធ្វើឱ្យតារាសម្តែង លី ម៉ារីណា ជួបវិបត្តិសេដ្ឋកិច្ច

តារាសម្តែងសាច់សខ្ចី លី ម៉ារីណា បានប្រកាសលក់ផ្ទះ ៣កន្លែងអស់ពេលជាច្រើនខែមកហើយ នៅតែពុំទាន់មានអ្នកទិញទៀត រហូតធ្វើឱ្យនាងខ្វល់ចិត្តជាខ្លាំងពីរឿងជីវភាពរស់នៅ ពីព្រោះចាប់តាំងពីរស់ជាស្រ្តីមេម៉ាយមក នាងត្រូវប្រឹងធ្វើការទាំងយប់ទាំងថ្ងៃដើម្បីយកប្រាក់ចិញ្ចឹមកូនប្រុស និងខ្លួនឯង ។

ចប់​ពី​ការ​ប្រកួត​Miss Charm 2023 ប៊ី​ សុធារី ធ្លាក់ សម្រ​ស់​​ខ្លាំងហាក់ ដូចអ្នកមានវិបត្តិផ្លូវចិត្ត

កញ្ញា ប៊ី សុធារី ធ្លាប់បានឆ្លងកាត់ការប្រកួតក្នុងវិស័យបវរកញ្ញារាប់មិនអស់ ហើយចុងក្រោយនេះនាងបាន​ហោះ​ទៅ​ប្រកួត​ក្នុង​កម្មវិធី Miss Charm 2023 នៅប្រទេស វៀតណាម កាលពីអំឡុងខែ កុម្ភះ កន្លងមកនេះ តែជា​លទ្ធផល​នាង​មិន​​ទទួល​បានចំណាត់ថ្នាក់ល្អណាមួយដូចអ្វីដែលខ្លួនរំពឹងនោះទេ ។

ឌុច លីដា ស្វាមី​ហាម​ថត​សិច​ស៊ី តែ​ពេល​ទៅ​លេងសមុទ្រ​ឱ្យ​ភរិយា​បញ្ចេញ​ម៉ា​ស្រឡាញ់ !

ចាប់តាំងពីត្រឡប់មកកាន់វិស័យសម្តែងវិញ តារាសម្តែង ឌុច លីដា ត្រូវបានស្វាមីហាមថតឈុតសិចស៊ី ឬឈុតស្នេហារោលរាល ប៉ុន្តែពេលទៅលេងសមុទ្រ​វិញ ស្វាមី ឌុច លីដា បានឱ្យនាងបញ្ចេញអស់ដៃ ជាក់ស្តែងក្នុងឈុតហែលទឹកដែល ឌុច លីដា ស្លៀកនេះគឺស្វាមីមិនបានហាមឃាត់ឡើយ ។

ទើបតែឡើងកូដខ្លាំងក្នុងវិស័យសម្តែង ស្រាប់តែ សំណាង អេលីណា ប្រកាសផ្អាកពីអាជីពនេះ និងសុំធ្វើរឿងផ្ទាល់ខ្លួនមួយ !

ទើបតែឡើងកូដខ្លាំងក្នុងអាជីពសម្តែងមិនបានប៉ុន្មានផង ស្រាប់តែតារាស្រី សំណាង អេលីណា ប្រកាសផ្អាកពីអាជីពសម្តែង និងសុំពេលវេលាដើម្បីធ្វើរឿងផ្ទាល់ខ្លួនមួយ ទាន់ខ្លួននៅក្មេង ។

ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែង​ទោស​ឲ្យទណ្ឌិត​ជា​អតីត​សកម្មជន​ក្រុម​ប្រឆាំង ៩រូប ក្រោយ​មានសំណើ​ពី​សម្តេចតេជោ ហ៊ុន សែន

ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣នេះចេញព្រះរាជក្រឹត្យលើកលែងទោសឲ្យទណ្ឌិត ៩រូប ជាអតីតសកម្មជនក្រុមប្រឆាំង ក្រោយពីមានសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ដំណឹងល្អ! ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញដោយផ្ទាល់ទៅចិន

យោងតាម សេចក្តីប្រកាសពត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ បានឲ្យដឹងថា ម្រេចកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិន ដោយផ្ទាល់។ រដ្ឋបាលគយនៃប្រទេសចិនបានបង្ហាញពីបញ្ជីឈ្មោះក្រុមហ៊ុនសហគ្រាសដែលបានចុះបញ្ជីនាំចេញគ្រឿងទេសកម្ពុជាទៅកាន់ប្រទេសចិន។ នេះមាន​ន័យថាម្រេចកម្ពុជាបានបំពេញគ្រប់នីតិវិធីក្នុងការនាំចេញទៅកាន់ប្រទេស​ចិនអាចនាំចេញដោយផ្ទាល់ទៅទីផ្សារ​ចិន​។

ទឹកប្រាក់​ជិត​៧ម៉ឺនដុល្លារ របស់​រដ្ឋាភិបាល​ជប៉ុន សម្រាប់​គាំទ្រ​ការ​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី៧

ទឹកប្រាក់ប្រមាណជា៦៩.៣៣៣ដុល្លារអាមេរិក ដែលជាជំនួយឥតសំណង របស់រដ្ឋាភិបាលជប៉ុន សម្រាប់គាំទ្រការសង្កេតការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលនឹងធ្វើឡើងនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។​

លោក វង្សី វិស្សុត ជាមន្រ្តីយុទ្ធសាស្រ្តវ័យក្មេងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏សំខាន់

មានវ័យ ៥៧ឆ្នាំ លោក វង្សី វិស្សុត បច្ចុប្បន្នកំពុងកាន់តួនាទីរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកំពុងដឹកនាំនិងចូលរួមយ៉ាងសកម្មនៅក្នុងគណៈកម្មការនានារបស់រាជរដ្ឋាភិបាល។

រដ្ឋសភា បេីកិច្ចប្រជុំអនុម័តលើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័ត​លើសំណើរបស់រាជរដ្ឋាភិបាលដែលបានស្នើសុំរដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ។

5
Promotion