១១គោលដៅ ជិត ៧ម៉ឺននាក់! អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ សហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី៧ ខែសីហានេះ កំពុងបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១១គោលដៅ ៧ម៉ឺននាក់ ដែលជម្លៀសចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ទោ ក្លែប រាយ នៅខេត្តសៀមរាប

នៅថ្ងៃអាទិត្យ ទី៣ ខែសីហា លោកឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ទោ ក្លែប រាយ អាយុ ៥៥ឆ្នាំដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដី​ ដែលពិធីបុណ្យប្រារព្ធនៅភូមិធ្លូក ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាប។  ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោកឧកញ៉ា […]

ព្រឺសប្បុរខ្ញាក់ ! Teaser បទចម្រៀង « ទ័ពស្រោបនគរ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និយាយពីការដឹងគុណវីរកងទ័ពជួរមុខ !

« សូមក្រាបក្បាលដល់ដី ដឹងគុណចងចាំវីរភាពទ័ពខ្មែរខ្លាំង ទ័ពស្រោបនគរ »នេះគឺជា Teaser ក្នុងបទចម្រៀង « ទ័ពស្រោបនគរ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នាប៉ុន្មានម៉ោងមុននេះ ដែលបានធ្វើឱ្យអ្នកស្តាប់ព្រឺសប្បុរ ក្តុកក្តួលអារម្មណ៍ស្លុងទៅតាមអត្ថន័យនៃបទចម្រៀងមួយបទនេះខ្លាំងណាស់ ។  បទចម្រៀង « ទ័ពស្រោបនគរ » គឺជាបទចម្រៀងថ្មីមួយដែលនិពន្ធ Melody និងទំនុកច្រៀង ដោយលោក សុខ ជំនោរ និពន្ធបទភ្លេងដោយលោក សួន ពិសិដ្ឋនិងបទស្រាយដោយកំពូលតារាចម្រៀង ព្រាប […]

ពន្លឺនៃសន្តិភាពចាប់ផ្តើមបង្ហាញហើយ! ក្រោយជោគជ័យនូវកិច្ចប្រជុំ GBC ឯកភាពគ្នាលើលក្ខខណ្ឌនៃការអនុវត្តបទឈប់បាញ់ និងការបង្កើនការប្រាស្រ័យទាក់ទងគ្នារវាងកងទ័ពទាំងពីរ

នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៧ សីហានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានសម្តែងការអបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យនូវកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ (Extraordinary GBC Meeting) ដោយមានការចូលរួមសង្កេតការណ៍ពី ម៉ាឡេស៊ី សហរដ្ឋអាមេរិក និងសាធារណរដ្ឋប្រជាមានិតចិន នាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥។  សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា កិច្ចប្រជុំនេះជាការអនុវត្តនូវចំណុចដែលបានឯកភាពគ្នា រវាងសម្តេច និង […]

ប្រធានាធិបតីស្តីទីមីយ៉ាន់ម៉ា ដែល​លើក​បន្តុប​ដោយ​ឧត្តមសេនីយ៍ មីន អ៊ុនឡាំង បានទទួលមរណភាព

លោក Myint Swe ប្រធានាធិបតីស្តីទីរបស់ប្រទេសមីយ៉ាន់ម៉ា បាន​ទទួល​មរណភាព​​នៅ​ថ្ងៃព្រហស្បតិ៍​​នេះ ក្នុង​​វ័យ​​៧៤ឆ្នាំ។ នេះបើតាមបណ្តាញ​ផ្សព្វ​ផ្សាយ​ក្នុងស្រុកមីយ៉ាន់ម៉ា។  លោក Myint Swe ​ ដែល​លើក​បន្តុប​ដោយ​របបសឹក​ក្រោម​ការ​ដឹកនាំ​ធ្វើ​រដ្ឋ​ប្រហារ​​ដោយឧត្តមសេនីយ៍ មីន អ៊ុនឡាំង (Min Aung Hlaing) ជាប្រធានក្រុមប្រឹក្សារដ្ឋ ឲ្យ​ឡើង​កាន់តំណែង​​ប្រធានាធិបតីស្តីទី ​កាលខែ​កុម្ភៈ​ឆ្នាំ​២០២១។ សារ​​ព័ត៌មាន AP បានផ្សាយ​ថា មេដឹកនាំដ៏សំខាន់​របបសឹកមីយ៉ាន់ម៉ា លោក […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ អញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ចាន់ តារ៉ា ក្នុងសមរភូមិមុខ

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃអាទិត្យ ទី៣ ខែសីហា បានបន្តដឹកនាំក្រុមការងារអញ្ជើញគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី វរសេនីយ៍ត្រី ចាន់ តារ៉ា អាយុ ៤៥ឆ្នាំ ដែលបានពលីជីវិតក្នុងបុព្វហេតុការការពារទឹកដីនៅតំបន់ទ្រព្យថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥។ ពិធីបុណ្យប្រារព្ធនៅវត្តស្វាយលើ ភូមិជប់លើ ឃុំស្វាយលើ […]

ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ពលបាលឯក ភាព សោភ័ណ ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ

នៅថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ពលបាលឯក ភាព សោភ័ណ ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]

មនុស្ស ៤ស្លាប់ និង១០០នាក់ទៀតបាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នាំមកនូវល្បាប់ភក់ជាមួយនៅឥណ្ឌា

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា គ្រោះទឹកជំនន់បាននាំមកនូវល្បាប់ភក់ជាមួយបានបុកទម្លុះចូលក្នុងទីក្រុងមួយស្ថិតនៅតំបន់ជួរភ្នំហិរមាល័យ (Himalayan) ប្រទេសឥណ្ឌា នៅថ្ងៃអង្គារ ទី៥ ខែសីហា ដោយមានមនុស្សយ៉ាងហោច ៤នាក់ស្លាប់ និងជាង ១០០នាក់ផ្សេងទៀតបានបាត់ខ្លួន។ អាជ្ញាធរឥណ្ឌាបានឲ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងដែលបង្កឱ្យទឹកហូរធ្លាក់ពីលើភ្នំ បានបង្កជាគ្រោះទឹកជំនន់ជន់លិចផ្ទះសម្បែងរបស់ប្រជាជននៅក្នុងទីក្រុង Dharali នៃរដ្ឋ Uttarakhand។  អាជ្ញាធរឥណ្ឌាបានអះអាងថា ទឹកជំនន់ មានសភាពធ្ងន់ធ្ងរ ខណៈមនុស្ស៤នាក់ត្រូវបានរាយការណ៍ថាបានស្លាប់ និងជា១០០នាក់កំពុងបាត់ខ្លួន។ ព្រមពេលជាមួយគ្នា […]

ឯកឧត្តម ខៀវ កាញារិទ្ធ៖ ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន 

ឯកឧត្តម ខៀវ កាញារិទ្ធ អតីតរដ្ឋមន្រ្តីក្រសួងព័ត៌មាននៅលើបណ្តាញសង្គមហ្វេសបុកនាព្រឹកថ្ងៃពុធ បានអំពាវនាវឲ្យស្ថាប័នសារ ព័ត៌មាន ប្រយ័ត្នក្នុងបញ្ជូនសារ ដោយឯកឧត្តមគូសបញ្ជាក់ថា ការឃោសនាត្រូវរត់នឹងសភាពការណ៍ ហើយ អ្នកឃោសនាត្រូវក្តាប់ច្បាស់ពីការណ៍ពិតកុំលង់នឹងការឃោសនារបស់ខ្លួន។ តាមរយៈបណ្តាញសង្គមឯកឧត្តមបានលើកឡើងថា សូមនិយាយបន្តិចពីកាំបិតមុខ ២ នៃការឃោសនា ! កន្លងមក ថៃប្រឹងស្រែកថាពួកគេជោគជ័យខ្លាំងព្រោះសម្លាប់មេទ័ពកម្ពុជាតាំងពីថ្នាក់ឧត្តមសេនីយឡើង តែបានតែបន្តិចក៏បិទមាត់ឈឹង ព្រោះអ្នកក្តៅក្រហាយគឺទាហានថៃ ។ ទាហានថៃនិយាយថា មេទ័ពខ្មែរស្លាប់ព្រោះមេទ័ពខ្មែរនៅជួរប្រយុទ្ធជាមួយកូនទាហាន ឯមេទាហានថៃនៅសម្ងំតែខាង ក្រោយ […]

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បន្តផ្គត់ផ្គង់ម្ហូបដល់ប្រជាពលរដ្ឋភៀសសឹកនៅខេត្តឧត្តរមានជ័យ និងព្រះវិហារ ១០គោលដៅក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅបន្តរៀបចំផ្គត់ផ្គង់ម្ហូបជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន ១០គោលដៅ ដែលគេចចេញពីតំបន់សមរភូមិប្រយុទ្ធ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ និងឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ នៅថ្ងៃទី៦ ខែសីហានេះ ក្រោមកិច្ចសហការរួមគ្នាជាមួយរដ្ឋបាលខេត្តទាំងពីរ […]

5
Promotion