ព្រឺសប្បុរខ្ញាក់ ! Teaser បទចម្រៀង « ទ័ពស្រោបនគរ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ និយាយពីការដឹងគុណវីរកងទ័ពជួរមុខ !

« សូមក្រាបក្បាលដល់ដី ដឹងគុណចងចាំវីរភាពទ័ពខ្មែរខ្លាំង ទ័ពស្រោបនគរ »នេះគឺជា Teaser ក្នុងបទចម្រៀង « ទ័ពស្រោបនគរ » របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលបានចេញនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នាប៉ុន្មានម៉ោងមុននេះ ដែលបានធ្វើឱ្យអ្នកស្តាប់ព្រឺសប្បុរ ក្តុកក្តួលអារម្មណ៍ស្លុងទៅតាមអត្ថន័យនៃបទចម្រៀងមួយបទនេះខ្លាំងណាស់ ។ 

បទចម្រៀង « ទ័ពស្រោបនគរ » គឺជាបទចម្រៀងថ្មីមួយដែលនិពន្ធ Melody និងទំនុកច្រៀង ដោយលោក សុខ ជំនោរ និពន្ធបទភ្លេងដោយលោក សួន ពិសិដ្ឋនិងបទស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ នឹងមានចេញជាផ្លូវវការនៅលើផេកផ្លូវការរបស់ផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ក្នុងពេលឆាប់ៗនេះ ជាក់ស្តែងគ្រាន់តែ Teaser បទចម្រៀង « ទ័ពស្រោបនគរ » បានធ្វើឱ្យអ្នកស្តាប់ព្រឺសប្បុរ ស្លុងអារម្មណ៍ទៅតាមអត្ថន័យនៃបទចម្រៀងទៅហើយ ចុះទំរាំតែបទចម្រៀងពេញចេញជាផ្លូវការ មិនដឹងថាអស្ចារ្យកម្រិតណានោះទេ ។  

បទចម្រៀង « ទ័ពស្រោបនគរ » គឺធ្វើឡើងដើម្បីជាការដឹងគុណដល់វីរកងទ័ពជួរមុខនៃយើង ដែលបានខំប្រឹងប្រែងលះបង់ជីវិតការពារជាតិមាតុភូមិ យើងនឹងចងចាំវីរយុទ្ធជនពលី ចិត្តមុះមុតគ្រងធរណី កូនខ្មែរគ្មានថ្ងៃភ្លេចដើមទ្រូទ័ពយើង ។ 

សម្លេងដ៏ក្រអួនក្រអៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ក្នុងបទចម្រៀង « ទ័ពស្រោបនគរ » ពិតជាបានឆក់យកបេះដូងអ្នកស្តាប់ឱ្យស្លុងអារម្មណ៍ និងហាក់បីដូចជាស្ថិតនៅក្នុងព្រឹត្តិការណ៍ពិតៗ ។ បទមច្រៀងនេះនឹងចេញជាផ្លូវការក្នុងពេលឆាប់ៗខាងមុខនេះនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។ កុំភ្លេងរង់ចាំតាមដានស្តាប់ និងទស្សនាទាំងអស់គ្នា ៕

ទ័ពស្រោបនគរ | ព្រាប សុវត្ថិ [ TEASER ]

សូមជូនTeaserបទចម្រៀង “ទ័ពស្រោបនគរ” ដើម្បីជាការដឹងគុណដល់វីរកងទ័ពជួរមុខនៃយើង🇰🇭 វីដេអូចម្រៀងផ្លូវការនឹងចេញឆាប់ៗនេះ🎬 #galaxynavatrakh #សិល្បៈរស់ក្នុងសន្តិភាព #ទ័ពស្រោបនគរ #ព្រាបសុវត្ថិ #CambodiaWater #ទឹកពិសាកម្ពុជា #CambodiaWaterXSmartTripleFilter

Posted by Galaxy Navatra KH on Wednesday, August 6, 2025