ចង់ចំណេញ ដាច់ចំណង សុន ឆ័យ ចង់ចំណេញនយោបាយពេក ទៅជាចំណេះជិះកឯង!

ពាក្យចាស់លោកពោលថា ចង់ចំណេញ ដាច់ចំណង មានន័យថា ចង់ចំណេញពេក មានមហិច្ចតាពេក លោភលន់ពេក គិតតែប្រយោជន៍ខ្លួនឯងពេក ប្រាកដជាដាច់ចំណងទាក់ទងទាំងជាមួយបុគ្គល និងជាពិសេសជាមួយសង្គម

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បន្តបេសកកម្មការទូតអន្តរជាតិជាលើកទី១០ ដើម្បីស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ជាដំណើរទស្សនកិច្ច តបតាមការអញ្ជើញរបស់ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ សម្តេចធិបតី បានលើកឡើងលើបណ្តាញសង្គមផ្លូវការថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ […]

សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ចេញដំណើរទៅទស្សនកិច្ចផ្លូវការនៅប្រទេសថៃ

ម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃពុធ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ សម្តេចធិបតី បានលើកឡើងលើបណ្តាញសង្គមផ្លូវការថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលបានបន្តបេសកកម្មការទូតដ៏សកម្ម ឈរលើគោលការណ៍នៃការរិតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដោយប្រកាន់ខ្ជាប់អធិបតេយ្យភាព និងស្វែងរកផលប្រយោជន៍ជូនជាតិ និងប្រជាជន ហេីយមាគ៌ាដឹកនាំច្បាស់លាស់នេះ ថ្ងៃនេះក្នុងនាមថ្នាក់ដឹកនាំនៃគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បានបន្តបេសកកម្មការទូតអន្តរជាតិលើទឹកដីក្រៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី១០ រួមមាន៖ ទី១-ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ […]

របួសជើងជាស្រួលបួលហើយ កញ្ញា ស៊ីន យូប៊ីន នៅតែមិនទាន់ទៅពេទ្យវះកាត់យកដែកចេញទៀត ! 

របួសជើងរបស់តារាស្រីដ៏មានប្រជាប្រិយភាព ស៊ីន យូប៊ីន បានជាសះស្បើយហើយ ហើយក៏ដល់ពេលដែលនាងត្រូវហោះទៅប្រទេស ថៃ ដើម្បីវះកាត់យកដែកចេញពីត្រគៀករបស់ខ្លួនផងដែរ ប៉ុន្តែមកទល់ពេនេះ ស៊ីន យូប៊ីន នៅតែមិនទាន់ទៅជួបពេទ្យតាមការកំណត់

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ចេញមុខរកយុត្តិធម៌ ក្រោយនារីម្នាក់បង្ហោះសារមិនសុខចិត្តរឿងមន្ត្រីចរាចរណ៍ចាប់ផាកពិន័យ ហើយឆ្លៀតឆាតញ៉ែ

ស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី៦ ខែកុម្ភៈ បានប្រកាសឲ្យនារីម្នាក់មកដាក់ពាក្យបណ្តឹង ដើម្បីឯកឧត្តមជួយរកយុត្តិធម៌ជូន ក្រោយនារីរូបនោះបង្ហោះសារទម្លាយរឿងមន្រ្តីនគរបាលចរាចរណ៍ចាប់ផាកពិន័យ ហើយឆ្លៀតឆាតញ៉ែទៀត។ តាមរយៈសំណេរលើបណ្តាញសង្គមផ្លូវការ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានលើកឡើងថា៖ “សួស្ដីក្មួយស្រី ម៉ូ លីកា ជាទីរាប់អាន​ពូបានតាមដានយ៉ាងយកចិត្តទុកដាក់រាល់ការរៀបរាប់របស់ក្មួយស្រី! តែពូសុំអញ្ជើញក្មួយមកស្នងការរាជធានីជួបពូដើម្បីសហការណ៌និងដាក់ពាក្យបណ្ដឹងមក! ពូនឹងរកយុត្តិធ៏ម៌ជូនក្មួយស្រី!ដូច្នេះពូសង្ឃឹមថាក្មួយនិងមកសហការណ៌ជាមួយពូដើម្បីរកយុត្តិធ៏មដល់ក្មួយជាមិនខាន!ព្រោះពូ ស្រាវជ្រាវបានមួយជំហ៊ានហើយ!ពូ(សង្ឃឹមថា រូបហ្នឹងពិតជារូបក្មួយហើយមានឈ្មោះ ម៉ូលីកាពិតប្រាកដ)! […]

តាំងពីបែកគូដណ្តឹង ហេង ចន្ថា ក្រៀមក្រំផ្លូវចិត្តខ្លាំងតែដាច់ខាតមិនថយក្រោយ 

តាំងពីបែកបាក់គ្នាជាមួយគូដណ្តឹង កញ្ញា ហេង ចន្ថា ហាក់ក្រៀមក្រំចិត្តខ្លាំង រហូតពោលពាក្យប្លែកៗនៅពេលដែលនាងនៅម្នាក់ឯង

លោកជំទាវ ជា សិរី៖ កម្ពុជា មានសក្ដានុពលក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ

លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកបណ្ឌិត M. Sanjayan នាយកប្រតិបត្តិនៃអង្គការ Conservation International អំពីនវានុវត្តន៍ផ្នែកហិរញ្ញវត្ថុសម្រាប់ការអភិរក្សធនធានធម្មជាតិ ការកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងការជួញដូរឥណទានកាបូនសម្រាប់ប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ លោកជំទាវ ទេសាភិបាល បានលើកឡើងអំពីសក្ដានុពលសម្រាប់កម្ពុជា ក្នុងការទាញយកប្រាក់ចំណូលពីការជួញដូរឥណទានកាបូននៅទីផ្សារអន្តរជាតិ ដោយសារបច្ចុប្បន្ន កម្ពុជាមានការបញ្ចេញឧស្ម័នកាបូនទាប និងមានគម្របព្រៃឈើខ្ពស់ […]

ប្រជាពលរដ្ឋ និងនិស្សិតខ្មែរ បន្តចេញសារស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសថៃ

ប្រជាពលរដ្ឋ អាជីវករ ពាណិជ្ជករ ព្រះសង្ឃ និងនិស្សិតខ្មែរ ដែលកំពុងរស់នៅ និងបំពេញការងារក្នុងប្រទេសថៃ សម្តែងការគាំទ្រ និងស្វាគមន៍ដំណេីរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ តាមរយៈវីដេអូឃ្លីប ប្រជាពលរដ្ឋ ព្រះសង្ឃ ពលករ និងនិស្សិតខ្មែរនៅប្រទេសថៃ មានសង្ឃដីការ និងបានលើកឡើងថា ពិតជាមានក្តីរំភើបយ៉ាងខ្លាំងបន្ទាប់ពីឮដំណឹងថា […]

សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងជួបសំណេះសំណាល ពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាស និងសិប្បកម្មកម្ពុជា មុនពិធីបុណ្យចូលឆ្នាំ 

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសនឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី – សំណេះសំណាល និងពិសាអាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា មុនពិធីបុណ្យចូលឆ្នាំ

ខឿនឧបោសថាគារប្រាសាទតុបខាងលិច កំពុងទទួលបានការជួសជុល

អ្នកបច្ចេកទេសអាជ្ញាធរជាតិអប្សរា សហការជាមួយវិទ្យាស្ថានជាតិណារ៉ាប្រទេសជប៉ុន កំពុងបន្តធ្វើការជួសជុលខឿននៃឧបោសថាគារ មុខប្រាសាទតុបខាងលិច ដែលទទួលរងការខូចខាតធ្ងន់ធ្ងរ បន្ទាប់ពីធ្វើការជួសជុលប្រាង្គកណ្តាលរបស់ប្រាសាទនេះបានចប់រួចរាល់