ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT បានមកដល់ទៀតហើយនៅចុងសប្តាហ៍នេះជួបសុទ្ធតែកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា នៅលើទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ រយៈពេលពីរថ្ងៃជាប់គ្នា ។
សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នា នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមសម្តែងនិងច្រៀងពីតារាចម្រៀងល្បីៗជាច្រើនជាក់ស្តែងនៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៦ ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម ,និងតារាចម្រៀងវ័យក្មេងល្បីឈ្មោះជាច្រើនរូបទៀតប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។
រីឯនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២៦ វិញជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក Tempo Tris និងលោក សុវណ្ណ មុនីវណ្ណ ជាដើម…។ កំពូលតារាចម្រៀងទាំងអស់នឹងមកអង្រួនបេះដូងអ្នកគាំទ្រនៅចុងសប្តាហ៍នេះជាមួយនិងបទចម្រៀងល្បីៗថ្មីៗជាច្រើនទៅតាមសំណូមពរ ។
គួរបញ្ជាក់ផងដែរថា ភេសជ្ជៈប៉ូវកម្លាំង DAZZ បានរួមសហការគ្នាជាមួយផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា រៀបចំតន្ត្រី ១ពាន់លានរៀល ដើម្បីសប្បុរសធម៌ ឬ DAZZ CHARITY CONCERT ប្រមូលថវិកា យកទៅជួសជុល ឬកសាងសាលារៀន ដែលរងការខូចខាតតាមតំបន់ព្រំដែន ។ ជាពិសេសបន្តផ្សព្វផ្សាយពីសិល្បៈតន្ត្រី បន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ DAZZ CHARITY CONCERT ថាមពលនៃសំឡេងខ្មែរតែមួយ ។
កុំភ្លេចណាត់ជួបគ្នានៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERTនៅលើទឹកដីស្រុកបារាយណ៍ ខេត្តកំពង់ធំ ទាំងអស់គ្នា៕







