ក្រសួងទេសចរណ៍ផលិតវីដេអូអំពីទិដ្ឋភាពសង្ខេបៗដែលបង្ហាញពីសក្តានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តព្រះសីហនុ
Archives
មេដឹកនាំកម្ពុជា-ថៃ ប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាមិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួនធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលឡើយ
មេដឹកនាំកម្ពុជា-ថៃ បានប្រកាសជាឱឡារិក និងផ្លូវការដូចគ្នាថា រាជរដ្ឋាភិបាលថៃ មិនអនុញ្ញាតឲ្យបុគ្គល ឬក្រុមណាប្រើប្រាស់ទឹកដីខ្លួន ធ្វើសកម្មភាពប្រឆាំងរាជរដ្ឋាភិបាលកម្ពុជាឡើយ
កញ្ញា ព្រះកាយច័ន្ទ សុខចិត្តកែច្រមុះថ្មី តែមិនកែពង្រើកដើមទ្រូង
ស្របពេលដែលជាប់ឈ្មោះជា Miss Grand Phnom Penh 2024 កញ្ញា ព្រះកាយច័ន្ទ បានប្រកាសនឹងកែខ្ទង់ច្រមុះថ្មីយកហុងស៊ុយ តែដាច់ខាតគឺនាងមិនកែពង្រើកដើមទ្រូងឱ្យធំដូចជាតារាមួយចំនួនឡើយ
កម្ពុជា នឹងឡើងការពាររបាយការណ៍ថ្នាក់ជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ
ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នារសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំត្រៀម សម្រាប់ប្រតិភូតំណាងក្រសួងយុត្តិធម៌ ចូលរួមកិច្ចប្រជុំការពាររបាយការណ៍ថ្នាក់ជាតិស្ដីពីការអនុវត្តអនុសញ្ញាអន្តរជាតិ ស្ដីពីការការពារជនគ្រប់រូបពីការបាត់ខ្លួនដោយបង្ខំ (CED) ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ដោយមានការចូលរួមពីឯកឧត្តម នាក់ សើគីរីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងឯកឧត្តម ឃ្លោក […]
ឧកញ៉ា ខេមរៈ សិរីមន្ត ប្រកាស់រកដៃគួរកស៊ីជាមួយ លក់អាវ តាមអនឡាញ« ស្រឡាញ់អ្វីដែល ខ្មែរ មាន »
ទស្សនិកជនជាច្រើននៅតែចងចាំបងទចម្រៀងដ៏ល្បីល្បាញដែលមានចំណងជើងថា « ស្រឡាញ់អ្វីដែល ខ្មែរ មាន » ហើយថ្មីៗនេះផងដែរ កំពូលតារាចម្រៀង ឧកញ៉ាខេមរៈ សិរីមន្ត បានបំផុសបំផុលឱ្យមហាជនកាន់ចាប់អារម្មណ៍ និង គាំទ្រ អាវដែលច្នៃយ៉ាងប្រណិតដែលមានលាយល័ក្ខជាអក្សរ ខ្មែរ ថា « ស្រឡាញ់អ្វីដែល ខ្មែរ មាន »
ឧបនាយករដ្ឋមន្ដ្រី ស សុខា បញ្ជាឲ្យចាប់ពិន័យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសបច្ចេកទេស ពិសេសភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា
ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានដាក់បទបញ្ជាឲ្យផាកពិន័យ និងពិនិត្យរថយន្ដគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេស ពិសេសការបំពាក់ភ្លើងស៊ីរ៉ែន ឬភ្លើងហ្វា ដែលធ្វើឲ្យចាំងភ្នែកដល់អ្នកដទៃ និងមានហានិភ័យនៅពេលបើកបរ។ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ និងលើកទិសដៅបន្ដ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី ស សុខា បានដាក់បទបញ្ជាដោយត្រង់ទៅកាន់ស្នងការនគរបាលរាជធានី-ខេត្តទាំងអស់ […]
ប្រធានព្រឹទ្ធសភាថៃ៖ ក្រោមការដឹកនាំរបស់សម្ដេចធិបតី កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ នឹងត្រូវបានពង្រឹងនិងពង្រីកបន្ថែមទៀត
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តមសាស្រ្តាចារ្យ ផនភេត វិឈិតឆុលឆៃ (Pornpetch Wichitcholchai) ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ក្នុងជំនួបនេះ ឯកឧត្តម ផនភេត វិឈិតឆុលឆៃ បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ប្រធានរដ្ឋសភាថៃ នឹងមានជំនួបជាច្រើនជាមួយសម្តេចតេជោ នៅក្រោយការបោះឆ្នោតព្រឹទ្ធសភា
នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម វ៉ាន់មូហាម៉ាត់ណ មះថា (Wanmuhamadnoor Matha) ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រថៃ ក្នុងឱកាសនៃដំណើរទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ។ ឯកឧត្តមប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះដំណើរទស្សនកិច្ចផ្លូវការរបស់ សម្តេចធិបតី នៅព្រះរាជាណាចក្រថៃ ព្រមទាំងបានអបអរសាទរចំពោះសម្ដេចធិបតី ដែលត្រូវបានជ្រើសតាំង […]
កម្ពុជា-ថៃ ឯកភាពតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ”
ក្នុងក្របខ័ណ្ឌ នៃការពង្រឹងទំនាក់ទំនងនយោបាយ និងការទូត កម្ពុជា-ថៃ បានឯកភាពលើការតំឡើងកម្រិតទំនាក់ទំនងទ្វេភាគី ពី “ការពង្រឹងភាពជាដៃគូដើម្បីសន្ដិភាព និងវិបុលភាព” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រ” ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ជាតិ និងប្រជាជននៃប្រទេសទាំងពីរ។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារទ្វេភាគីនាព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម សេដ្ឋា ថាវីស៊ីន […]
នគរបាលចរាចរណ៍នៅស្ដុបក្ដាន់ពីរត្រូវបានហៅទៅសួរនាំហើយ ខណៈស្រ្តីអះអាងថា ឆាតតេទៅញ៉ែនោះមិនទាន់ចូលបំភ្លឺនៅឡើយ
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ស្នងការបានកោះហៅមន្ត្រីនគរបាលចរាចរណ៍ប្រចាំការនៅស្តុបក្តាន់ពីរមកសួរនាំជុំវិញការអនុវត្តច្បាប់ចរាចរណ៍លើស្ត្រីម្នាក់ដែលល្មើសច្បាប់ចរាចរណ៍ក្រោមមូលហេតុប្រញាប់ជូនម្តាយដែលមានជំងឺទៅមន្ទីរពេទ្យ

