ឯកឧត្តម កែវរតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលបានឲ្យដឹងថា កម្ពុជាផលិតថាមពលកកើតឡើងវិញ ឬថាមពលស្អាតដើម្បីប្រើប្រាស់ក្នុងប្រទេសមានបរិមាណជាង ៦២% នៃការប្រើប្រាស់សរុបនៅក្នុងប្រទេស។ ពោលគឺថាមពលដែលបានមកពីប្រភព៖ វារីអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ និងថាមពលជីវម៉ាស។ គោលការណ៍របស់អាស៊ានគឺរដ្ឋដែលជាសមាជិកទាំងអស់គួរប្រើប្រាស់ថាមពលពីប្រភពកកើតឡើងវិញឱ្យបាន៣៥% នៅឆ្នាំ២០៣០ តែកម្ពុជាបានដើរឈានមុខរួចទៅហើយ។ ឯកឧត្តមបន្តថា បច្ចុប្បន្នកម្ពុជាមានលទ្ធភាពផលិតថាមពលប្រមាណ ៤០០០មេហ្គាវ៉ាត់ក្នុងមួយឆ្នាំ ប៉ុន្តែតម្រូវការប្រើប្រាស់ប្រចាំឆ្នាំមានប្រមាណ ២៤០០មេហ្គាវ៉ាត់ប៉ុណ្ណោះ ហើយនៅមានសមត្ថភាពផលិតបានច្រើនថែមទៀត។ ដូច្នេះកម្ពុជាកំពុងពិចារណានាំចេញថាមពលរបស់ខ្លួនទៅកាន់ប្រទេសក្នុងតំបន់នាពេលអនាគតក្នុងនោះមានសិង្ហបុរី និងប្រទេសជិតខាងរបស់យើង។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងរ៉ែ បានថ្លែងបែបនេះ ក្នុងវេទិកាស្តីពី“គោលនយោបាយរ៉ែនិងថាមពលនៅកម្ពុជា” ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា […]
Archives
ឯកអគ្គរដ្ឋទូតឆែកប្រចាំកម្ពុជា បន្តគាំទ្រកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅកម្ពុជា
(ភ្នំពេញ)៖ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួង នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆែកប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការគាំទ្រចំពោះការចាប់ផ្តើមអនុវត្តកម្មវិធីថ្នាក់ជាតិចំនួន២របស់រាជរដ្ឋាភិបាលកម្ពុជា ដែលរួមមាន “កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់គ្រួសារក្រីក្រ និងងាយរងហានិភ័យ ចំនួន ១,៥លាននាក់” និង […]
ពិធីការិនី រស់ សុធាវី ប្រកាសផ្អាកការងារភ្លាមៗរយៈពេល ១ ខែ ខាតប្រាក់ខ្ទង់រាប់ម៉ឺនដុល្លារ !
ស្របពេលដែលគម្រោងការងារជាច្រើនត្រូវបានកំណត់នៅក្នុងខែ វិច្ឆិកា និង ខែ ធ្ន នេះ ស្រាប់តែ ពិធីការិនី រស់ សុជាវី បានប្រកាសសុំផ្អាកការងាររយៈពេលមួយខែទៅវិញ ធ្វើឱ្យបណ្តាក្រុមហ៊ុន និង ម្ចាស់កម្មវិធីជាច្រើន មានការងារងឿងឆ្ងល់ ពីព្រោះនាងបានទទួលការងារនោះជាយូមកហើយ
សម្រាលកូនមិនទាន់បាន ២ ខែផង តារាកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ចេញកើបលុយទាំងសរសៃខ្ចី !
សម្រាលកូនបានមិនទាន់បានពីរខែស្រួលបូលផង ស្រាប់តែតារាស្រីកូនកាត់ ខ្មែរ អាល្លឺម៉ង ម៉ៃយ៉ា ចេញធ្វើការងារតាមធម្មតា ទាំងខ្លួនសរសៃខ្ចី
ទូតអាមេរិកអះអាងថា អាមេរិក បានធ្វើកិច្ចសហប្រតិបត្តិការជាច្រើនដោយគោរពអធិបតេយ្យភាព និងឯករាជ្យភាពរបស់កម្ពុជា
នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លើបញ្ហាសំខាន់ៗមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការ និង ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃ និងបង្ហាញឆន្ទៈខ្ពស់ក្នុងការពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ និងខ្លាំងក្លាបន្ថែមទៀត។ ជំនួបដ៏កម្រនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត Patrick Murphy […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា រយៈពេល៣ខែនេះ រាជរដ្ឋាភិបាលមិនបានដេកអេះពោះ ហើយដើរតែខ្ចីលុយគេនោះទេ។ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយអភិវឌ្ឍន៍ច្រើន និងសម្ពោធសមិទ្ធផលជាច្រើន។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]
កម្ពុជា-ចិន ចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការទូទាត់ឆ្លងដែន និងកសាងសមត្ថភាពវិស័យធនាគារនៅកម្ពុជា
ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលចិន បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ចំនួន ២ គឺ ១. កិច្ចសហប្រតិបត្តិការនវានុវត្តន៍ហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់សងប្រាក់ និង ២. ការបង្កើតកិច្ចសម្របសម្រួលក្នុងការទូទាត់និងផាត់ទាត់នៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តមបណ្ឌិត Pan Gongsheng ទេសាភិបាល ធនាគារកណ្តាលចិន និង លោកជំទាវបណ្ឌិត ជា សិរី […]
ជប៉ុន នឹងបើកការិយាល័យសម្របសម្រួលដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន-កម្ពុជា នាពេលឆាប់ៗនេះ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម នារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី […]
តំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ មានកម្មករនិយោជិតកំពុងធ្វើការងារជាង ២ម៉ឺននាក់
លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ កំពុងផ្ដល់ការងារជូនដល់កម្មករនិយោជិតប្រមាណ ២៥.៦០០នាក់ ត្រឹមខែសីហា ឆ្នាំ២០២៣
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ប្រៀប RCEP ទៅនឹងដំរីដ៏ធំមួយ ដែលកម្ពុជាអាចទាញយកអត្ថប្រយោជន៍
ក្រសួងព័ត៌មាន សហការជាមួយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំបាឋកថាមួយក្រោមប្រធានបទ «ការវិភាគលើទិដ្ឋភាពគតិយុត្តនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់» ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តមសាស្ដ្រាចារ្យ បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅសាលចតុមុខមង្គល ទីស្ដីការក្រសួងព័ត៌មាន។ បាឋកថានេះបានរៀបចំឡើង បន្តពីបាឋកថាលើកទី១ ក្រោមប្រធានបទ «កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច […]

