បន្ទាប់ពីកងទ័ព ថៃ ឈ្លានពាននិងបានវាយកម្ទេចរូបសំណាក ទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា បានធ្វើឱ្យពិភពលោកថ្កោលទោសជាខ្លាំង ក្នុងនោះដែរគួស្វាមីភរិយាតារាចម្រៀងលោក ជី ដេវីត និង ទេព បូព្រឹក្ស បានធ្វើការថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើររបស់ ថៃ លើវិស័យសាសនា ។

តារាចម្រៀងរ៉េប ជី ដេវីត និង ទេព បូព្រឹក្ស បានរៀបរាប់ថា « ក្នុងនាមខ្ញុំ និងភរិយាជាអ្នកបានដល់នូវការគោរពប្រតិបត្តិសាសនាបុព្វបុរសព្រមទាំងការគោរពឱនលំទោនប្រកាន់ខ្ជាប់នូវការគោរពលទ្ធិ ទេវរាជ និង ត្រីមូរតិ សូមប្រកាសថ្កោលទោសដល់ពូជអំបូរ ថៃ ដែលជាអំបូរនៃឃាតករសាសនាការប្រមាថ ចំពោះទេវរូបដែលតំណាងឱ្យអំណាចនៃចក្រវាល ទោសនេះនឹងឆ្លុះធ្លាយធ្លាក់ជាភ្លើងធ្លាក់ចំ កណ្តាលដួងកែវបីសាចនៃអបូរទមិឡយ៉ាងប្រាកដជាក់នាពេលដ៏ខ្លីខាងមុខ ដោយអំណាចនៃស្តេចអថ័នបុព្វបុរសនឹងកំណត់ជោគវាសនាជនទាំងនោះឱ្យជាប់នៅក្នុងវាលដែលដុតរង្គាលដោយភ្លើង ។ សូមឱ្យ សម្លេងឧន្ទិសឋាននៃសាវ័កទូរទាំងទ្វីបដែលបានដង្ហើយសុំដល់ទ្រង់សូមឱ្យមានអនុភាពកំទេចពូជសាសន៍ដែលបានកំទេចនូវរូបសំណាក់់ដែលបានប្រតិស្ឋានទុកជាទីគោរពប្រតិបត្តដ៏ខ្ពង់ខ្ពស់បំផុត » ។
មិនត្រឹមតែគូស្វាមីភរិយាលោក ជី ដេវីត និង ទេព បូព្រឹក្ស ប៉ុណ្ណោះទេ ដែលចេញមុខថ្កោលទោសចំពោះទង្វើរអាក្រក់របស់ ថៃ សូម្បីតែមហាជនទាំងក្នុងនិងក្រៅប្រទេស បានសម្តែងនូវការសោកស្តាយ និងថោកទោសការវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងទឹកដីប្រទេស កម្ពុជា ផងដែរ ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីកងទ័ព ថៃ បានឈ្លានពាននិងបានវាយកម្ទេចរូបសំណាក ទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា បានធ្វើឱ្យពិភពលោកថ្កោលទោសជាខ្លាំង ជាកស្តែងក្រសួងធម្មការនិងសាសនា ស្នើ ដល់សាសនិកទូទាំងពិភពលោក និងសហគមន៍អន្តរជាតិថ្កោលទោសសកម្មភាពទមិឡឥតសាសនារបស់ កងទ័ពឈ្លានពាន ថៃ ដែលបានវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាព កម្ពុជា ។ ក្រសួងធម្មការនិងសាសនា ចេញ ញត្តិថ្កោលទោស ការវាយកម្ទេចរូបសំណាកទេវរូបវិស្ណុ ក្នុងដែនអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ៕






