អាចនិយាយបានថានេះជាលើកដំបូងហើយដែលលោកឧកញ៉ា ព្រាប សុវត្ថិ ដែលជាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra បានបង្ហាញនូវអារម្មណ៍ពិតចំពោះអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាមរយៈវិដេអូថ្មីមួយដែលបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកមានរយៈពេលជិត ៧ នាទី បន្ទាប់ពីបានចូលទៅបំពេញការងារនិងនៅក្បែរលោកឧកញ៉ាអស់ពេលជាង ២ ឆ្នាំ ។
Category: កម្សាន្ត
អ្នកបាត់ដំបង ត្រៀមខ្លួនឱ្យហើយចាំទទួលព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ផង ធានាថានឹងកាន់តែសម្បើមជាមួយនឹងឈុតធំរបស់ហ្គាឡាក់ស៊ី ណាវាត្រា
ព្រឹត្តិការណ៍ប្រគំតន្រ្តី Cambodia Mega Concert ធ្វើដំណើរបន្តទៀតហើយ លើកនេះនឹងឈានចូលមកដល់ជួបបងប្អូនពុកម៉ែមាមីងនៅក្នុងខេត្តបាត់ដំបងវិញម្តង ក្រោយពីបាននាំយកនូវភាពសប្បាយរីករាយកក្រើកជូនបងប្អូនខាងកំពតរួចមក។
គូដណ្តឹងចង់រៀបការឆាប់តែ សួង ស៊ីធឿន សុំពន្យាពេល
តារាសម្តែង សួង ស៊ីធឿន ហាក់បីដូចជាមិនអើរពើចំពោះរឿងរៀបការសោះ ខណៈពេលដែលគូដណ្តឹងចង់រៀបការឆាប់ៗ ។
នៅលើឆាកជាតិនិងអន្តរជាតិមិនដែលភ័យ ស្រាប់តែ ពេជ្រ វត្តីសារ៉ាវឌី បែរជាមកភ័យជិតដល់ថ្ងៃផ្ទេរមកុដ Miss Grand Cambodia 2023 ទៅវិញ !
ខណៈពេលវេលានៃការជ្រើសរើស Miss Grand Cambodia 2023 កាន់តែកៀកចូលមកដល់ កាន់តែធ្វើឱ្យ កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ដែលជាម្ចាស់មកុដ Miss Grand ឆ្នាំ ២០២២ កាន់តែរន្ធត់ចិត្ត និងមានអារម្មណ៍ភ័យៗ នៅពេលដែលត្រូវផ្ទេរមកុដឱ្យអ្នកថ្មីវិញ ។
Miss Grand Cambodia 2023 ទាំង២៥រូប បង្ហាញខ្លួនជាមួយឈុតច្នៃពីហូលគោមខ្មែរ ធ្វើឱ្យកក្រើកវិស័យបវរកញ្ញា
គ្រាន់តែបើកឆាកបង្ហាញមុខបេក្ខភាព Miss Grand Cambodia 2023 ទាំង២៥រូបជាផ្លូវការរួមទាំងផ្តល់ឆៀងសម្រាប់បេក្ខភាពទាំងអស់ បានធ្វើឱ្យកក្រើកអស់វិស័យបវរកញ្ញា។
តារាសម្តែងសក់សំពោង វី ជីវន្ត ចូលរោងការស្ងាត់ៗដោយគ្មានវត្តមានអ្នកសិល្បៈ បន្ទាប់ពីកូនស្រីមានវ័យ ១ឆ្នាំ
ភ្ជាប់ពាក្យ និងរួមរស់ជាមួយភរិយា ថែមទាំងបានកូនស្រីវ័យមួយឆ្នាំ ទើបតារាសម្តែងនិងចម្រៀងដែលមានរហ័សនាមថាបុរសសក់សំពោង ឬ សក់កន្ទ្រើង វី ជីវន្ត សម្រេចចិត្តរៀបចំពិធីមង្គលការខ្លួនដោយបានអញ្ជើញមិត្តភក្តិនិងសិល្បករចូលរួមអបអរសាទរ ។
ទោះរងការវាយប្រហារផ្លូវចិត្តតែ ស៊ិន យូប៊ិន សប្បាយចិត្តនៅពេលសារព័ត៌មានអន្តរជាតិផ្សាយពីឈុតមានទង់ជាតិខ្មែរ
ដើរលើកម្រាលព្រំក្រហម Cannes Film Festival លើកទី ៧៦ ឆ្នាំនេះ តារាសម្តែងវ័យក្មេង ស៊ិន យូប៊ិន ទទួលរងនូវសំពាធផ្លូវកាយ និង ផ្លូវចិត្តជាខ្លាំង ជាក់ស្តែងនៅក្នុងកម្មវិធី ថ្ងៃទី ៣ នេះក៏នាងទទួលរងនូវសំពាធផ្លូវចិត្តផងដែរ រហូតនាងបានចេញសារជាបន្តបន្ទាប់នៅលើ ហ្វេសប៊ុកផ្ទាល់ខ្លួន ។
ស៊ឹម ស្រីនិច្ច នៅតែជឿជាក់ថាអាចរកចំណូលពីសិល្បៈបានច្រើនដូចមុន ក្រោយប្រកាសចូលសិល្បៈវិញ
ជាងមួយឆ្នាំហើយដែលតារាស្រី ស៊ឹម ស្រីនិច្ច ប្រកាសចូលសិល្បៈវិញ ប៉ុន្តែមើលទៅនាងនៅពុំទាន់មានស្នាដៃថ្មីល្អណាមួយបង្ហាញទស្សនិកជន ក្រៅពីសំងំថតភាពយន្តខ្នាតធំប្រវត្តិសាស្រ្តមួយនោះទេ ទោះជាយ៉ាងនេះក្តីតារាសម្តែងរូបនេះនៅតែជឿជាក់ថា នាងអាចរកប្រាកចំណូលបានច្រើនពីអាជីពសិល្បៈ ។
ហង្ស សុរិយាន់ ស្ងប់ស្ងាត់មិនតបត ទោះបីជាក្រុមហ៊ុនប្រកាសទារប្រគល់មកុដ និងឆៀង
Miss Grand Cambodia 2022 លំដាប់រងទី១ កញ្ញា ហង្ស សុរិយាន់ បានលាលែងតំណែងច្រើនខែមកហើយ បន្ទាប់ពីមានរឿងរ៉ាវមិនសប្បាយចិត្តកើតឡើងចំពោះនាងនិងក្រុមហ៊ុន ប៉ុន្តែមកទល់ពេលនេះរឿងរ៉ាវនៅមិនទាន់ចប់សព្វគ្រប់ទៀត រហូតត្រូវបានក្រុមហ៊ុន មហាហង្ស ប្រកាសក្តែងៗ សូមឱ្យអតីតបវរកញ្ញារូបនេះយកមកុដ និង ឆៀង មកប្រគល់ឱ្យក្រុមហ៊ុនវិញ ។
ជីវិតលំបាកពេក អ៊ឹង និមល កាន់តែខ្លាចជីវិតមានគូស្រករ
ឆ្នាំនេះតារាសម្តែង និង បង្ហាញម៉ូដ អ៊ឹង និមល មានវ័យជាង ៣០ ឆ្នាំផ្លាយហើយ នាងបានតស៊ូយ៉ាងលំបាកក្នុងវិស័យសិល្បៈ ទំរាំបានការងារមួយដែលស្ថិតស្ថេរនិងទទួលបានប្រាក់ចំណូលច្រើនគួរសមដើម្បីចិញ្ចឹមជីវិត ប៉ុន្តែទោះបីជាពេលនេះជីវិតនាងបានធូធារជាងមុនបន្តិចក្តី ពេលនិយាយដល់រឿងគ្រួសារ នាងបែរជាពោលពាក្យថាខ្លាចទៅវិញ ។
 
	
		

 
			 
			 
			 
			 
			 
			 
			 
			