រយៈពេល១០ឆ្នាំមកហើយដែលតារាចម្រៀងសិចស៊ី ទូច ស្រីល័ក្ខ រស់នៅក្នុងភាពសោកសៅ និងទុក្ខព្រួយបន្ទាប់ពីជួបនូវវិប្បត្តិលែងលះស្វាមី ដូច្នេះហើយនៅក្នុងថ្ងៃកំណើតវ័យ៤១ឆ្នាំនេះ នាងប៉ងប្រាថ្នាសុំតែម្យ៉ាងគត់ ។

ទូច ស្រីល័ក្ខ កាន់តែល្បីឈ្មោះបន្ទាប់ពីនាងបានលែងលះស្វាមីរបស់ខ្លួន ព្រមទាំងបាននិពន្ធបទចម្រៀងជាច្រើនទាក់ទងទៅនិងជីវិតស្រ្តីមេម៉ាយ ពេលលែងលះប្តី ខូចចិត្តនិងឈឺចិត្តកម្រិតណា ដែលត្រូវមើលថែកូនតែម្នាក់ឯង ។
ក្នុងអំឡុងពេលនោះ ទូច ស្រីល័ក្ខ ក៏បានផ្តាច់ខ្លួនឆ្ងាយពីសិល្បៈ ទៅសំងំប្រើជីវិតធម្មតាដើម្បីរកប្រាក់តាមការលក់ដូរតាមអនឡាញ និងធ្វើការងារជាគ្រូហាត់ប្រាណជាដើម …។ អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះគឺថ្មីៗនេះ ទូច ស្រីល័ក្ខ បានទៅកែសម្ផស្សផ្លាស់ប្តូរមុខមាត់ថ្មីដើម្បីទទួលបានយីអ៊ុនល្អចូលមកក្នុងជីវិត ។
ឆ្នាំថ្មីនេះ ទូច ស្រីល័ក្ខ មានវ័យ៤១ឆ្នាំហើយ នាងក៏ចាប់ផ្តើមចង់បានជីវិតគូថ្មីដែលល្អប្រសើរ នាងថែមទាំងបាននិយាយថា « រីករាយថ្ងៃចាប់កំណើតវ័យ៤១ឆ្នាំ សូមឱ្យនាងខ្ញុំមានតែស្នាមញញឹមកុំឱ្យសោកសៅ១០ឆ្នាំពេញដូច្នេះទៀត » ៕





