ប្រវត្តិសាស្ត្រកម្ពុជាបានបង្ហាញច្បាស់ហើយថា សម័យកាលដែលខ្មែរស្គាល់ភាពរុងរឿង ល្បីល្បាញ គឺជាសម័យកាលដែលខ្មែរមានមេដឹកនាំខ្លាំងពូកែ ពោលគឺពូកែទាំងសមត្ថភាពដឹកនាំកសាងប្រទេស ទាំងសមត្ថភាពការពារអធិបតេយ្យភាពជាតិប្រឆាំងនឹងសត្រូវយាយីពីខាងក្រៅ
Category: ទស្សនៈ
កម្ពុជាមិនចូលរួមសន្និសីទសន្តិភាពអ៊ុយក្រែន ជាការសម្រេចចិត្តឯករាជ្យ មិននៅក្រោមឥទ្ធិពលប្រទេសមួយណាឡើយ
កម្ពុជា បានប្រកាសពីការសម្រេចចិត្តមិនចូលរួមនៅក្នុងសន្និសីទសន្តិភាពអ៊ុយក្រែន ដែលនឹងធ្វើឡើងនៅប្រទេសស្វីសនៅថ្ងៃទី១៥ និង១៦ ខែមិថុនានេះ។ ជំហររបស់កម្ពុជាបែបនេះ ត្រូវបានកាសែតបរទេស ប្រទេសលោកខាងលិច និងអ្នកវិភាគមួយចំនួន ចាត់ទុកថា ការសម្រេចចិត្តរបស់កម្ពុជា គឺដូចគ្នានឹងជំហររបស់ចិនដែលត្រូវបានអញ្ជើញឲ្យចូលរួមដែរ តែចិនបានបដិសេធ។ ការចោទប្រកាន់បែបនេះ ត្រូវបានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល និងអ្នកជាអត្ថាធិប្បាយសង្គម និងនយោបាយ លោក សួន សេរីរដ្ឋា នៅថ្ងៃទី១៤ ខែមិថុនេះ បានលើកឡើងថា ការសម្រេចចិត្តរបស់កម្ពុជា ដែលមិនចូលរួមសន្និសិតសន្តិភាពសម្រាប់ប្រទេសអ៊ុយក្រែន […]
កម្ពុជាគឺជាប្រទេសដែលយកពន្ធតិច និងអនុគ្រោះបំផុត តែការអភិវឌ្ឍលឿនរហ័ស
រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ
បណ្ឌិត យង់ ពៅ៖ ទំនាក់ទំនងកម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈភូមិសាស្ត្រនយោបាយពីរផ្សេងគ្នា
លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានបញ្ចេញទស្សនៈផ្ទាល់ខ្លួនពាក់ព័ន្ធនឹងទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក។ ទំនាក់ទំនងកម្ពុជា-អាមេរិក ដែលលោកបណ្ឌិត យល់ឃើញថា ទំនាក់ទំនងប្រទេស កម្ពុជា-អាមេរិក ស្ថិតលើរបៀបវារៈ ភូមិសាស្ត្រនយោបាយ ២ផ្សេងគ្នា ដែលពិបាកនឹងកែប្រែ ពោលគឺសហរដ្ឋអាម៉េរិកកំណត់របៀបវារៈភូមិសាស្ត្រនយោបាយរបស់ខ្លួននៅតែប្រកាន់ «ភាពជាមហាអំណាចទី១ គ្រប់គ្រងពិភពលោកតែម្នាក់ឯង» ខណៈដែលព្រះរាជាណាចក្រកម្ពុជា ប្រកាន់យករបៀបវារៈភូមិសាស្ត្រនយោបាយ «ពង្រឹងសមត្ថភាព រស់ក្នុងសន្តិភាព ផ្អែកលើច្បាប់ជាតិនិងអន្តរជាតិ ក្នុងឋានៈរដ្ឋអធិបតេយ្យ»។ […]
បណ្ឌិត គិន ភា៖ ជនជាតិវៀតណាមមួយចំនួនព្យាយាមចាក់ទឹកត្រីលើដំបៅចាស់!
កាលពីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការភ្ញាក់ផ្អើលជាខ្លាំងពេលបើក
ចង់លុបក៏ពិបាកបន្តិចហើយ ប្រជាពលរដ្ឋចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់ក្នុងបណ្តាញសង្គម Facebook
ប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាក់បានចូលប្រទេចផ្តាសា លោក សម រង្ស៊ី ច្រើនណាស់
បណ្ឌិត គិន ភា៖ បើមិនជួយខ្មែរ កុំបំផ្លាញខ្មែរបម្រើបរទេស!
ប្រតិកម្មម្ដងហើយម្ដងទៀតរបស់លោក សម រង្ស៊ី ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺផ្ទុយទាំងស្រុងទៅនឹងផលប្រយោជន៍ជាយុទ្ធសាស្ត្ររបស់ជាតិនិងបេះដូងដ៏ពុះកញ្ជ្រោល
អ្នកនិពន្ធ ខេមរៈ ភារុណ៖ ខ្មែរយើងអាចដូរពាក្យ RIP មក ស.ក.ស.ភ បានទេ (សុខក្នុងគតិភព)
លោក ខេមរៈ ភារុណ ដែលជាអ្នកនិពន្ធឆ្នើមមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យប្រជាពលរដ្ឋចូលរួមសរសេរនិងប្រើប្រាស់អក្សរសាស្រ្តជាតិឲ្យបានច្រើនក្នុងន័យលើកតម្កើននៃតម្លៃអក្សរជាតិ។
ចូលឆ្នាំរោង ឆ្នាំថ្មី ក្នុងអត្ថន័យប្រកបដោយក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ
ពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះអាចនិយាយបានថា គឺជាពិធីបុណ្យចូលឆ្នាំដ៏សប្បាយរីករាយបំផុតមួយសម្រាប់ប្រទេសកម្ពុជា។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋកើតមាននៅគ្រប់ទិសទី។ មិនថាមនុស្សចាស់ឬក្មេង ប្រុសឬស្រីឡើយ ពួកគេបានចូលរួមក្នុងសកម្មភាពកម្សាន្តសប្បាយយ៉ាងសស្រាក់សស្រាំដោយទឹកចិត្តអំណរសាទរយ៉ាងក្រៃលែង។ សកម្មភាពកម្សាន្តសប្បាយរបស់ប្រជាពលរដ្ឋមានគ្រប់ទម្រង់ ពោលគឺ តាមរយៈល្បែងរបាំប្រជាប្រិយខ្មែរផង ការជួបជុំគ្នាពិសារអាហារនិងរាំកម្សាន្តផង ព្រមទាំងសប្បាយក្នុងទម្រង់ថ្មីតាមបែបយុវវ័យសម័យទំនើបផង។ អ្វីជាការកត់សម្គាល់ម្យ៉ាងទៀត គឺការរៀបចំសង្ក្រាន្តឆ្នាំថ្មីធ្វើឡើងយ៉ាងស្រុះគ្នានៅគ្រប់រាជធានីខេត្តនីមួយៗតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដោយមានការចូលរួមយ៉ាងទូលំទូលាយរបស់ប្រជាពលរដ្ឋ។ សំណើចក្អាកក្អាយ សប្បាយរីករាយរបស់ប្រជាពលរដ្ឋខ្មែរ គឺជាផ្លែផ្កានៃសុខសន្តិភាពដែលបានចាក់គ្រឹះ២៥ឆ្នាំមកហើយនៅលើទឹកដីកម្ពុជា។ សន្តិភាពរយៈពេលយូរបានធ្វើឱ្យប្រទេសកាន់តែអភិវឌ្ឍន៍ ប្រជាពលរដ្ឋកាន់តែមានលំនឹងចិត្ត កាន់តែមានជីវភាពល្អប្រសើរ ដែលជាអំណោយផលដល់ការកម្សាន្តសប្បាយ។ ជាក់ស្តែង […]
ចូលឆ្នាំថ្មី មានអត្ថន័យលើសពីការជួបជុំដ៏សប្បាយរីករាយ!
លើសពីកម្មវិធីជួបជុំ កម្សាន្តសប្បាយតាមទំនៀមទម្លាប់ប្រពៃណីជាតិដែលរាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់រៀបចំសម្រាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរបរទេស បុណ្យចូលឆ្នាំថ្មីក៏ជាឱកាសដែលយើងបានឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។ជាក់ស្តែង៖ ទី១. រថយន្តក្រុងសាធារណៈរាប់រយគ្រឿងត្រូវបានរៀបចំដើម្បីដឹកជញ្ជូនប្រជាពលរដ្ឋពីភ្នំពេញទៅស្រុកកំណើតនិងពីស្រុកកំណើតមកភ្នំពេញវិញដោយឥតគិតថ្លៃ។ ក្រៅពីផ្តល់ផលចំណេញយ៉ាងច្រើនដល់ប្រជាពលរដ្ឋនិងកម្មករ កម្មការិនី ដោយពួកគេមិនបាច់ចំណាយលើថ្លៃធ្វើដំណើរ រថយន្តក្រុងក៏ផ្តល់ជូននូវការធ្វើដំណើរប្រកបដោយផាសុកភាពនិងអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវទៀតផង។ ទី២. ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះដែរ រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកា៥ម៉ឺនរៀលដល់មន្ត្រីរាជការស៊ីវិលនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រមទាំងមន្ត្រីថ្នាក់ក្រោមជាតិរហូតដល់និវត្តជន និងជនបាត់បង់សម្បទារវិជ្ជាជីវៈទៀតផង។ ការឧបត្ថម្ភនេះសបញ្ជាក់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលចំពោះអ្នកខិតខំធ្វើការបម្រើជាតិ និងបានលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ទី៣. ពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃដើម្បីចូលរួមពិធីបុណ្យចូលឆ្នាំងថ្មីក៏ទទួលបានអត្ថប្រយោជន៍ដោយភាគីថៃមិនយកថ្លៃសេវាចេញ-ចូល(Re-entry Permit) ចាប់ពីថ្ងៃទី ០១ មេសា […]