សម្តេចតេជោ ហ៊ុន សែន៖ សូមបញ្ឈប់ការភ្ជាប់កម្ពុជា ទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៅ

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានស្នើសុំកុំឲ្យមានការព្យាយាមទម្លាក់កំហុសឲ្យចិន ពេលកម្ពុជាមិនចូលរួមក្នុងសន្និសីទ និងសូមឲ្យបញ្ឈប់ការភ្ជាប់កម្ពុជាទៅក្នុងល្បែងភូមិសាស្ត្រនយោបាយប្រឆាំងចិនទៀតទៅ

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូលដើម្បីសន្តិភាពអ៊ុយក្រែន

កម្ពុជាសម្រេចមិនទៅចូលរួមកិច្ចប្រជុំកំពូល ដើម្បីសន្តិភាពអ៊ុយក្រែន ព្រោះភាគីសំខាន់គឺរុស្ស៉ី មិនត្រូវបានអញ្ជើញ

«អ្នកចម្បាំងចចក» របស់ចិន មកកាន់ទូតនៅកម្ពុជា ស្របពេលទំនាក់ទំនងកម្ពុជា-ចិន កាន់តែពិសេសឡើង

លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួសលោក Wang Wentian ដែលផុតអាណត្តិ។ ប្រមុខការទូតថ្មី ដែលត្រៀមមកកម្ពុជានាពេលខាងមុខរូបនេះ មានរហ័សនាមថា «​អ្នកចម្បាំងចចក»។ «ការទូតអ្នកចម្បាំងចចក – Wolf Warrior Diplomacy» របស់ប្រទេសចិនទទួលបានភាពល្បីរន្ទឺ ដោយសារជាយុទ្ធសាស្ត្រការទូតដ៏រឹងមាំដែលរួមមានការប្រមាថ ឬការគំរាមកំហែងលើមនុស្សទាំងឡាយណាដែលហ៊ានបំពានផលប្រយោជន៍របស់ប្រទេសចិន។ ការទូតអ្នកចម្បាំងចចក ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសចាប់តាំងពីការចាប់ផ្តើមការរាតត្បាតនៃវីរុសកូវីដ១៩។ ស្របនឹងយុទ្ធសាស្ត្រការទូតរបស់ចិន ការតែងតាំងលោក […]

ទណ្ឌិត សម រង្ស៊ី ប្រើឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិ ទាំងសម្តីគ្មានតម្លៃ

លោក សម រង្ស៊ី បានប្រឹងបំពងសំឡេងឲ្យសហគមន៍អន្តរជាតិ មើកមកកម្ពុជាអាក្រក់ និងដាក់ទណ្ឌកម្មមកលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។​ ប៉ុន្តែអ្នកនាំពាក្យគណបក្សកាន់អំណាច និងអ្នកតាមដាននយោបាយយល់ថា ឧបាយកលដដែលៗ បង្អាប់ខ្មែរមុខអន្តរជាតិរបស់លោក សម រង្ស៊ី នេះ គ្មានមានតម្លៃឡើយ។ ម្តងជាពីរដង លោក សម រង្ស៊ី ដែលបានកាន់ក្បាលមេក្រូលើវេទិកាអន្តរជាតិ តែងតែលើកឡើងថា លទ្ធិប្រជាធិបតេយ្យ​និងសិទ្ធិមនុស្សនៅប្រទេសកម្ពុជា បានធ្លាក់ចុះធ្ងន់ធ្ងរ ហើយលោកថា កម្ពុជាត្រូវការការអន្តរាគមន៍ជាបន្ទាន់ពីសហគមន៍អន្តរជាតិ។ សម្តីរបស់លោក […]

គណបក្សកាន់អំណាច ប្តេជ្ញាបម្រើផលប្រយោជន៍របស់ប្រជាជននៅគ្រប់មូលដ្ឋាន ក្រោយឈ្នះអាសនៈក្រុមប្រឹក្សាច្រើនលើសលប់

គណបក្សប្រជាជនកម្ពុជា បានប្រកាសជាឱឡារិកនូវការគោរព និងទទួលយកលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានប្រកាសនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ គណបក្សប្រជាជនកម្ពុជា ក៏បានប្រកាសប្តេជ្ញាជាឱឡារិកថា ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងបម្រើយ៉ាងខ្ជាប់ខ្ជួននូវឆន្ទៈ និងផលប្រយោជន៍ដ៏ថ្លៃថ្លារបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ដោយខិតខំអនុវត្តប្រកបដោយប្រសិទ្ធភាពនូវតួនាទី និងភារកិច្ចរបស់ខ្លួន ដើម្បីចូលរួម […]

កម្ពុជា និងអាមេរិក ពិនិត្យយន្តការរៀបចំកិច្ចសហប្រតិបត្តិការយោធាជាមួយ​គ្នា​​ឡើងវិញ

សម្តេចធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ឡយ ជេម អូស្ទីន III (Lloyd James Austin III) រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក​​ បានពិភាក្សាគ្នាអំពីយន្តការនានាសំដៅរៀបចំកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និង ការធ្វើសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-សហ​រដ្ឋអាមេរិក ។

សម្ដេចតេជោ ហ៊ុន សែន ប្រាប់អាមេរិក កុំយកកម្ពុជាធ្វើជាទីកន្លែងប្រកួតប្រជែងភូមិសាស្ត្រនយោបាយ

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរសហរដ្ឋអាមេរិក កុំដាក់ប្រទេសកម្ពុជានៅក្នុងយុទ្ធ​សាស្ត្រភូមិសាស្ត្រនយោបាយរបស់ខ្លួន ហើយកុំយកប្រទេសកម្ពុជាធ្វើជាទីកន្លែងដើម្បីប្រកួតប្រជែងកណ្ដាលភូមិសាស្ត្រនយោបាយរវាងគ្នានិងគ្នា។

លោក មាជ សុវណ្ណារ៉ា ធ្លាប់មានក្តីក្តាំងព័ទ្ធខ្លួន និងជាប់ពន្ធនាគារច្រើនដង ទៅដឹកនាំគណបក្សជំនាន់ថ្មី

លោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ត្រូវបានសមាជលើកដំបូងគណបក្សជំនាន់ថ្មីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាបេក្ខភាពប្រធានគណបក្ស។ កម្មវិធីសមាជ លើកដំបូងរបស់គណបក្សជំនាន់ថ្មី បានធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីតាំងបុរីអាពាហ៍ពិពាហ៍ ក្នុងភូមិវត្តបូព៌ សង្កាត់ សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ របៀបវារៈកម្មវិធីសមាជ មានដូចជា ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការនាយកគណបក្ស , ការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តដល់បេក្ខភាពគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស , […]

អ្នកកាសែតបរទេសម្នាក់ ងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា និងទះកំភ្លៀង សម រង្ស៊ី ឲ្យភ្ញាក់ខ្លួន

លោក David Hutt ដែលគេស្គាល់ថា ជាអ្នកកាសែតបរទេសម្នាក់ដែលតែងតែសរសេរអត្ថបទ វាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា បានងាកមកគាំទ្រគម្រោងព្រែកជីកកម្ពុជា ហើយបានប្រតិកម្មទៅនឹងភាពល្ងង់ខ្លៅរបស់លោក សម រង្ស៊ី ចំពោះគម្រោងព្រែកជីកដ៏សំខាន់មួយនេះ។ តាមរយៈអត្ថបទព័ត៌មានចុះនៅលើទំព័រកាសែត The Diplomat នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ សរសេរដោយលោក David Hutt ក្រោមចំណងជើងថា ព្រែកជីកហ្វូណនតេជោនឹងមិនមានគោលបំណងយោធាទេ ដោយលោកបានគូសបញ្ជាក់ថា មានមតិចម្លែកមួយចំនួនដែលត្រូវបានលើកឡើងចុងក្រោយ​រួមទាំងការលើកឡើងរបស់លោក សម […]

ពលរដ្ឋខ្មែរ បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយមួយរូប ចង់ឃើញខ្មែរចេះដឹងប្រវត្តិសាស្ត្រច្បាស់ និងរៀនវិទ្យាសាស្ត្រនយោបាយឱ្យបានច្រើន។ ចង់ឃើញបែបនេះ ដោយលោកថា ចៀសវាងចាញ់បោកបរទេសទៀត ចៀសវាងការរងគ្រោះនឹងគេឆ្កឹះឆ្កៀលបំបែកបំបាក់ ឱ្យទន់ខ្សោយ…ដោយលោកសង្កត់ធ្ងន់ថា បើមិនយល់នយោបាយ ប្រឈមនឹងចាញ់បោកនយោបាយ។ សូមបញ្ជាក់ថា មជ្ឈមណ្ឌលបណ្តុះបណ្តាល និងស្រាវជ្រាវ​នៃរាជបណ្ឌិត្យសភាកម្ពុជា​បានបណ្តុះបណ្តាលលើជំនាញ​សំខាន់ៗ រួមទាំង ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់។ វិទ្យាសាស្ត្រនយោបាយ គឺជាការសិក្សាអំពីនយោបាយ និងអំណាចពីទស្សនៈក្នុងស្រុក អន្តរជាតិ និងទស្សនៈប្រៀបធៀប។ ជាទូទៅ […]