ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ក្រុមប្រឆាំងនឹងបន្តផ្តាច់ខ្លួនចេញពីមេដឹកនាំក្រុមជ្រុលនិយមមកចូលរួមកសាងប្រទេសជាមួយរាជរដ្ឋាភិបាល។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពីចលនាផ្តាច់ខ្លួនពីបក្សប្រឆាំងកំពុងពុះកញ្ជ្រោលទាំងក្នុងស្រុក និងក្រៅស្រុក។ សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការស្វាគមន៍លោក ឡាយ ឡាត អតីតសកម្មជននៅក្រៅប្រទេស ដែលបានប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង និងជនក្បត់ជាតិ សម រង្ស៊ី និងសុំរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា។ សាររបស់សម្តេចតេជោ […]
Category: នយោបាយ
មតិមហាជន៖ ក្រុមប្រឆាំងផ្កាប់មុខ ធ្វើនយោបាយដូចក្មេងបៀមដៃ
ក្រុមពួកប្រឆាំងជ្រុលនិយមមួយចំនួនតូចនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជាតាមគ្រប់រូបភាព ដែលនេះគឺជាផែនការចាស់ក្នុងសកម្មភាពថ្មី ដែលពួកគេតែងតែធ្វើដដែលៗក្នុងពេលដែលសម្តេចតេជោ នៅជាប្រមុខដឹកនាំកម្ពុជាមកម្លេះ។ ក្នុងអត្ថបទចុះផ្សាយដោយវិទ្យុបម្រើបរទេសនៅក្រៅស្រុកមួយនាពេលថ្មីៗនេះ មហាជនបានបញ្ចេញមតិប្រតិកម្មខ្លាំងថា៖ មើលទៅមន្ត្រីប្រឆាំងគ្នាគេហ្នឹង គ្មានអ្វីក្រៅពីការចោទប្រកាន់គេទេ នយោបាយធ្វើតែរបៀបហ្នឹងអ៊ីចឹងតើបានជាគ្មានកំណើតសោះ ព្រោះនយោបាយរបស់ក្រុមគ្នាគេនះនៅតែប៉ុណ្ណឹង ទៅមុខមិនរួចទេ។ ហើយខ្ញុំគ្រាន់តែចង់និយាយថា បើក្រុមអស់លោកនៅតែបន្តនយោបាយរបៀបលាបពណ៌ ចោទប្រកាន់ វាយប្រហារគេ បែបនេះទៀត ទោះបីជាធ្វើ១០០ឆ្នាំទៀតក៏វាមិនបានអ្វីដេលប្រយោជន៍ការស្អីដែរ។ ខ្ញុំគិតថាល្មមឈប់ទៅអានយោបាយចេញមកចោទប្រកាន់គ្មានមូលដ្ឋានបែបនេះនោះ អត់មានមើលគំរូអ្នកនយោបាយដែលកំពុងតែដឹកនាំជាតិ ថាគេធ្វើរបៀបម៉េច គេប្រឹងអភិវឌ្ឍជាតិបែបណា គេប្រឹងទៅទាក់វិនិយោគ និយាយដោយខ្លីខ្ញុំឃើញរដ្ឋាភិបាលលោកប្រឹងណាស់ ដើម្បីជាតិ ដោយឡែកមើលមកក្រុមប្រឆាំងផ្កាប់មុខអស់នេះវិញ […]
ប្រមុខរដ្ឋវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន
ឯកឧត្ដម តូ ឡឹម (TÔ LÂM) ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ទន្ទឹងរង់ចាំសហការយ៉ាងជិតស្និទ្ធនិងស៊ីជម្រៅជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា។ ក្នុងសារលិខិតថ្លែងអំណរគុណជូនចំពោះ សម្តេតេជោ ហ៊ុន សែន ផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ ឯកឧត្ដម តូ ឡឹម បានលើកឡើងថា “ខ្ញុំមានសោមនស្សរីករាយយ៉ាងក្រៃលែង ដោយបានទទួលសារលិខិតអបអរសាទរជាមួយ នឹងពាក្យពេចន៍ដ៏ស្មោះស្ម័គ្ររបស់សម្ដេចតេជោប្រធាន ក្នុងឱកាសខ្ញុំត្រូវបានរដ្ឋសភាបោះឆ្នោត […]
ចលនាចុះចូលបក្សកាន់អំណាច និងប្រឆាំងលោក សម រង្ស៊ី បន្តកើនឡើង
រយៈពេលចុងក្រោយនេះ សកម្មជន សមាជិកសមាជិកា និងមន្ត្រីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាលបាននាំគ្នាចុះចូលជាមួយបក្សកាន់អំណាចជាបន្តបន្ទាប់។ ជាក់់ស្តែង នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ សមាជិក ៦នាក់ នៃរចនាសម្ព័ន្ធគណបក្សភ្លើងទៀន ឃុំតាំងសំរោង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនពីគណបក្សប្រឆាំង ព្រមទាំងបានថ្កោលទោសទណ្ឌិត សម រង្ស៊ី ជាអ្នកនយោបាយទុច្ចរិត ដែលតែងកុហកបោកប្រាស់ប្រជាជនខ្មែរ។ ស្របពេលនោះ ពួកគាត់ក៏បានគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស […]
ឡើងធ្វើមេបក្សភ្លាម លោក មាជ សុវណ្ណារ៉ា វាយប្រហារបក្សភ្លើងទៀន និងបក្សកម្លាំងជាតិថា កំពុងហែកហួរបែកបាក់គ្នា
លោកមាជ សុវណ្ណារ៉ា បានក្លាយជាប្រធានគណបក្សនយោបាយដែលទើបតែបង្កើតថ្មីមួយឈ្មោះ គណបក្សជំនាន់ថ្មី ដែលបានរៀបចំសមាជបក្សលើកដំបូងនៅខេត្តសៀមរាបកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ ១០ថ្ងៃ ក្រោយឡើងធ្វើជាបក្ស លោកបានព្រលយសារនយោបាយវាយប្រហារគណបក្សប្រឆាំងចំនួនពីរ គឺគណបក្សភ្លើងទៀន និងគណបក្សកម្លាំងជាតិថា ជាគណបក្សគ្មានការសាមគ្គីគ្នា និងកំពុងបែកបាក់ផ្ទៃក្នុង។ អ្នកនយោបាយចាស់វស្សារូបនេះ បានថ្លែងក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមិថុនាថា ហេតុអ្វីបានជាលោកមិនទៅចូលរួមជាមួយបក្សភ្លើងទៀន និងបក្សកម្លាំងជាតិ? លោកថា គណបក្សពីរនេះ រវល់តែរឿងហានិភ័យ បែកបាក់ឈ្លោះគ្នា ជេរប្រចោរគ្នាអត់ដឹងកូនដឹងឪ ឲ្យលោកនាំបក្សពួកលោកទៅចូលរួមម្តេចកើត។ […]
ឆ្លើយតបនឹងអ្នកកាសែតThe Diplomat សម្តេចតេជោ ថា“បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន”
“បើស្គាល់ ហ៊ុន សែន មិនច្បាស់ទេ សូមកុំលេងជាមួយ ហ៊ុន សែន” ។ នេះជាសំណេរសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅលើបណ្តាញសង្គមកាលពីយបថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីឆ្លើយតបទៅកាន់លោក ដេវីត ហួត (David Hutt) អ្នកសរសេរព័ត៌មាននៅកាសែត The Diplomat ។
សម្ដេចតេជោ ហ៊ុន សែន និងសហភាពអឺរ៉ុប បង្ហាញក្តីព្រួយបារម្ភ ចំពោះសភាពការណ៍កាន់តែស្មុគស្មាញ នៅមីយ៉ាន់ម៉ា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា និង ឯកឧត្តម អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានសម្ដែងការរព្រួយបារម្ភចំពោះសភាពការណ៍កាន់តែស្មុគស្មាញ ជាពិសេសផ្នែកសេដ្ឋកិច្ច សង្គម នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។
កម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ា លើកទី១៦ នៅឆ្នាំ២០២៥
រដ្ឋសភាកម្ពុជា បានឲ្យដឹងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះថា កិច្ចប្រជុំប្រចាំឆ្នាំនៃក្រុមអ្នកនយោបាយអាយប៉ាលើកទី១៥ (The 15th AIPA Caucus Meeting) ក្រោមប្រធានបទ “ការពង្រឹងភាពធនអុីនធឺណែតរបស់អាស៊ានតាមរយៈកិច្ចសហប្រតិបត្តិការសភា៖ ដំណើរឆ្ពោះទៅអនាគតសេដ្ឋកិច្ចឌីជីថលប្រកបដោយសុវត្ថិភាព និងរស់រវើក” ដែលក្រុមប្រឹក្សានីតិប្បញ្ញតិ្តនៃប្រទេសប្រ៊ុយណេដារ៉ូហ្សាឡាម ទទួលធ្វើជាម្ចាស់ផ្ទះ បានបិទបញ្ចប់ដោយជោគជ័យ និងប្រកបដោយស្មារតីសាមគ្គី និងកិច្ចសហប្រតិបត្តិការណ៍។ ឯកឧត្តម នឹម ច័ន្ទតារា ប្រធានគណៈប្រតិភូរដ្ឋសភាកម្ពុជា តំណាងសម្តេចរដ្ឋសភាធិការធិបតី ឃួន […]
លេចវត្តមានគណបក្សនយោបាយថ្មីពីរ មកប្រជែងប្រជាប្រិយភាព ក្នុងអាណត្តិសម្តេចធិបតីនាយករដ្ឋមន្ត្រី
គណបក្សនយោបាយថ្មីចំនួនពីរ បានលេចវត្តមានឡើងក្នុងអាណត្តិរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ គណបក្សដែលទើបចាប់កំណើតទាំងពីរត្រឹមពាក់កណ្តាលឆ្នាំ២០២៤នេះ រួមមាន គណបក្សជំនាន់ថ្មី និងគណបក្សដើម្បីកម្ពុជា។ គណបក្សជំនាន់ថ្មី ដឹកនាំដោយលោក មាជ សុវណ្ណារ៉ា អតីតមន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សប្រឆាំង និងជាមនុស្សជំនិតរបស់លោក កឹម សុខា ដែលត្រូវបានសមាជលើកដំបូងគណបក្សកាលពីពេលថ្មីៗនេះ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាបេក្ខភាពប្រធានគណបក្ស។ គណបក្សថ្មីថ្មោងនេះ មានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង […]
មន្ត្រីបក្សភ្លើងទៀនគិតពីប្រយោជន៍ជាតិ ប្រកាសផ្ដាច់ខ្លួន
សមាជិកសកម្មនៃគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀន ឃុំក្រាំងដីវ៉ាយ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រួមមាន៖ ១.លោក មុត សាវឿន ២.លោក វង់ វ៉ាន់ ៣.លោក សួស រី នៅរសៀលថ្ងៃទី ៩ ខែមិថុនា ឆ្នាំ២០២៤ បានសម្រេចចិត្តប្រកាសផ្តាច់ខ្លួនពីបក្សប្រឆាំង។ នេះបើតាមឃ្លីបវីដេអូផ្សព្វផ្សាយនៅលើបណ្ដាញតេឡេក្រាមផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន។ ក្រោយប្រកាសផ្ដាច់ខ្លួនភ្លាម មន្ត្រីបក្សប្រឆាំងទាំងនេះ បានគោរពស្នើសម្តេចតេជោចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា […]