ឯកឧត្តម គួច វែងស្រ៊ុន៖ គ្មានអ្វីអាចរាំងស្ទះបាន! កម្ពុជាមានមេដឹកនាំអង់អាច ការពារជាតិ ទោះក្នុងតម្លៃណាក៏ដោយ

ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តីបានលើកឡើង នាថ្ងៃទី២៤ ខែមិថុនានេះថា «កម្ពុជាមានប្រមុខរដ្ឋាភិបាល ប្រកបដោយភាពអង់អាច ឆន្ទៈ ម៉ឺងម៉ាត់ ក្នុងការដឹកនាំប្រទេសផង និងការពារជាតិផង ទោះក្នុងតម្លៃណាក៏ដោយ»។  កម្ពុជា មានមេដឹកនាំប្រកបដោយការទទួលខុសត្រូវ មានវិធីសាស្ត្រ យុទ្ធវិធី និងការដឹកនាំបញ្ជាតែមួយ បូករួមនឹងកងកម្លាំងប្រដាប់អាវុធពីលេីដល់ក្រោមគោរពបទបញ្ជា និងអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុត ក្នុងការការពារជាតិ បូរណភាពទឹកដី និងបម្រេីឧត្តមប្រយោជន៍ជាតិ និងប្រជាជន។  លើសពីនេះ […]

ឯកឧត្តម ជា ធីរិទ្ធ ៖ ល្បែងកូនក្មេង! ថៃបោកបញ្ឆោតមតិសាធារណជន ដើម្បីការពារ និងបិទបាំងភាពពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីខ្លួនឯងប៉ុណ្ណោះ

ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានផ្តាំទៅលោក Somkid Chueakong អគ្គលេខាធិការរងនាយករដ្ឋមន្រ្តីថៃ ថា «កំពុងលេងល្បែងកូនក្មេងបោកបញ្ឆោតមតិសាធារណជន ដើម្បីការពារ និងបិទបាំងភាពអាម៉ាស់ និងភាពទន់ខ្សោយរបស់នាយករដ្ឋមន្រ្តីថៃខ្លួនឯង»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ជា ធីរិទ្ធ នាថ្ងៃទី២៣ ខែមិថុនានេះ។ ឯកឧត្តម ជា ធីរិទ្ធ បានលើកឡើងថា៖ «ខ្ញុំសូមផ្តាំទៅ Somkid Chueakong […]

អបអរសាទរ! ពលករខ្មែរ ៣៤ នាក់ ទទួលបានការងារថ្មីភ្លាមៗ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុងក្រោយវិលមកពីថៃ

នៅថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ពលករខ្មែរចំនួន ៣៤នាក់ ដែលទើបវិលត្រឡប់ពីប្រទេសថៃ បានទទួលការងារថ្មីភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកោះកុង និងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ក៏ដូចជាអាជ្ញាធរផងដែរ។ ពលករទាំង ៣៤រូប មានស្ត្រី ១២នាក់ ដោយ៣២នាក់ធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង ផ្នែកកសិកម្ម ខណៈដែលពលករពីររូបដែលជាប្តីប្រពន្ធបានធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ផ្នែកឧស្សាហកម្ម។ ជាមួយគ្នានេះ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកាមួយចំនួនដល់កញ្ញា ពេជ្រ ចរណៃ ដែលរងគ្រោះដោយភ្លើងឆេះទីតាំងបង្ហាត់គុនល្បុក្កតោ

លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ បានប្រគល់ថវិការបស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធានកាកបាទក្រហមកម្ពុជា ជូនកីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ ប្រធានសាលាគុនល្បុក្កតោជ័យតេជៈ ដែលរងគ្រោះដោយភ្លើងឆេះសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ និងអាហារដ្ឋាន។ គួរបញ្ជាក់ថា កីឡាការិនីគុនល្បុក្កតោ ពេជ្រ ចរណៃ បានជួលទីតាំងគេ ដើម្បីបើកសាលាបង្ហាត់បង្រៀនគុនល្បុក្កតោ កំពុងដំណើរបាន២ថ្ងៃ និងអាហារដ្ឋានដែលជិតបើកដំណើរការ ក្នុងសង្កាត់បឹងកក់២ […]

សម្ដេចនាយករដ្ឋមន្រ្តី លើកទឹកចិត្តឱ្យកងទ័ពជើងគោកកម្ពុជា-ជប៉ុនពង្រីកកិច្ចសហប្រតិបត្តិការ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ MORISHITA Yasunori មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប នាព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមនាយឧត្តមសេនីយ៍ បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការដ៏ល្អ ក្នុងក្របខ័ណ្ឌកងទ័ពជើងគោកនៃប្រទេសទាំងពីរ។ ឯកឧត្តមនាយឧត្តមសេនីយ៍បានគោរពជម្រាបជូនសម្ដេចបវរធិបតីផងដែរថា […]

រឿងព្រំដែនខាងកើត! កងកម្លាំងនៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន កំពុងមមាញឹកស្ថាបនាផ្លូវក្រវាត់ព្រំដែន

បើទោះដល់រដូវធ្លាក់ភ្លៀង សកម្មភាពបងប្អូនកងកម្លាំងនៃកងឯកភាពស្ថាបនាថ្នល់-ស្ពាន របស់បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ កំពុងមមាញឹកលើការស្ថាបនាផ្លូវក្រវាត់ព្រំដែន នៅទិសរតនគិរី ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន។ ក្រោយការបង្កើតមូលនិធិនាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទិសទី បានស្ម័គ្រចិត្តបរិច្ចាគថវិកាតាមលទ្ធភាពរបស់ពួកគេចូលរួមក្នុងមូលនិធិនេះ។ត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ពោលគឺរយៈពេល៦៦ថ្ងៃ មូលនិធិទទួលបានថវិកាពីសប្បុរសជនគ្រប់ស្រទាប់វណ្ណៈជិត២៧លានដុល្លារអាមេរិក។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចាត់ទុកការចូលរួមនេះ គឺជាវិភាគទានដ៏មានតម្លៃបំផុត និងមិនអាចកាត់ថ្លៃបានឡើយ […]

កម្ពុជាមិនឱន! ឯកឧត្តមប្រាក់ សុខុន ដឹកនាំកិច្ចប្រជុំដំបូងរៀបចំសំណុំរឿងជម្លោះព្រំដែនកម្ពុជា-ថៃ បញ្ជូនទៅICJ

នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការរៀបចំឯកសារដើម្បីបញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ពាក់ព័ន្ធករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី នៅទីស្តីការក្រសួង។ កិច្ចប្រជុំបានធ្វើការពិភាក្សាពាក់ព័ន្ធករណីជំលោះព្រំដែនជាមួយប្រទេសថៃ នៅតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។ កិច្ចប្រជុំក៏បានពិនិត្យ និងពិភាក្សាផងដែរ អំពីបច្ចុប្បន្នភាពការងាររបស់គណៈកម្មការដែលបាននិងកំពុងបន្តអនុវត្ត ព្រមទាំងយុទ្ធសាស្រ្ត និងផែនការការងារ […]

គំរូដ៏ល្អ! ប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច ខេត្តព្រះវិហារ រួមគ្នាជាធ្លុងមួយធ្វើស្ពានប្រវែង ១១ម៉ែត្រ

ទឹកចិត្តសាមគ្គីដើម្បីការអភិវឌ្ឍន៍សហគមន៍! ប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច នៃឃុំច្រាច់ ស្រុកសែនជ័យ បានរួមគ្នាជាធ្លុងមួយកសាងស្ពានឆ្លងអូរខាងជើងភូមិបដិវត្ត ប្រវែង ១១ម៉ែត្រ ដែលបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។  មន្ទីរព័ត៌មានខេត្តព្រះវិហារ ឲ្យដឹងថា ស្ពាននេះមានសារៈសំខាន់ណាស់ក្នុងការសម្រួលដល់ការដឹកជញ្ជូនដំណាំកសិផលដូចជា ស្រូវ និងដំឡូងមី ដែលនឹងរួមចំណែកយ៉ាងធំធេងដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងការរីកចម្រើនក្នុងមូលដ្ឋាន។ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា កូនសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាពគំរូដ៏ល្អនេះ […]

កម្ពុជាលើក៤ចំណុច! ឆ្លើយតបនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំ

អ្នកនាំពាក្យក្រសួងការពារជាតិ ច្រានចោលទាំងស្រុងនូវការអះអាងផ្ទុយពីការពិត និងគ្មានការទទួលខុសត្រូវ របស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ ពាក់ព័ន្ធនឹងករណីទាហានថៃនាំអ្នកជិះកង់ជនជាតិថៃ១៥០នាក់ ឡើងប្រាសាទតាមាន់ធំដោយមិនមានការជូនដំណឹងជាមុន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥។  កម្ពុជាបញ្ជាក់សាជាថ្មីថា ប្រាសាទតាមាន់ធំ ស្ថិតនៅក្នុងទឹកដីកម្ពុជា ហើយរាល់ការឆ្លើយតបរបស់កងទ័ពកម្ពុជា គឺមានភាពសមស្រប ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។  កម្ពុជាអំពាវនាវឱ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលមានស្រាប់ឱ្យបានពេញលេញ និងម៉ឺងម៉ាត់ ព្រមទាំងជៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិតដែលប៉ះពាល់ដល់ការជឿទុកចិត្តគ្នាទៅវិញទៅមក និងគំរាមកំហែងស្ថិរភាពក្នុងតំបន់។ កងយោធពលខេមរភូមិន្ទ នៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលយ៉ាងដាច់អហង្ការចំពោះការអះអាងផ្ទុយពីការពិត និងគ្មានការ ទទួលខុសត្រូវរបស់អ្នកនាំពាក្យកងទ័ពជើងគោកថៃ […]

តបទៅនឹងការគំរាមរបស់ថៃ! កម្ពុជា បិទការនាំចូលប្រេង-ឧស្ម័នគ្រប់ប្រភេទពីថៃទាំងស្រុង

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសនៅលើហ្វេកបុក នាល្ងាចថ្ងៃទី២២ មិថុនានេះ ថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។  សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាសនៅលើបណ្តាញសង្គមហ្វេសបុក កាលពីល្ងាចថ្ងៃទី២២ ខែមិថុនា នេះថា «ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវបានផ្អាកទាំងស្រុង ចាប់ពីម៉ោង ១២ យប់ថ្ងៃដដែលនោះតទៅ។ […]

5
Promotion