កម្ពុជាសូមធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ពីលោក Prasert Jantararuangtong រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ ដែលបានលើកឡើងតាមរយៈ ចុះផ្សាយនៅក្នុងកាសែតបាងកកប៉ុស្តិ៍កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ដែលបានចោទប្រកាន់ថា កម្ពុជាអាចជាជម្រក «បណ្តាញឧក្រិដ្ឋកម្មសាយប័រដ៏ធំរបស់ពិភពលោកដែលគាំទ្រដោយអ្នកមានអំណាច» គឺមិនមានមូលដ្ឋាន មិនមានទំនួលខុសត្រូវ បង្កើតការភាន់ច្រឡំយ៉ាងខ្លាំង និងឈានទៅបំផ្លិចបំផ្លាញទំនុកចិត្តនិងកិច្ចសហប្រតិបត្តិការក្នុងតំបន់។ តាមរយៈបណ្តាញសង្គមផ្លូវការដែលបណ្តាញព័ត៌មាន ទទួលបាននៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានបញ្ជាក់ទៀតថា កម្ពុជាមិនដែលគាំទ្រ […]
Category: សង្គម
លោកជំទាវ ភឿង សកុណា៖ នៅលើទឹកដីពិសិដ្ឋនេះ មានតំណក់ញើស និងឈាមរបស់បុព្វបុរសខ្មែរដែលយើងត្រូវចាំបាច់ការពារ
ក្នុងឱកាសចុះសួរសុខទុក្ខដល់ និងនាំយកអំណោយរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជូនដល់កងទ័ពជួរមុខដែលឈរជើងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអំណោយជូនពលរដ្ឋជាង ១២០០គ្រួសារ នៅរាជធានីភ្នំពេញ
ប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ ចំនួន១២០៦គ្រួសារ រស់នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានន័យ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ ថវិកា និងប័ណ្ណមូលនិធិសង្គមសុខាភិបាល (ប ស ស)ពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៥នេះ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងពិធីនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានមានប្រសាសន៍ថា នេះជាលើកទី២ […]
សម្តេចតេជោ ហ៊ុន សែន៖ មនោសញ្ចេតនារយៈពេលជាង៣០ឆ្នាំរវាងគ្រួសារទាំងពីរ ត្រូវបានបំផ្លាញដោយការបែកធ្លាយនូវការសន្ទនាតាមទូរស័ព្ទដោយមន្ត្រីកម្ពុជាណាមួយ
សម្តេចតេជោ ហ៊ុន សែន បានទម្លាយនៅរឿងរ៉ាវគ្រួសារសម្តេច និងគ្រួសារលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្រ្តីថៃ ដែលធ្លាប់មកស្នាក់នៅក្នុងភូមិគ្រឹះសម្តេចតេជោ
អបអរសាទរ! សៀវភៅម្ហូបកេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២ ទទួលបាន «ពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ»លើឆាកអន្តរជាតិ
សៀវភៅម្ហូបខ្មែរ «កេរដំណែលស្នាដៃម្ហូបខ្មែរ ភាគ២» បានឈ្នះពានរង្វាន់ពិសេសរបស់គណៈវិនិច្ឆ័យ (Special Award of the Jury) ក្នុងពិធីប្រគល់រង្វាន់អន្តរជាតិ Gourmand Awards លើកទី៣០ ដែលប្រព្រឹត្តឡើងនៅថ្ងៃទី១៨ ដល់ ២២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងទីក្រុងលីសស្បាន ប្រទេសព័រទុយហ្គាល់ ដោយមានអ្នកចូលរួមរាប់រយនាក់ មកពីប្រមាណ ២០០ប្រទេស។ សៀវភៅម្ហូបនេះ ត្រូវបានប្រកាសចេញផ្សាយជាផ្លូវការដោយ […]
សាមគ្គីជាធ្លុងមួយ! សម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ យាងចុះសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងជួរមុខខេត្តព្រះវិហារ
នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី នៃគណៈធម្មយុត្តិកនិកាយ និងសម្តេចព្រះសង្ឃនាយក អំ លីមហេង គណៈមហានិកាយ រួមទាំងថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា បានយាងនិមន្តចុះសួរសុខទុក្ខ និងផ្តល់អំណោយដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់ព្រះវិហារ ដើម្បីបង្ហាញនូវការគាំទ្រ ចំពោះស្មារតីវីរភាព និងការលះបង់ដ៏អង់អាចរបស់ទាហានកម្ពុជា។ សម្តេចព្រះសង្ឃនាយក អំ លីមហេង ក៏បានដឹកនាំគណៈសង្ឃនាយក ព្រះមន្ត្រីសង្ឃមួយចំនួន នាំយកព្រះរាជអំណោយដ៏សប្បុរសថ្លៃថ្លា […]
ឯកឧត្តម ប៉ែន បូណា៖ សូមកុំខំលាបពណ៌កម្ពុជា ដើម្បីបិទបាំងភាពអាម៉ាស់របស់ខ្លួន
ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នកនាំពាក្យរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី២០ មិថុនា ឆ្នាំ២០២៥ នេះ បានលើកឡើងថា មន្ត្រីថៃកំពុងព្យាយាមបិទបាំងភាពអាម៉ាស់របស់ខ្លួនដែលបំពានមកលើកម្ពុជា ដោយបានបាញ់សម្លាប់កងទ័ពខ្មែរម្នាក់ក្នុងទឹកដីរបស់កម្ពុជា បានគំរាមកំហែងបង្កសង្គ្រាម ការបិទព្រំដែនជាឯកតោភាគី និងការគំរាមផ្តាច់ភ្លើង ផ្តាច់អ៊ិនធឺណិត ដែលជាអំពើបែបទំនើងនិងមាក់ងាយដល់កម្ពុជា។ ឯកឧត្តម ប៉ែន បូណា បានបន្តថា ជាពិសេសថៃបានបដិសេធមិនព្រមទៅដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមផ្លូវតុលាការជាមួយកម្ពុជានៅឯតុលាការយុត្តិធម៌អន្តរជាតិ។ ទាំងនេះបានធ្វើឱ្យពិភពលោកមើលឃើញថា ថៃជាកូនអាក្រក់ ខណៈដែលកម្ពុជាគឺជាកូនល្អរបស់ពិភពលោកពីព្រោះកម្ពុជាជ្រើសរើសយកសន្តិភាព […]
ឯកឧត្តម ហ៊ុន ម៉ានី ៖ ពុកចាកចេញដើម្បីជាតិ! សន្តិភាពមិនមែនជាអំណោយ ប៉ុន្តែជារង្វាន់នៃការលះបង់
ឯកឧត្តម ហ៊ុន ម៉ានី បានបង្ហោះសំណេរមួយនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃសុក្រទី២០ខែមិថុនាឆ្នាំ២០២៥នេះថា « កាលពី ៤៨ឆ្នាំមុន ពុកបានចាកចេញពីទឹកដីកំណើត ឃ្លាតឆ្ងាយពីក្រុមគ្រួសារ ពីភរិយាដែលកំពុងពរពោះ ដើម្បីទៅស្វែងរកការរំដោះជាតិមាតុភូមិ»។ ទោះបីឆ្លងកាត់នូវសោកនាដកម្ម និងអំពើឃោឃៅជាច្រើន តែពុកបានទុកភាពទុក្ខសោកនៅមួយឡែក ហើយផ្តោតអរម្មណ៍លើការប្រមូលផ្តុំការតស៊ូដើម្បីបុព្វហេតុតែមួយគត់គឺជាតិ និងប្រជាជន។ កិច្ចខិតខំប្រឹងប្រែងរបស់ពុកត្រូវបានតបស្នងមកវិញ តាមរយៈការប្រកៀកស្មារប្រយុទ្ធជាមួយបណ្តាយុទ្ធមិត្តជាច្រើនរូបទៀត ហើយប្រែក្លាយសមរភូមិទៅជាជ័យជម្នះដ៏ត្រចះត្រចង់លើរបបយង់ឃ្នង់ នាថ្ងៃ ០៧ មករា ១៩៧៩។ មាតុភូមិដ៏កំសត់របស់យើងបានប្រែមុខមាត់សាថ្មី […]
ឯកឧត្ដម ស៊ុន ចាន់ថុល ចុះជួបសំណេះសំណាល និងប្រគល់ជំនួយដល់កងកម្លាំងការពារព្រំដែនកម្ពុជា–ថៃ
នាព្រឹកថ្ងៃសុក្រ ទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់ថវិកា និងសម្ភារៈជូនដល់កងកម្លាំងប្រដាប់អាវុធរដ្ឋ ដែលជាកងទ័ពឈរជើងតាមបណ្តោយព្រំដែនកម្ពុជា–ថៃ នៅទីបញ្ជាការទិសទី៣ នៃយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ។ ឯកឧត្ដម ស៊ុន ចាន់ថុល បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវីរភាពរបស់កងទ័ពដែលកំពុងឈរជើងការពារ អធិបតេយ្យភាពនៃប្រទេសជាតិយើងយ៉ាងអង់អាចក្លាហាន ទាំងថ្ងៃទាំងយប់ នៅតាមតំបន់ព្រំដែន រួមទាំងខេត្តឧត្តរមានជ័យ […]
ឆ្លើយតបនឹងការចោទកម្ពុជា ថាជាជម្រកក្រុមឧក្រិដ្ឋកម្ម, បណ្ឌិត យង់ ពៅ ថា«ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម» ល្បិចកលពិសពុលឥតប្រែ
បណ្ឌិត យង់ ពៅ ដែលជាអ្នកវិភាគនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា សាសន៍ថៃ(Thai) ល្បិចកលពិសពុលឥតប្រែ ដូច្នេះហើយទើបលោកបណ្ឌិតទាញសេចក្តីសន្និដ្ឋានថា «ថៃអាវលឿង ថៃអាវក្រហម គឺជាសៀម»។ បណ្ឌិត យង់ ពៅ បន្តថា ពាក្យ «សៀម» នេះចង់បញ្ជាក់ពីពូជសាសន៍អតីតកាលដែលច្បាំងដណ្ដើមទឹកដីប្រទេសក្បែរខាងទាំងអស់។ ឥឡូវថៃណាក៏នៅតែសៀមដដែល ពួកគេពូកែសម្ដែងពីភាពទន់ភ្លន់ បង្កប់នូវពិសពុលអាក្រក់មិនខុសពីប្រវត្តិសាស្ត្រ។ កម្ពុជាត្រូវបង្កើនសមត្ថភាព និងបុរេសកម្មលើ ការទូតទ្វារមុខ ការទូតទ្វារក្រោយ […]
