ទឹកចិត្តសាមគ្គីដើម្បីការអភិវឌ្ឍន៍សហគមន៍! ប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច នៃឃុំច្រាច់ ស្រុកសែនជ័យ បានរួមគ្នាជាធ្លុងមួយកសាងស្ពានឆ្លងអូរខាងជើងភូមិបដិវត្ត ប្រវែង ១១ម៉ែត្រ ដែលបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥។

មន្ទីរព័ត៌មានខេត្តព្រះវិហារ ឲ្យដឹងថា ស្ពាននេះមានសារៈសំខាន់ណាស់ក្នុងការសម្រួលដល់ការដឹកជញ្ជូនដំណាំកសិផលដូចជា ស្រូវ និងដំឡូងមី ដែលនឹងរួមចំណែកយ៉ាងធំធេងដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូន និងការរីកចម្រើនក្នុងមូលដ្ឋាន។
លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា កូនសូមកោតសរសើរដោយស្មោះ ចំពោះសកម្មភាពគំរូដ៏ល្អនេះ ដែលប្រជាពលរដ្ឋភូមិបដិវត្ត និងភូមិផ្លោច នៃឃុំច្រាច់ស្រុកជ័យសែន បានរួមគ្នាជាធ្លុងមួយកសាងស្ពានឆ្លងអូរខាងជើងភូមិបដិវត្ត ប្រវែង ១១ម៉ែត្រ ដែលបានបញ្ចប់រួចរាល់ជាស្ថាពរនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥៕



