សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូជាន់ខ្ពស់ នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ ក្នុងនាមជាមិត្តដែកថែបរបស់កម្ពុជា, ឯកឧត្តម ស៊ី ជីនពីង បានលើកឡើងថា ចិននឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្រប់វិស័យជាមួយកម្ពុជា ហើយបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តគាំទ្រកម្ពុជាយ៉ាងមុតមាំនៅគ្រប់កាលៈទេសៈ ដើម្បីជួយកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ ក្លាយជាប្រទេសមានចំណូលខ្ពស់។ ឯកឧត្តម ស៊ី […]
Category: សង្គម
ខេត្តបាត់ដំបងទទួលបានភ្ញៀវទេសចរជិត ២លាននាក់ ក្នុងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» នៃពិធីបបុណ្យចូលឆ្នាំថ្មី
រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្ត នៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងព្រឹត្តិការណ៍ «សង្ក្រាន្តបាត់ដំបង» មានចំនួនមានចំនួន ១,៧៤១,៧៩៥នាក់ ក្នុងនោះមានភ្ញៀវជាតិ ១,៧៣៨,៩០៦នាក់ និងភ្ញៀវអន្តរជាតិ ២,៨៨៩នាក់។ នៅថ្ងៃចុងក្រោយបន្ទាប់ពីបានធ្វើពិធីស្រង់ព្រះក្នុងព្រឹត្តិការណ៍ […]
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តកោះកុង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងម្សាន្តចំនួន ៣៣ម៉ឺននាក់
រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ ខេត្តកោះកុង ទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកម្សាន្ត តាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ៣៣០,០០០នាក់។ ក្នុងចំណោមនោះភ្ញៀវទេសចរជាតិចំនួន ៤៦,៨៤៦នាក់ កើនឡើង ២៧,៥២៦នាក់ ស្មើនឹង១៤២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៤, ភ្ញៀវទេសចរបរទេសចំនួន ២,៤២៣នាក់ […]
កម្ពុជា និងចិន រៀបចំសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត»
ក្រសួងព័ត៌មានកម្ពុជា សហការជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា, ក្រសួងទេសចរណ៍កម្ពុជា និងរាជបណ្ឌិត្យសភាកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ បានរៀបចំពិធីសម្ពោធការចាក់ផ្សាយកម្មវិធី «ប្រយោគបុរាណចិន ដែលលោក Xi Jinping ចូលចិត្ត» ក្នុងឱកាសដែលឯកឧត្តម Xi Jinping ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះបានធ្វើឡើងសណ្ឋាគារ Raffles Hotel Le […]
រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តរតនគិរី ទទួលបានភ្ញៀវទេសចរជាង ១៤ម៉ឺននាក់
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ គ.ស២០២៥ ខេត្តរតនគិរី ទទួលភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅកម្សាន្តតាមរមណីដ្ឋាន និងគោលដៅទេសចរណ៍នានា ចំនួន ១៤៥,២៩៧នាក់។ បើតាមលោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរី ប្រាប់ឱ្យដឹងនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ថា៖ «រយៈពេល៣ថ្ងៃគឺចាប់ពីថ្ងៃទី(១៤-១៦)ខែមេសា ឆ្នាំ២០២៥ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ […]
រយៈពេល៣ថ្ងៃនៃសង្ក្រាន្តស្វាយរៀង មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង ៦៦ម៉ឺននាក់ មកលេងកម្សាន្ត!
រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤-១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ គ.ស ២០២៥ មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តនៅតាមគោលដៅទេសចរណ៍សំខាន់ៗ និងកម្មវិធី សង្ក្រាន្តនានាក្នុងខេត្តស្វាយរៀង មានចំនួនមានចំនួន ៦៦០,៦៩៤នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧,២៥៦នាក់។ រយៈពេល៣ថ្ងៃនេះដែរកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកម្លាំងអាជ្ញាធរអ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្តស្វាយរៀង បានចូលរួមការពារ និងពង្រឹងសន្តិសុខ […]
ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី រយៈពេល៣ថ្ងៃ ខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសជាង ១លាននាក់ មកលេងកម្សាន្ត
ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ នៅខេត្តកំពង់ឆ្នាំង មានភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្តជាង ១លាននាក់ ក្នុងនោះមានភ្ញៀវបរទេសជិត ១ពាន់នាក់ផងដែរ។ ក្នុងនោះនៅថ្ងៃចុងក្រោយគឺនៅថ្ងៃ១៦ ខែមេសា ឆ្នាំ២០២៥ នៃថ្ងៃបិទបញ្ចប់កម្មវិធីបុណ្យចូលឆ្នាំ មានប្រជាពលរដ្ឋសម្រុកមកលេងកម្សាន្តនៅទូទាំងខេត្ត រហូតទៅដល់ជិត ៧០ម៉ឺននាក់ ចំនួននេះគឺច្រើនជាងថ្ងៃទី១ និងថ្ងៃទី២ […]
រយៈពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ខេត្តតាកែវទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង ១.៧លាននាក់
ក្នុងរយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ សម្រាប់ខេត្តតាកែវ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបរទេសមកស្នាក់នៅ និងមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានាទូទាំងខេត្តមានចំនួន ១,៧៨៨,៦៦៣នាក់។ បើយោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តតាកែវ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចាប់ពីថ្ងៃទី៤-១៥ និងថ្ងៃទី១៦ សម្រាប់ខេត្តតាកែវ ទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ១,៧៨៣,៦៦៣នាក់ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ២ ៧១៥នាក់។ ក្នុងចំណោមភ្ញៀវទេសចរដែលមកទស្សនាខេត្តតាកែវ ក្រុងដូនកែវ ដែលរដ្ឋបាលខេត្តបានរៀបចំ «តាកែវសង្ក្រាន្ត ឆ្នាំ២០២៥» […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលញ៉ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មី ប្រកបដោយមោទកភាពជាតិ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានចេញសារថ្លែងអំណរគុណដល់គ្រប់ផ្នែកពាក់ព័ន្ធទាំងអស់ ដែលញ៊ាំងឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនៅទូទាំងប្រទេស ប្រកបដោយមោទកភាពជាតិ។ តាមរយៈសារបង្ហោះលើបណ្តាញសង្គមនៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានលើកឡើងថា៖ «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួង-ស្ថាប័ន អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ គ្រប់រាជធានី-ខេត្ត ក៏ដូចជានៅក្រៅប្រទេស កងយោធពលខេមរភូមិន្ទ កងនគរបាលជាតិ កងរាជអាវុធហត្ថ ប្រជាការពារ អ្នកអនាម័យ និងកម្លាំងស្ម័គ្រចិត្តគ្រប់យន្តការទាំងអស់ ដែលបានចូលរួមសហការបំពេញភារកិច្ចរៀបចំ តុបតែង […]
បំបែកកំណត់ត្រាឆ្នាំមុន! សង្ក្រាន្តវត្តភ្នំ ៣ថ្ងៃ មានអ្នកមកលេងកម្សាន្តប្រមាណជាង ២លាន៧សែននាក់
រយះពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ពោលគឺនៅថ្ងៃទី១៤ ,១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ សង្ក្រាន្តវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) នៅភ្នំពេញ មានអ្នកមកលេងកម្សាន្តប្រមាណជាង២លាន ៧សែននាក់ ហើយចំនួននេះមិនរាប់បញ្ជូនសង្ក្រាន្តតាមខណ្ឌទាំង១៤ ,តាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ។ នេះបើតាមលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៦ មេសា ២០២៥។ […]
