តបតាមការអញ្ជើញរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម នាយឧត្តមសេនីយ៍ តាន់ស្រុី ដាតុ វីរ៉ា ម៉ូហាម៉ាដ ហាហ្វីស៊ូដេឌីន ប៊ីនចាន់តាន់ មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី និងលោកជំទាវ នឹងដឹកនាំប្រតិភូ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩ ដល់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ […]
Category: សង្គម
កូនប្រុសសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ទទួលបានមេដាយមាសមួយគ្រឿង ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី
កូនប្រុសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា គឺកុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ទទួលបានមេដាយមាសមួយគ្រឿងទៀតហើយ ពីការប្រលងគណិតវិទ្យាកម្រិតពិភពលោកនៅប្រទេសអូស្ត្រាលី។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានបញ្ជាក់លើទំព័រហ្វេសប៊ុកថា ការប្រលងនេះ មានកុមារា កុមារីមកពីប្រទេសចំនួន១៥ប្រទេស។ សូមបញ្ជាក់ថា កុមារា ហ៊ុន ពេជមុន្នីរិទ្ធិសិដ្ឋ ជាកុមារាកម្ពុជាមួយរូប ដែលមានភាពខ្លាំងពូកែខាងគណិតវិទ្យា ហើយតែងចូលរួមប្រកួតប្រជែងកម្រិតតំបន់ និងពិភពលោកជាបន្តបន្ទាប់ ហើយក៏តែងតែដណ្តើមបានមេដាយមាសផងដែរ។ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមរំលែកទុក្ខ និងចូលបច្ច័យចំនួន១ម៉ឺនដុល្លារ ជូនដល់គ្រួសារសពជនជាតិខ្មែរដែលស្លាប់ដោយសារគ្រោះរញ្ជួយដីនៅថៃ
ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ, តំណាងក្រុមការងារ ESEA, និងតំណាងសមាគមទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា (ACRA) បាននាំយកសារលិខិតរំលែកមរណទុក្ខ និងថវិការបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី […]
គ.ជ.ប៖ តាមការប៉ាន់ស្មាន អ្នកមកចុះឈ្មោះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០២៥ មានជាង២២ម៉ឺននាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោតជាង ៥.៥ម៉ឺននាក់
យោងតាមតារាងស្ថិតិ និងចំនួនការិយាល័យបោះឆ្នោតប៉ាន់ស្មានសម្រាប់ការអនុវត្តផែនការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា តាមការប៉ាន់អ្នកចុះឈ្មោះថ្មី មានចំនួន ២២០,៥៥៣នាក់ ខណៈអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៥៥,៩០៤នាក់។ ថ្លែងក្នុងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្តីពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៥ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ជឺ ចំណាន អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ […]
ប្រធានាធិបតីចិន រំភើបចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ចេញពីបេះដូងពីសំណាក់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា
ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញនូវក្តីរីករាយនៅពេលដែលឯកឧត្តមបានត្រឡប់មកកាន់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត ឯកឧត្តមបានសម្ដែងនៅក្តីរីករាយ ជាពិសេសរំភើបចំពោះការបដិសណ្ឋារកិច្ចស្វាគមន៍ចំពោះឯកឧត្តម ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាចំពោះវត្តមានឯកឧត្តមនៅកម្ពុជានៅពេលនេះ។ ឯកឧត្តមបានបញ្ជាក់ទៀតថា នៅពេលដែលឯកឧត្តមធ្វើដំណើរពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅតាមផ្លូវឯកឧត្តមបានឃើញនូវការស្វាគមន៍របស់ប្រជាពលរដ្ឋកម្ពុជា ហើយឯកឧត្តមបានសម្លឹងពីរថយន្តរបស់ឯកឧត្តម មើលទៅលើទឹកមុខរបស់ប្រជាជនដែលពោរពេញទៅដោយស្នាមញញឹម ភាពរីករាយស្វាគមន៍ឯកឧត្តម ដោយចេញពីបេះដូង ឯកឧត្តមពិតជារំភើប ហើយការស្វាគមន៍ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជានៅពេលនេះ បង្ហាញអំពីមិត្តភាពដ៏រឹងមាំ មិត្តភាពដែកថែប រវាងប្រទេសទាំងពីរ ដែលនឹងធ្វើឱ្យមិត្តភាពនេះកាន់តែរីកចម្រើនល្អប្រសើរបន្ថែមទៀត។ សូមបញ្ជាក់ថា កម្ពុជាបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចស្វាគមយ៉ាងពិសេស […]
កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ច្បាប់ ពាក់ព័ន្ធនឹង «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ត្រូវបានចុះហត្ថលេខាជាផ្លូវការ
កិច្ចព្រមព្រៀង និងកិច្ចសន្យា ទាំង ៥ ពាក់ព័ន្ធនឹង “គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ” ត្រូវបានប្រារព្ធពិធីចុះហត្ថលេខាកាលពីព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ រួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមាន ឯកឧត្តមស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយឯកឧត្តមអៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) […]
កម្ពុជា-ចិន ផ្លាស់ប្តូរឯកសារចំនួន៣៧ លើវិស័យសំខាន់ៗ ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ស៊ី ជីនពីង
ក្រោយជំនួបទ្វេភាគី និងពិភាក្សាការងារ នៅវិមានសន្តិភាព កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីចិន ក៏បានចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារសរុបចំនួន៣៧ ពាក់ព័ន្ធវិស័យសំខាន់ៗមួយចំនួន។ ឯកសារសរុបចំនួន៣៧ រួមមាន ការវិនិយោគ, វិស័យពាណិជ្ជកម្ម, វិស័យអប់រំ, វិស័យហិរញ្ញវត្ថុ, វិស័យព័ត៌មាន, […]
លទ្ធផលជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយឯកឧត្តម Xi Jinping ប្រធានាធិបតីចិន
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តមស៊ី ជីនពីង ប្រធានាធិបតីចិន ក្នុងឱកាសឯកឧត្តមអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជារយៈពេល២ថ្ងៃ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ក្នុងនាមសម្ដេចផ្ទាល់ និងប្រជាជនកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមប្រធានាធិបតីចិន ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាលើកទី២ ដែលលើកទី១កាលពីឆ្នាំ២០១៦។ សម្ដេចតេជោបានចាត់ទុកឯកឧត្តម ស៊ី ជីនពីង ជាភ្ញៀវពិសេសរបស់កម្ពុជានៅក្នុងឆ្នាំ […]
ចិនសរសើរកម្ពុជា លើកិច្ចខិតខំប្រឹងប្រែងបង្ក្រាបល្បែងស៊ីសងតាមប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
ចិន បានកោតសរសើរកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការបង្ក្រាបល្បែងស៊ីសងតាម ប្រព័ន្ធអ៊ីនធឺណេតខុសច្បាប់ និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋ ប្រជាមានិតចិននៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ សេចក្តីប្រកាសព័ត៌មាន ដដែលបានបញ្ជាក់ថា ចិន ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹង ការសម្របសម្រួល […]
កម្ពុជានិងចិន ឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន
ប្រទេសកម្ពុជានិងប្រទេសចិន បានឯកភាពគ្នាកំណត់យកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន និងលើកទឹកចិត្តប្រជាពលរដ្ឋខ្លួនឱ្យធ្វើដំណើររវាងប្រទេសទាំងពីរ។ ការឯកភាពនេះ បានស្តែងឡើងនៅក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី១៧ ដល់ ១៨ ខែមេសា ឆ្នាំ២០២៥។ ក្នុងសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលជុំវិញដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តម ស៊ី ជីនពីង ដែលក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយកាលពីថ្ងៃទី១៧ […]
