ក្នុងឱកាសអញ្ជីញដឹកនាំកិច្ចប្រជុំលើកទី២៤ របស់ គ.ជ.អ.ប. ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានណែនាំថ្នាក់ដឹកនាំ សមាជិក សមាជិកា គ.ជ.អ.ប. ទាំងអស់ ឱ្យចូលរួមពិនិត្យ និងកែលម្អរចនាសម្ព័ន្ធប្រព័ន្ធអភិបាលកិច្ច និងមុខងាររបស់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យស្របទៅនឹងគោលការណ៍នៃរដ្ឋបាលឯកភាព ដើម្បីធានាការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានតាមស្ថានភាពជាក់ស្តែង និងចរិតលក្ខណៈរបស់រដ្ឋបាលជាលក្ខណៈទីក្រុង ជនបទ ស្របទៅតាមការវិវឌ្ឍនៃនគរូបនីយកម្ម ប្រជាសាស្ត្រ […]
Category: សង្គម
ប្រេងអណ្តែតលើឆ្នេរព្រែកត្រែង អាជ្ញាធរសម្អាតជិតអស់ហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឲ្យចុះមុជទឹកបាននៅឡើយ
ប្រេងដែលហូរអណ្តែតមកលើឆ្នេរព្រែកត្រែង ក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះ អាជ្ញាធរសម្អាតបានប្រមាណជាង៩៥ភាគរយហើយ ប៉ុន្តែមិនទាន់អាចឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរលេងនៅមាត់សមុទ្រនៅចំណុចនេះ ឬចុះមុជទឹកលេងកម្សាន្តបាននៅឡើយទេ ដោយរង់ចាំមួយរយៈពេលខ្លីសិន ។ នៅព្រឹកថ្ងៃ៤ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បន្ទាប់ពីប្រេងហូរអណ្តែតមកលើឆ្នេរព្រែកត្រែង កាលពីថ្ងៃទី១ខែកុម្ភៈ ក្រុមការងារជំនាញបានសម្អាតប្រមាណជា៩៥ភាគរយហើយ នៅសល់តែកំណកកម្អែលបន្តិច បន្តួចប៉ុណ្ណោះ ខណៈក្រុមការងាររបស់ក្រសួងពាក់ព័ន្ធកំពុងមមាញឹកសម្រុកសម្អាត ដើម្បីឲ្យពលរដ្ឋចុះលេងទឹកបានឆាប់ៗនេះ […]
ផ្លូវលេខ១៥៣៤ តភ្ជាប់ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ ត្រូវបានប្រែក្លាយពីផ្លូវក្រាលគ្រួសក្រហម ឱ្យទៅជាផ្លូវក្រាលកៅស៊ូ
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់អាទិភាពគន្លឹៈចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។ ក្នុងនោះផ្លូវនៅតែជាអាទិភាពគន្លឹះ របស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងឆ្លើយតបទៅនិងកំណើនប្រជាជន និងនគរូបនីយកម្ម ស្របតាមសុភាសិតបុរាណខ្មែរ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា ធ្លាប់បានលើកឡើងជារឿយៗ […]
ពលរដ្ឋខ្មែរ ទទូចឲ្យអាជ្ញាធរកម្ពុជានិងកូរ៉េ ចាត់វិធានការលើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី»ដែលប្រមាថថ្នាក់ដឹកនាំនិងជនពិការ
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស និងក្រៅប្រទេស បានចេញមកប្រតិកម្មខ្លាំងៗ និងទទូចសូមក្រសួងការបរទេស និងរដ្ឋាភិបាលភិបាលកូរ៉េ ចាត់វិធានការច្បាប់លើបុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម«អាចារ្យហ្វី» ដែលបានសម្តីប្រមាថលើថ្នាក់ដឹកនាំកម្ពុជា និងប្រមាថមើលងាយមកលើជនពិការ។ លោក សូរ មុនីឬទ្ធ ដែលគណនីfacebooK (សូរ មុនីឬទ្ធ/So Mony Rith) បានលើកឡើងថា សម្រាប់ការប្រើប្រាស់ពាក្យប្រមាថមើលងាយដ៏អាក្រក់របស់បុគ្គលឈ្មោះ ប៊ុត វីឆៃ រហស្សនាម «អាចារ្យហ្វី» […]
ឯកឧត្តម ហ៊ុន ម៉ានី មិនអាចទទួលយកបាននូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រមាថកាតទានមកលើក្រុមគ្រួសារ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានបង្ហាញការឈឺចាប់ចំពោះការប្រមាថរបស់ជនអគតិមួយចំនួនមកលើក្រុមគ្រួសារ ដែលលះបង់ដើម្បីបុព្វហេតុជាតិ និងមាតុភូមិ។ តាមរយៈបណ្តាញសង្គមនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា៖ «ខ្ញុំពិតជាមិនអាចទទួលយកបាន នូវទង្វើរបស់ជនអគតិមួយក្រុម ដែលបានប្រើប្រាស់ពាក្យពេចន៍អសុរស ប្រមាថកាតទានមកដល់សមាជិកក្រុមគ្រួសារខ្ញុំឡើយ។ បើទោះពួកគេមិនទទួលស្គាល់នូវការលះបង់របស់ក្រុមគ្រួសារខ្ញុំ ក្នុងបុព្វហេតុជាតិ និងមាតុភូមិនាពេលកន្លងមក ក៏គួរពួកគេត្រូវទទួលស្គាល់នូវភាពចាស់ទុំរបស់ពួកគាត់ក្នុងសង្គមខ្មែរ ដែលមានអារ្យធម៌ថ្កុំថ្កើង និងថ្លៃថ្នូរដែរ»។ […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ ជួបជុំអាហារសាមគ្គីជាមួយសមាជិកឈរលើឆន្ទៈតែមួយ តម្កល់ផលប្រយោជន៍ជាតិជាធំ
«យុវជនបូជាការពារយុត្តិធម៌» បានរៀបចំកម្មវិធីជួបជុំដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ អនុប្រធាន សមាជិក សមាជិកា កាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ។ កម្មវិធីជួបជុំសមាជិកដ៏ធំនេះ គឺដើម្បីជាការដាស់ស្មារតីប្រជាពលរដ្ឋ ពិសេសយុវជនជំនាន់ក្រោយឱ្យចេះស្រឡាញ់សន្តិភាព ការពារសន្តិភាព និងស្អប់ខ្ពើមភ្លើងសង្គ្រាមហើយបញ្ចៀសកុំឱ្យប្រវត្តិសាស្ត្រច្រំដែល។ នៅចំពោះមុខសមាជិក សមាជិកា នាឱកាសនោះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានយុវជនបូជាការពារយុត្តិធម៌ […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ ការចងក្រងអត្តសញ្ញាណនូវប្រភេទយុទ្ធគុនដូនតាខ្មែរ នឹងសង្គ្រោះថែរក្សា និងអភិរក្ស ក្បាច់គុនដូនតាខ្មែរឱ្យគង់វង្ស
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ចូលជួបសម្ដែងការគួរសម និង ពិភាក្សាការងារ នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥, ។ ក្នុងឱកាសនៃជំនួប, ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ បានគោរពរាយការណ៍ជូនសម្ដេចបវរធិបតីអំពីវឌ្ឍនភាពស្តីពីការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ […]
ស្ងាត់យូរហើយ ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ម្តងទៀតរឿងជំពាក់លុយមិនសង កុហក់បោកប្រាស់
ទុកឱកាស និងអត់ទ្រាំស្ងាត់យូរហើយរឿង ទារលុយតារាកំប្លែង ស្រីខ្ញុង មិនបាន ស្រាប់តែតារាកំប្លែង ម៉ាដូណា ចេញមុខព្រលះ ស្រីខ្ញុង ជាថ្មីម្តងទៀត រឿងតាមទារលុយមិនសង ហើយព្យាយាមគេចវិះកុហក់បោកប្រាស់ និងមិនឆ្លើយតប ។ នៅព្រឹកថ្ងៃទី៤ កុម្ភះឆ្នាំ២០២៥ នេះ តារាកំប្លែងភេទទី៣ លោក ម៉ាដូណា បានរៀបរាប់សារយ៉ាងវែងអន្លាយនៅលើហ្វេសប៊ុករបស់លោកថា « ធានាលុយអោយវាផង បោកលុយខ្ញុំផង ខំរាប់អាននឹងទុកចិត្ត ចុងក្រោយលេងខ្វល់ ជាអ្នកសិល្បះដល់ថោកទាបបំផុត […]
គណៈកម្មការទី៨ រដ្ឋសភា កោតសរសើរមន្ទីរពេទ្យជាតិ តេជោសន្តិភាព ចំពោះការផ្តល់សេវាប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ
លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា) នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះមកពិនិត្យវឌ្ឍនភាព នៃការផ្ដល់សេវាជូនប្រជាជននៅមន្ទីរពេទ្យជាតិ តេជោសន្តិភាព។ គណ:ប្រតិភូ បានទស្សនកិច្ច តាមផ្នែក សំខាន់ៗ ក្នុងមន្ទីរពេទ្យជាក់ស្ដែងដូចជា នៅផ្នែកសង្គ្រោះបន្ទាន់ ផ្នែក […]
កម្ពុជា-យូណេស្កូ ប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការវិស័យទេសចរណ៍ ផ្សារភ្ជាប់ជាមួយធម្មជាតិ បេតិកភណ្ឌដែលមានស្រាប់ និងទីក្រុងច្នៃប្រឌិតផ្សេងៗ
នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតជូន លោក Sardar Umar Alam តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍នៅកម្ពុជា ព្រមទាំងរួមគ្នាអភិរក្ស និងអភិវឌ្ឍប្រាង្គប្រាសាទបុរាណ វប្បធម៌ និងប្រពៃណីកម្ពុជា ដើម្បីលើកកម្ពស់ការអភិវឌ្ឍទេសចរណ៍ ពិសេសទេសចរណ៍វប្បធម៌កម្ពុជាប្រកបដោយចីរភាព។
