TYDA ប្រគល់អំណោយគ្រែពេទ្យចំនួន៤០០គ្រែ ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធា​នីភ្នំពេញ

ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នេះបានចាត់ក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បាននាំយកគ្រែពេទ្យចំនួន ៤០០ឈុតប្រគល់ជូនមន្ទីរពេទ្យរដ្ឋចំនួន២ ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យរដ្ឋចំនួន២ នោះរួមមាន ១- មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ចំនួន ២០០ឈុត និង២- មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ចំនួន […]

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បដិសេធចំពោះការផ្សាយថា មានការបង់ប្រាក់ និងភាពមិនប្រក្រតីនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញសេចក្ដីបំភ្លឺការផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ ពាក់ពន្ធ័នឹងករណីពលករខ្មែរស្នើររដ្ឋាបាល បញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។ យោងតាមការចេញផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងពលករខ្មែរ ស្នើរដ្ឋាភិបាលបញ្ចុះតម្លៃបោះត្រាចេញ ចូលនៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ព្រោះពលករមិនមានលទ្ធភាពគ្រប់ គ្រាន់ តម្លៃបោះត្រាខ្ពស់ ជាហេតុផលមួយធ្វើឱ្យមានការកកស្ទះខ្លាំងនិងរង់ចាំយូរ នៅក្នុងពេលបោះត្រាចូលមកកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ និងព័ត៌មានរបស់បុគ្គលិកអង្គការមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL) ដែលបានផ្ដល់ដោយវិទ្យុ RFI […]

ឯកឧត្តម គួច ចំរើន អំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានធ្វើការអំពាវនាវបែបនេះ ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន២,០១០ប័ណ្ណ ជូនបងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិល្វាសរលើក ភូមិល្វាសរកណ្ដាល និងភូមិល្វាសរក្រោម ឃុំល្វាសរ ស្រុកល្វាឯម ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណវត្តល្វាសរ ឃុំល្វាសរ ស្រុកល្វាឯម បានធ្វើការអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ សូមកុំខ្ចីកម្ចីអនឡាញ ព្រោះកម្ចីអនឡាញ គឺជាកម្ចីខុសច្បាប់។ ឯកឧត្តមបានថ្លែងថា៖ កម្ចីអនឡាញនេះ គឺពិតជាគ្រោះថ្នាក់ណាស់ […]

កម្ពុជា រំពឹងថាអ្នកធ្វើដំណើរនឹងកើនឡើង ក្រោយបើកជើងហោះហើរពីទីក្រុងស៊ីអាន មកកាន់ទីក្រុងភ្នំពេញ ឡើងវិញ

កម្ពុជា-ចិន បានចាប់ផ្ដើមបើកជើងហោះហើរឡើងវិញ ពីទីក្រុងស៊ីអាន (Xi’an) មកកាន់ទីក្រុងភ្នំពេញ ដោយក្រុមហ៊ុនអាកាសចរណ៍ Spring Airlines កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤នេះ នៅអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ដោយមានភ្ញៀវទេសចរជិះតាមជើងហោះហើរចំនួន ១២២នាក់។ ក្នុងពិធីទទួលស្វាគមន៍ ជើងហោះហើរត្រង់ទី១ នេះ ដោយមានការចូលរួម ពីឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍, ឯកឧត្ដមបណ្ឌិត ម៉ៅ ហាវណ្ណាល់ […]

សមត្ថកិច្ចបង្ក្រាបករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ឧក្រិដ្ឋជនវៀតណាម ១២នាក់ដោយជោគជ័យ

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចុះបង្ក្រាបដោយជោគជ័យករណីចាប់ជំរិតជនជាតិចិន នៅក្រុងបាវិត ឧក្រិដ្ឋជនវៀតណាម១២នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងប្រតិបត្តិការនេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានទទួលបណ្តឹងករណីចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស នៅចំណុចសង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ទៅលើជនរងគ្រោះឈ្មោះ CHEN YITONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន បង្កឡើងដោយជនមិនស្គាល់អត្តសញ្ញាណមួយក្រុម ជិះរថយន្តម៉ាកស្តារិច ពណ៌ស មិនស្គាលផ្លាកលេខ។ ក្រោយពីទទួលបានពាក្យបណ្តឹង នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ […]

អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នើដល់បុគ្គលឈ្មោះ ហេង សុទ្ធី និងផេក The Cambodia daily ធ្វើការកែតម្រូវព័ត៌មានចុះផ្សាយមិនពិតរបស់ខ្លួនឡើងវិញជាបន្ទាន់ 

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចេញសារបំភ្លឺទៅកាន់ផេកហ្វេសប៊ុកតាំងខ្លួនជាអ្នកកាសែតបរទេសមួយបានផ្សាយចោទប្រកាន់មកលើថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ នាពេលថ្មីៗនេះ។ លើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួននៅព្រឹកថ្ងៃទី៣០ ខែធ្នូនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ សូមបដិសេធទាំងស្រុង ចំពោះការប្រឌិតព័ត៌មាន និងការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់ របស់បុគ្គលឈ្មោះ ហេង សុទ្ធី និងការចុះផ្សាយរបស់កាសែត The Cambodia daily  ថា អតីតឧកញ៉ា ហេង សិទ្ធី បានសរសេរលើ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកថា ជនជាតិសិង្ហបុរីឈ្មោះ ភួ ហ្គេចសេង […]

ទូតចិន៖ ខ្ញុំសូមជូនពរឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជានិរន្តរ

លោក វ៉ាង វិនប៊ិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសជូនពរឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងវិបុលភាពជានិរន្តរ នៅចំថ្ងៃរាជរដ្ឋាភិបាលប្រារព្ធទិវាសន្តិភាពនៅកម្ពុជាទី២៦

ខេត្តមីយ៉ាហ្គិ របស់ជប៉ុន ប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមជាមួយកម្ពុជា

អភិបាលខេត្តមីយ៉ាហ្គិ និងជាប្រធានសមាគមអភិបាលខេត្ត នៃប្រទេសជប៉ុន ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ (MURAI Yoshihi​ro) បានប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងបណ្ដាខេត្តនានានៃប្រទេសជប៉ុន ជាមួយប្រទេសកម្ពុជា។ ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងជំនួប​ជាមួយ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤។ ឯកឧត្តម ម៉ូរៃ យ៉ូស៊ីហិរ៉ូ បានបញ្ជាក់ថា តាម​រយៈការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងខេត្តមីយ៉ាហ្គិ នៃប្រទេសជប៉ុន […]

អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយគ្រឹះស្ថានសិក្សាចុះឆែកឆេកំណត់មុខសញ្ញាក្រុមក្មេងទំនើងតាមអនុវិទ្យាល័យ និងវិទ្យាល័យ

ឯកឧត្តម​ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ និងសង្កាត់ទាំង ១០៥ ត្រូវយកចិត្តដាក់ឱ្យបាន ម៉ឹងមាត់ម៉ត់ចត់បំផុតក្នុងការទប់ស្កាត់ និងបង្ក្រាបក្រុមក្មេងទំនើងនៅក្នុងមូលដ្ឋានកុំឱ្យក្រុមក្មេងទំនើងបង្ក ភាពចលាចលបាត់សណ្តាប់ធ្នាប់ក្នុងសង្កម។ ថ្លែងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនារសៀលថ្ងៃទី២៦​ខែធ្នូ ឆ្នាំ​២០២៤នេះ នៅសាលារាជធានីភ្នំពេញ​ឯកឧត្តម​ឃួង ស្រេង បានកត់សម្គាល់ថា សកម្មភាពរបស់ក្រុមក្មេងទំនើងហាក់កម្រើកឡើងវិញក្នុងរយៈពេលថ្មីៗនេះតាមមូលដ្ឋាន។ ឯកឧត្តម អភិបាលរាជធានីភ្នំពេញបានឱ្យបង្កើតគណៈប្រចាំការចាំបញ្ជាមួយតាមខណ្ឌដោយមានអភិបាលរងខណ្ឌម្នាក់ដឹកនាំ និងមានអធិការរងនគរបាលម្នាក់មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌម្នាក់ត្រូវដាក់កម្លាំងអន្តរាគមន៍បង្ក្រាបក្មេងទំនើង។ ដោយក្នុងខណ្ឌ នីមួយៗមានអភិបាលរងខណ្ឌ៦នាក់ ត្រូវបែងចែកគ្នាមើល ឱ្យសព្វគ្រប់កិច្ចការពិសេសក្មេងទំនើងនេះ។ ជាមួយគ្នានេះយើងត្រូវធ្វើឱ្យដល់ឬសគល់នៃអំពើល្មើសរាប់តាំងពីល្បែងស៊ីសងតាមអនឡាញ […]

ក្រុមការងារចំពោះកិច្ច និងកងវិស្វកម្ម ប្តេជ្ញាខិតខំសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រ

ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន និងកងវិស្វកម្មនៅតាមការដ្ឋានស្ថាបនាផ្លូវក្រវាត់ព្រំដែន ប្តេជ្ញាខិតខំបំពេញការងារដោយការទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចឱ្យបានតាមផែនការកសាងផ្លូវក្រវាត់ព្រំដែនជាប្រវត្តិសាស្ត្រនេះ។ ក្នុងសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពការងារសាងសង់ផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋរចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានឲ្យដឹងថា យោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី្រនៃកម្ពុជា ​កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាង ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្ដោតលើការកសាងផ្លូវក្រវាត់ព្រំដែន បានយកចិត្តទុកដាក់អនុវត្តការងាររបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវ ប្រសិទ្ធភាព តម្លាភាព និងសន្សំសំចៃ។ គិត្រឹមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ […]

5
Promotion