សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំរដ្ឋបាលរាជធានី-ខេត្តពិនិត្យការផ្សព្វផ្សាយប៉ាណូពាណិជ្ជកម្មស្រាបៀរ គួរកំណត់ ឱ្យមានអប្បបរមានៅតាមផ្លូវនិងទីសាធារណៈ ជំនួសមកវិញត្រូវផ្សព្វផ្សាយអំពីសមិទ្ធផល និងអត្តសញ្ញាណទេសចរណ៍ នៅតាមរាជធានី-ខេត្តរបស់ខ្លួន ឱ្យបានជាអតិបរមា។ ការណែនាំនេះ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការនាយករដ្ឋមន្រ្តី។ គួរជម្រាបថា នៅដើមអាណត្តិទី៧ នៃរាជរដ្ឋាភិបាល សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានណែនាំទៅស្ថាប័នពាក់ព័ន្ធឱ្យពិនិត្យលើសកម្មភាពផ្សព្វផ្សាយគ្រឿងស្រវឹង។ ក្រោយការណែនាំ មានអាជ្ញាធរខេត្តជាច្រើន […]
Category: សង្គម
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញជាអធិបតី ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា»
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាព ដើម្បីអបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា» នឹងធ្វើឡើងនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ដោយរំពឹងថា នឹងមហាជនចូលរួមប្រមាណជិត៥ម៉ឺននាក់ ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់បាល់ ថតរូបអនុស្សាវរីយ៍និងសំណេះសំណាល ក្នុងព្រឹត្តិការណ៍នេះផងដែរ។ ដើម្បីអោយព្រឹត្តិការណ៍បាល់ទាត់មិត្តភាពនេះ ដំណើរការទៅដោយរលូននិងជោគជ័យ នារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំមួយជាមួយ […]
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ មនុស្សដែលគ្មានសិល្បៈ គឺមិនមានភាពសប្បាយរីករាយ មិនមានការស្វែងយល់ពីអ្នកដទៃ
ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានស្នើឱ្យថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ពិនិត្យលទ្ធភាព សហការ រៀបចំផែនការទៅអនាគត ដើម្បីជំរុញឱ្យស្ថាបត្យកម្មខ្មែរនាសហសម័យរបស់កម្ពុជា កាន់តែរីកចម្រើន។ ការនាំរបស់ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤នេះ។ ឆ្លើយតបទៅនឹងការលើកឡើង និងសំណូមពររបស់ថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឯកឧត្តម សាយ សំអាល់ […]
ឯកឧត្តម ស សុខា៖ ល្មើសមួយ បង្ក្រាបមួយ ចំពោះការផ្សព្វផ្សាយ និងលេងល្បែងអនឡាញ ចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ
មួយថ្ងៃក្រោយចុះហត្ថលេខាលើសារាចរណែនាំ ស្ដីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ នារសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបន្តដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងតម្រង់ទិសការងារ ដើម្បីធានាភាពគ្រុបជ្រុងជ្រោយនៃការអនុវត្តសារាចរណែនាំដ៏មានសារៈសំខាន់នេះ ទាំងកម្រិតថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម បានសម្រេចទុកពេលឱ្យអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងខុសច្បាប់ទាំងអស់ បញ្ឈប់សកម្មភាពយូរបំផុតត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ពោលគឺចាប់ពីថ្ងៃទី១១ ខែធ្នូតទៅ មន្រ្តីមានសមត្ថកិច្ចគ្រប់ថ្នាក់ គ្រប់ជំនាញ […]
អាវុធហត្ថរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបទីតាំងគ្រឿងញៀនជ្រោកក្រោមផ្លាក ហាងតែ ឃាត់ខ្លួនមនុស្ស ៩៣នាក់ និងថ្នាំញៀនជាច្រើនរយកញ្ចប់
នៅយប់ថ្ងៃទី០៣ ឈានចូលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ អាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយមូលដ្ឋានអាវុធខណ្ឌជ្រោយចង្វារ ក្រោមការសម្របសម្រួលពីលេាក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងប្រើប្រាស់ប្រាស់គ្រឿងញៀនមួយកន្លែង ដោយជ្រោកក្រោមផ្លាក ភោជនីយដ្ឋានហាងតែ ស្ថិតក្នុង ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រតិបត្តិការបង្រ្កាបនេះ ឃាត់ខ្លួនជនជាតិ ខ្មែរ ចិន វៀតណាម សរុប […]
កម្ពុជា-ឡាវ បញ្ជាក់ពីការប្តេជ្ញាចិត្តបង្កើតច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពី
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ បានបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្ត ក្នុងការលើកទឹកចិត្តអាជ្ញាធរមានសមត្ថកិច្ចនៃ ប្រទេសទាំងពីរ សិក្សាពីលទ្ធភាពនៃការបង្កើតច្រកព្រំដែនថ្មីរវាងខេត្តរតនគិរី និងខេត្តអាត់តាពី ដើម្បីសម្រួលពាណិជ្ជកម្មឆ្លងដែន ទេសចរណ៍ ការដឹកជញ្ជូន និងការតភ្ជាប់ប្រជាជនរវាងប្រទេសទាំងពីរ។ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមស្តីពីទស្សនកិច្ចផ្លូវការរបស់ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវនៅកម្ពុជា នៅថ្ងៃទី០៤ និងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤។ ប្រមុខរដ្ឋាភិបាលទាំងពីរប្រទេស ក៏បានលើកទឹកចិត្តឱ្យបណ្តាក្រសួង និងអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរពន្លឿន ការជ្រើសរើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ ខេត្តព្រះវិហារ-ទន្លេសេឡាំប៉ាវ ខេត្តចំប៉ាសាក់ […]
ស្នងការខេត្តបាត់ដំបង ស្នើឲ្យលោក ជេម សុខ បង្ហាញព័ត៌មានលម្អិតដែលចោទថា អនឡាញហ្កេម និងស្គេមសឹនថឺ កំពុងរីកស្គុះស្គាយនៅកម្ពុជា ថែមទាំងជល់មាន់និងខ្លាឃ្លោកនៅបាត់ដំបង
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានប្រតិកម្មទៅកាន់អ្នកនិយាយតាមបណ្តាញសង្កមកំពុងរស់នៅសហរដ្ឋអាមេរិក
ឯកឧត្ដម សាយ សំអាល់ កាត់ខ្សែបូរសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ លើកទី១៤ ឆ្នាំ២០២៤
នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៥ ខែធ្នូនេះ សមាគមអ្នកសាងសង់កម្ពុជា បានសម្ពោធការតាំងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ
សម្ដេចតេជោ ហ៊ុន សែន ពន្យល់ផ្ទាល់ទៅនាយករដ្ឋមន្រ្តីឡាវពីការដកខ្លួនរបស់កម្ពុជាចេញពីកិច្ចសហប្រតិបត្តិការ CLV-DTA
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចូលជួបសម្ដែងការគួរសម នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅវិមាន៧មករា រាជធានីភ្នំពេញ។ សម្តេចតេជបានជម្រាបជូន ឯកឧត្តម សនសៃ ស៊ីផាន់ដន ថា ដើម្បីរក្សាបាននូវសុខសន្តិភាពជូនប្រជាជន កម្ពុជាសម្រេចដកខ្លួនចេញពីកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ […]
កម្ពុជា-ឡាវ ឯកភាពគ្នាបន្តពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗ
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ នៅវិមានសន្តិភាព កាលរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ ។ ក្នុងជំនួបនេះ ប្រមុខរដ្ឋាភិបាលទាំងពីរបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរួមមានជា វិស័យនយោបាយ និងការទូត,សេដ្ឋកិច្ច, ពាណិជ្ជកម្ម, វិនិយោគ និងហិរញ្ញវត្ថុ, ការពារជាតិ និងសន្តិសុខ, ថាមពល, ការដឹកជញ្ជូននិងការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ, […]
