កម្ពុជា-ឡាវ ចុះអនុស្សរណៈយោគយល់គ្នាលើឯកសារ​សំខាន់ៗចំនួន៣

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន (Sonexay SIPHANDONE) នាយករដ្ឋមន្ត្រីឡាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឡាវ ចំនួនបី នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤។ អនុស្សរណៈនៃការយោគយល់គ្នា ចំនួនបីនោះរួមមាន៖ ១.កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការ ការគេចវេះពន្ធ […]

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា ២០លានរៀល ដល់​តារាកំប្លែង នាយ តាក់ស៊ី ដែលកំពុងសម្រាកព្យាបាលជំងឺ

អ្នកម្តាយមនុស្សធម៌ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បន្ទាប់ពីបានដំណឹងថា តារាកំប្លែង នាយ តាក់ស៊ី កំពុងសម្រាកព្យាបាលជំងឺប្រចាំកាយធ្ងន់ធ្ងរ និងជួបប្រទះបញ្ហាជីវភាពផងនោះ នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤នេះ បានចាត់ឱ្យលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី ចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌រួមមាន ថវិកា ២០លានរៀល […]

អគ្គស្នងការដ្ឋាននគរបាលជាតិ ទុកពេលត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឱ្យអ្នកពាក់ព័ន្ធទាំងឡាយលុបចោលការផ្សាយល្បែងអនឡាញពីបណ្តាញសង្គម

អគ្គស្នងការដ្ឋាននគរបាលជាតិ ទុករយៈពេលកំណត់ត្រឹមថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីឲ្យអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ អ្នកផលិតមាតិកាសង្គម ក៏ដូចជាបុគ្គលមានប្រជាប្រិយមួយចំនួន ធ្វើការលុបចោលព័ត៌មានល្បែងអនឡាញពីបណ្តាញសង្គម បើមិនដូច្នោះនឹងចាត់វិធានការតាមផ្លូវច្បាប់។ ផ្អែកតាមសារាចរណែនាំលេខ ០៧២ សណន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្រុមការងារ Hotline Scam 24/7 នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានជូនដំណឹងដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ប្រព័ន្ធផ្សព្វផ្សាយ […]

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រីករាយនឹងដំណោះស្រាយក្រសួងដែលចេញប័ណ្ណកម្មសិទ្ធិដល់អ្នកបង់ប្រាក់១០០%, សម្តេចបវរធិបតី៖ រដ្ឋកំពុងខិតខំរកមធ្យោបាយ ស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យ ដោយតម្កល់ផលប្រយោជន៍រួម

សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ សម្តេចបានបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន […]

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រើនយោបាយឈ្នះ ឈ្នះ ដោះស្រាយបញ្ហាក្នុងវិស័យអចលនទ្រព្យ ដើម្បីតម្កល់ផលប្រយោជន៍រួមទាំងអតិថិ​ជននិងវិនិយោគិន

ប្រជាពលរដ្ឋដែលជាអតិថិជនរបស់បុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញបណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។ នៅលើបណ្តាញសង្គមនៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា  ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន […]

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឲ្យបញ្ឈប់ជាបន្ទាន់រាល់ការផលិតវីដេអូ និងមាតិកា ដែល​ពាក់ព័​ន្ធនឹ​ងល្បែងស៊ីសង​​ខុសច្បាប់​

ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើការណែនាំ ឲ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹង ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញក្តី។ តាមសារាចរណែនាំ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា​ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃ […]

នាយករដ្ឋមន្ត្រីឡាវ ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងលោកជំទាវ វណ្ណដាឡា ស៊ីផាន់ដន បានអញ្ជើញធ្វើដំណើរមកដល់កម្ពុជាហើយ នៅវេលាម៉ោងប្រមាណជាង៩ព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃ ។ វត្តមានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមយន្តហោះពិសេស ទទួលស្វាគមន៍ និងបដិសណ្ឋារកិច្ច យ៉ាង​កក់ក្តៅពីសំណាក់ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងមន្ត្រីអ្នកមុខអ្នការជាច្រើនរូបទៀតផងដែរ ។ […]

ប្រធានាធិបតីចិន បន្តគាំទ្រកម្ពុជាកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់

ជំនួបកម្រិតខ្ពស់រវាងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ស៊ី ជីន ពីង អគ្គលេខាធិការបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានធ្វើឡើងនៅរសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ នៅផ្ទះភ្ញៀវរដ្ឋ Diaoyutai នៃរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ស៊ី ជីនពីង បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយ […]

សម្ដេចតេជោ ហ៊ុន សែន ស្នើចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន និងជំរុញការវិនិយោគ

ក្នុងជំនួបកម្រិតខ្ពស់ជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន នៅរសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានស្នើសុំមិត្តចិនបន្តផ្តល់ជំនួយឥតសំណង កម្ចីឥណទាន ជំរុញការវិនិយោគ ដែលមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍសេដកិច្ច-សង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយពង្រឹងឯករាជ្យភាពនយោបាយរបស់កម្ពុជាផងដែរ។ សម្តេចតេជោ បានថ្លែងនូវសេចក្តីអំណរគុណដល់ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ចំពោះការគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ ដែលមិនមែនជាគម្រោងថ្មីទេ […]

Breaking News: រដ្ឋមន្រ្តីក្រសួងការងារ អំពាវនាវសហគមន៍ខ្មែរនៅកូរ៉េខាងត្បូង រក្សាភាពស្ងៀមស្ងាត់កុំចូលរួមការប្រមូលផ្តុំណាមួយ

ភ្លាមៗក្រោយប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានប្រកាសជាបន្ទាន់ដាក់ប្រទេសជាតិក្នុងភាពអាសន្ន រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុបណ្តាលវិជ្ជាជីវៈ

5
Promotion