ឯកឧត្តម ស សុខា លើកចិត្តក្មេងស្រីដែលចាញ់បោកមេខ្យល់យកទៅប្រទេសចិន

ក្មេង​ស្រី​ដែល​ចាញ់បោក​មេខ្យល់​នាំ​យក​ទៅ​ប្រទេស​ចិន បាន​វិល​ត្រឡប់​មក​ដល់​ភ្នំពេញ​ហើយ ក្រោម​ស្នើ​សុំ​អន្តរាគមន៍​ឲ្យ​ជួយ​កាលពី​ពេល​កន្លងទៅ។ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានជួប​ក្មេង​ស្រី​ដែល​ត្រូវ​បាន​មេខ្យល់​បោក​យក​ប្រទេស​ចិន នៅ​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ ។ តាមរយៈបណ្តាញសង្គម ឯកឧត្តម ស សុខា បានសរសេរថា៖ «ថ្ងៃនេះត្រេកអរ និងសូមអរគុណដល់ស្ថាប័នពាក់ព័ន្ធ ដែលបានជួយសម្របសម្រួលប្អូនស្រី! ក្នុងនាមជាខ្មែរដូចគ្នា ខ្ញុំពិតជាមានសេចក្ដីសប្បាយរីករាយជាទីបំផុត ដែល […]

សម្តេច ឃួន សុដារី៖ ស្រ្តីតែងតែប្រឈមមុខនឹងជម្លោះជាច្រើន ប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន

សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាបានមានប្រសាសន៍ថា នៅពេលសកលលោកកំពុងប្រឈមបញ្ហាកាន់តែមានភាពសាំញុំា និងស្មុគស្មាញឡើង ការចូលរួមរបស់ស្ត្រីក្នុងដំណើរកសាងសន្តិភាពជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន។ សម្តេចបានគូសបញ្ជាក់ថា ជារឿយៗ ស្ត្រីតែងប្រឈមមុខនឹងជម្លោះជាច្រើនប៉ុន្តែពួកគាត់ក៏ជាអ្នកដែលដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការសន្ទនា ការផ្សះផ្សា និងរក្សាសន្តិភាពយូរអង្វែងនៅក្នុងសហគមន៍របស់ខ្លួន។ នៅពេលជាអធិបតីបើកសិក្ខាសាលាស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខសម្រាប់តំណាងរាស្រ្តជាស្ត្រី៖ បច្ចេកទេស និងវិធីសាស្រ្តក្នុងការសម្រុះសម្រួល និងការចរចារបស់សភា ដែលរៀបចំធ្វើនៅវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ […]

មុខសញ្ញាលួចយកទ្រព្យសម្បត្តិក្នុងមូលដ្ឋានចំនួន ០៥នាក់ត្រូវសមត្ថកិច្ចនគរបាលបង្រ្កាបឃាត់ខ្លួន

ដោយបានការសម្របសម្រួលលើនីតិវិធីពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង នៅថ្ងៃទី ២៨ខែ វិច្ឆិកា ឆ្នាំ២០២៤នេះសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកថ្ម គោល បានរៀបចំបញ្ជូនជនសង័្សយចំនួន ០៥នាក់មក កាន់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ពាក់ ព័ន្ធករណី លួចយកទ្រព្យសម្បត្តិអ្នកដទៃក្នុងមូល ដ្ឋាន។ ចំណាត់ការនេះបានធ្វើឡើង តាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងក្រោយពីជនសង័្សយខាងលើបានធ្វើសកម្មភាពលួ-ចយកម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម​C125​ពណ៌​ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1AB-3915 […]

ព្រះមហាក្សត្រ យាងបំពេញព្រះរាជ​ទស្សនកិច្ចផ្លូវរដ្ឋ នៅវៀតណាម រយៈ​ពេល​ពីរថ្ងៃ

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គយាងចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញហើយ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ យាង និងថ្វាយព្រះរាជដំណើរព្រះអង្គ រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត […]

ឯកឧត្តម ប្រាក់ សុខុន ផ្តើមទស្សនកិច្ចដំបូងទៅចិន ក្រោយត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសជាថ្មី

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន​គណៈទាក់ទងការបរទេសនៃគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៤។ នេះដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តម ប្រាក់ សុខុន បន្ទាប់ពីត្រឡប់មកកាន់តំណែងរដ្ឋមន្ត្រីការបរទេសសាជាថ្មី។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងដំណើរទស្សកិច្ចតបតាមការអញ្ជើញរបស់ភាគីចិន ប្រមុខការទូតកម្ពុជា នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នា ជាមួយឯកឧត្តម វ៉ាង យី […]

ព្រឹត្តិការណ៍ «សាទរកម្ពុជា» នឹងរៀបចំនៅមុខព្រះបរមរាជវាំង ចំថ្ងៃឆ្លងឆ្នាំសកល

សហភាពសហព័ន្ធយុវជនកម្ពុជា គ្រោងនឹងរៀបចំព្រឹត្តិការណ៍ដ៏ធំមួយនៅបរិវេណសួនច្បារមុខព្រះបរមរាជវាំងគឺព្រឹត្តិការណ៍ «សាទរកម្ពុជា» ដែលកម្មវិធីនេះនឹងត្រូវធ្វើឡើងនាយប់ថ្ងៃទី៣១ ធ្នូ ឆ្នាំ២០២៤ចំថ្ងៃឆ្លងឆ្នាំសកល ឆ្នាំ២០២៥ ហើយព្រឹត្តិការណ៍នេះក៏ដើម្បីអបអរសាទរបុណ្យឆ្លងឆ្នាំសកលផងដែរ។ «សាទរកម្ពុជា» ឬ «Celebrating Cambodia» ជាព្រឹត្តិការណ៍នៃការអបអរសាទរដល់សង្គមមួយដែល ប្រកបដោយភាពរស់រវើក ជាមួយនឹងការបង្ហាញវិសេសភាពនៃអត្តសញ្ញាណ ដោយសមានចិត្តសោមនស្ស ចំពោះអ្វីៗដែលបានឆ្លងកាត់ និងបានជម្នះនិងការលើកតម្កើងមោទនភាពក្នុងភាពជាប្រជាជាតិតែមួយ។ ការរៀបចំព្រឹត្តិការណ៍នេះ សហភាពសហព័ន្ធយុវជនកម្ពុជា បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមសម្របសម្រួលចំនួន២៣ចំណុច ដែលមានទាំងការសុំទីតាំង រៀបចំតុបតែង ដំឡើងឆាកសម្តែង […]

សម្តេចតេជោ ហ៊ុន សែន៖ ការដាក់បញ្ចូល «ល្ខោនខោល» ទៅក្នុងបញ្ជីអរូបីនៃមនុស្សជាតិ ធ្វើឲ្យកេរ្តិ៍ឈ្មោះកម្ពុជាកាន់តែល្បីសុះសាយទូទាំងពិភពលោក

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរខួប៦ឆ្នាំ នៃការបញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ ។ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ គឺជាខួប៦ឆ្នាំ ដែលល្ខោនខោល ត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ (២៨ វិច្ឆិកា ២០១៨ – ២៨ វិច្ឆិកា ២០២៤)។ «ល្ខោនខោល» […]

ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក»

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ បានប្រោសព្រះរាជទាន ព្រះរាជសារចូលរួមអបអរសាទរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថានយុទ្ធសាស្ត្រសម្រាប់​តំបន់អាស៊ី-ប៉ាស៊ីហ្វិក (KSI)។ ព្រះរាជសារ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះមហាក្សត្រ […]

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទូកង ព្រះត្រៃបិដក និងវចនានុក្រមខ្មែរ សម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោម

សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានប្រគេនទូកង និងព្រះត្រៃបិដកចំនួន ១៦ចប់ សៀវភៅវចនានុក្រមភាសាខ្មែររបស់សម្ដេច ជួន ណាត សៀវភៅវចនានុក្រមរៀបរៀងដោយរាជបណ្ឌិតសភាកម្ពុជាសម្រាប់តម្កល់នៅតាមបណ្ដាវត្តខ្មែរក្រោមនៅក្នុងខេត្តត្រាវិញ ដើម្បីសិក្សារៀនសូត្ររបស់ព្រះសង្ឃក៏ដូចជាពុទ្ធបរិស័ទ។ ការប្រគេនទាំងនេះ តាមសំណើររបស់ព្រះមន្ត្រីសង្ឃខ្មែរក្រោម ចំនួន៦ព្រះអង្គ នៃខេត្តត្រាវិញ សាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយព្រះតេជព្រះគុណថាច់ ញ៉ឹក ព្រះចៅអធិការវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី បាននិមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ […]

CDC ដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោង​វិនិយោគកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានធ្វើទំនើបកម្មនីតិវិធីវិនិយោគ ដោយដា​ក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM) ​នៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្រោម​អធិបតីភាពឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុ​ប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ប្រព័ន្ធនេះមានគោល​បំណងសម្រួលនិតិ​វិធីវិនិយោគជាឌីជីថល ធ្វើឱ្យកាន់តែងាយស្រួល​សម្រាប់អាជីវកម្មក្នុង​ការ​វិនិយោគនៅកម្ពុជា។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្លាប់បានបញ្ជាក់កាលពីថ្មីៗនេះថា ប្រព័ន្ធ​គ្រប់គ្រងគម្រោងវិនិយោគកម្ពុជា The CDC […]

5
Promotion