តារាបង្ហាញម៉ូដ ទឹម រដ្ឋា ប្រឹងថែរូបរាង និងសម្រស់ឱ្យស្រស់ស្អាត ដើម្បីឈោងចាប់អាជីពចាស់មកវិញ !

ទីបំផុតតារាសម្តែងនិងបង្ហាញម៉ូដ ទឹម រដ្ឋា បានសម្រេចចិត្តវិលត្រឡប់មកកាន់វិស័យបង្ហាញម៉ូដវិញហើយក្រោយបោះបង់អស់ពេលជិត១០ឆ្នាំ ដោយពេលនេះនាងកំពុងសម្រុកថែរូបរាង និង សម្រស់ឱ្យកាន់តែស្រស់ស្អាត ។

កន្លងមកតារាស្រី ទឹម រដ្ឋា តែងតែនិយាយថា នាងនឹងវិលចូលសិល្បៈវិញបន្ទាប់ពីកូនរឹងដៃរឹងជើង ពេលនេះស្រីរបស់នាងក៏ធំគួរសមដែរ ល្មមដល់ពេលដែលនាងបន្តក្តីស្រមៃធំរបស់ខ្លួនជាបន្តទៀត ជាក់ស្តែងថ្មីៗនេះ ទឹម រដ្ឋា បញ្ជាក់ប្រាប់ថា នាងចាប់ផ្តើមប្រលូកក្នុងវិស័យបង្ហាញម៉ូដឡើងវិញហើយ មិនលិបលដូចជាពេលមុនៗទៀតទេ ។ 

បន្ទាប់ពីប្រកាសថានឹងកសាងកេរ្តិ៍ឈ្មោះឡើងវិញ ទឹម រដ្ឋា ក៏បានសម្រុកទៅហាត់ប្រាណសម្រករាង និងថែរក្សាសម្រស់ឱ្យកាន់តែស្រស់ស្អាត ដើម្បីប្រកួតប្រជែងជាមួយក្មេងៗជំនាន់ក្រោយ ដូចដែលទស្សនិកជនបានដឹងស្រាប់ហើយថា ក្មេងៗជំនាញក្រោយមានសមត្ថភាពខ្ពស់ច្រើនណាស់ក្នុងវិស័យបង្ហាញម៉ូដ បើហ៊ានតែបណ្តោយខ្លួនទៅតាមធម្មជាតិ ច្បាស់ជាមិនអាចប្រកួតប្រជែងទីផ្សារបានឡើយ ។

ទឹម រដ្ឋា បានបង្ហាញនូវអារម្មណ៍រីករាយថា ការងារបង្ហាញម៉ូដក៏ទទួល ការងាររកស៊ីក៏នៅបន្តធ្វើ សព្វថ្ងៃនេះនាងមមាញឹកខ្លាំងនៅក្នុងការងាររកស៊ីបើកហាងរបស់ខ្លួន ពីព្រោះទៅថ្ងៃអនាគត នាងមានបំណងនឹងពង្រើកសាខាឱ្យបានច្រើនជាងនេះ ៕ 

5
Promotion