រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា រៀបចំពិធីមិទ្ទីងអបអរខួបអនុស្សាវរីយ៍ លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ធ្ន ១៩៧៨ – ២ធ្នូ ២០២៤ ក្រោមអធិបតីភាពសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងជាឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។ អង្គពិធីនេះនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៤ នាសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ វេលាម៉ោង៧ព្រឹកតទៅ ដោយមានសមាជិក សមាជិកាជាភ្ញៀវកិត្តិយសចូលរួមប្រមាណ […]
Category: សង្គម
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ៤៥៥គ្រួសារ នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ដ្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនគ្រួសារយោធិនពិការ អតីតយុទ្ធជន ចំនួន ៤៥៥គ្រួសារ រស់នៅស្រុកចុងកាល់ ខេត្ដឧត្ដរមានជ័យ។ គ្រួសារនីមួយៗ ទទួលបាននូវអំណោយមនុស្សធម៌ ដូចជាអង្ករចំនួន ២៥គីឡូក្រាម, មី […]
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសចិន នៅដើមខែធ្នូនេះ
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅបំពេញទស្សន និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន កិច្ចមិត្តភាព និងជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់គណបក្សកុម្មុយនីស្តចិន។ អញ្ជើញអមដំណើរ សម្តេចតេជោ ហ៊ុន សែន ក្នុងទស្សនកិច្ចនេះ រួមមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា អនុប្រធានគណបក្សប្រជាជនកម្ពុជា […]
កម្ពុជា មិនដោះដូរអធិបតេយ្យភាពជាតិរបស់ខ្លួនជាមួយនឹងការអនុគ្រោះណាមួយឡើយ
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) បានបង្ហាញការសោកស្តាយជាខ្លាំង ចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយខ្លឹមសារនៃសេចក្តីសម្រេចនេះ មានលក្ខណៈបុរេវិនិច្ឆ័យ និងមិនបានផ្អែកលើមូលដ្ឋានជាក់ស្តែងពិតប្រាកដ ដែលអាចបង្កឱ្យមានការភ័ន្តច្រឡំក្នុងចំណោមសាធារណជនទូទៅ។ អ្នកនាំពាក្យ គ.ស.ម.ក. បានចេញសេចក្តីបំភ្លឺនៅថ្ងៃទី២៩ ខែវិច្ឆិកាឆ្នាំ២០២៤ ដោយបានលើកឡើងនូវការពន្យល់លើចំណុចមួយចំនួន ដោយផ្អែកលើបរិបទជាក់ស្តែងក្នុងសង្គមកម្ពុជា ដូចខាងក្រោម៖ ១.រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ និងការការពារសិទ្ធិមនុស្សយ៉ាងច្បាស់ តាមរយៈការបញ្ចូលបទប្បញ្ញត្តិសិទ្ធិមនុស្សនៅក្នុងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ដែលជាច្បាប់កំពូលរបស់កម្ពុជា ការចូលរួមយ៉ាងសកម្ម និងផ្តល់កិច្ចសហការយ៉ាងល្អជាមួយរាល់យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ ការផ្តល់សច្ចាប័ន […]
រដ្ឋ នឹងជួយសាងសង់ផ្សារបឹងឈូកនៅខេត្តបាត់ដំបងឡើងវិញ និងឲ្យអាជីវករគ្រប់គ្រងតូបពេញមួយជីវិត
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល នឹងជួយសាងសង់ផ្សារបឹងឈូក ដែលស្ថិតនៅខេត្តបាត់ដំបង ជូនអាជីវករឡើងវិញ បន្ទាប់ពីផ្សារនេះ បានរងការឆាបឆេះកាលពីដើមខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទៅ។ ការប្រកាសនេះបានធ្វើឡើងក្នុងពិធីសម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះឈ្នះ ស្ថិតនៅភូមិបឹងជង្រុកតេជោឈ្នះឈ្នះ ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ គឺជាសមិទ្ធផលនៃការប្រើប្រាស់គោលនយោបាយឈ្នះ ឈ្នះ
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានលើកឡើងថា តំបន់អភិវឌ្ឍបឹងជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)ការបញ្ចប់ជម្លោះដីធ្លីជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធី “សម្ពោធសមិទ្ធផលនានានៅតំបន់អភិវឌ្ឍន៍បឹងជង្រុកតេជោឈ្នះ ឈ្នះ” ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ […]
ព្រះមហាក្សត្រ យាងមកដល់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសវៀតណាម
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានយាងត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បន្ទាប់ពីបញ្ចប់ព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៨-២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ អញ្ជើញទទួល ព្រះរាជដំណើរយាងនិវត្តន៍ របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, […]
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តឲ្យក្រុមហ៊ុន Hong Leong វិនិយោគលើការផលិតគ្រឿងបន្លាស់យានយន្ត
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក DATUK KWEK LENG SAN ប្រធានក្រុមហ៊ុន Hong Leong Manufacturing Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន […]
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីក្លាយជាមូលធនមនុស្ស យុវជនត្រូវរៀនឱ្យលើសពីចេះ
ស្របតាមមុំទី១ នៃយុទ្ធសាស្ត្របញ្ចកោណ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់គោលដៅបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ មូលធនមនុស្ស គឺជាមនុស្សដែលពោរពេញដោយចំណេះដឹង ចំណេះធ្វើ មានជំនាញច្បាស់លាស់ពិតប្រាកដយ៉ាងតិចមួយប្រចាំជីវិត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាឱកាសអញ្ជើញធ្វើបាឋកថា ចំពោះមុខនិស្សិតសាកលវិទ្យាល័យកម្ពុជា (UC) នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ […]
ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលេីវិស័យដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគូសបញ្ជាក់ថា អាជីវកម្មរបស់ក្រុមហ៊ុន កំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន […]
