តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់ឈ្មោះ ស្រី ស៊ីណា ចំនួន ៣បទល្មើស គឺពីបទឃាតកម្ម ប៉ុនប៉ងឃាតកម្ម និងបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស ២នាក់ និងរបួស ២នាក់ នៅបុរីប៉េងហួត បឹងស្នោរ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤នេះ តំណាងអយ្យការសម្រេចចោទប្រកាន់អតីតឧកញ៉ា ស្រី ស៊ីណា […]
Category: សង្គម
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន វាយតម្លៃខ្ពស់ចំពោះការបរិច្ចាគដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពីឧកញ៉ាទាំងអស់
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្លែងអំណរគុណចំពោះការបរិច្ចាគដ៏សប្បុរសដោយស្ម័គ្រចិត្តគ្រប់ពេលវេលាពី លោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ាទាំងអស់ ចំពោះកាកបាទក្រហមកម្ពុជា និងបានផ្តល់កិត្តិយសអញ្ជើញមកប្រគល់ថវិកាដោយផ្ទាល់នាពេលនេះ។ ប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងឱកាសជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគម ដែលនាំយកថវិកាសរុបចំនួន ១.៥៥៥.៥៥៥ ដុល្លារអាម៉េរិក មកជូនកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ […]
ក្រសួងពីរពួតដៃគ្នាផលិតមាតិកាព័ត៌មានផ្សាយពីវិស័យទេសចរណ៍កម្ពុជា
ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ បានចុះអនុស្សរណៈនៃយោគយល់គ្នា ក្នុងគោលបំណងផ្តល់កិច្ចសហប្រតិបត្តិការផលិត ផ្សព្វផ្សាយមាតិកាព័ត៌មានគ្រប់ទម្រង់របស់ក្រសួងទេសចរណ៍ ឱ្យកាន់តែសម្បូរបែប និង ប្រកបដោយគុណភាព សំដៅបញ្ជ្រាបការយល់ដឹងរបស់ប្រជាពលរដ្ឋលើវិស័យទេសចរណ៍នៅកម្ពុជា នៅលើប្រព័ន្ធផ្សព្វផ្សាយគ្រប់ប្រភេទទាំងអស់របស់ក្រសួងព័ត៌មាន សំដៅពង្រីក និងពង្រឹងវិសាល ភាពការផ្សព្វផ្សាយព័ត៌មានរបស់ស្ថាប័នសាធារណៈទៅកាន់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ ។
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ ក្នុងខេត្តបន្ទាយមានជ័យ អាចធានាទឹកស្រោចស្រពផ្ទៃដីបង្កបង្កើនផលជិត២ម៉ឺនហិកតា
គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ នឹងជួយកាត់បន្ថយពីគ្រោះមហន្តរាយធម្មជាតិ នៃគ្រោះទឹកជំនន់ទឹកភ្លៀងដែលកើតឡើងភ្លាមៗនៅក្នុងតំបន់ និងជំនន់ឆ្លងដែនប្រទេសថៃ និងគ្រោះរាំងស្ងួត ហើយអាចផ្តល់ផលដល់ ប្រជាពលរដ្ឋ និងប្រជាកសិករប្រមាណ ៤២ ២១៣ គ្រួសារ។
សម្តេចតេជោ ហ៊ុន សែន៖ CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជាកម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ
មានឈ្មោះថា CoolApp ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ចាប់ផ្តើមប្រមូលធាតុចូល ដើម្បីដោះស្រាយការត្រួតជាន់គ្នានៃមុខងាររបស់ក្រសួង-ស្ថាប័ន
ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោក សហការរៀបចំសិក្ខាសាលា ស្តីពី «ឧត្តមានុវត្តនៃការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន» នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ ជាការងារអាទិភាពមួយរបស់ក្រសួងមុខងារសាធារណៈ ក្នុងបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈ។ ក្នុងរយៈពេលបន្តបន្ទាប់ ក្រសួងមុខងារសាធារណៈ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ បានយកចិត្តទុកដាក់សិក្សារៀបចំ និងសហការជាមួយក្រសួង-ស្ថាប័នទាំងអស់នៅកម្ពុជា ដើម្បីរៀបចំការងារនេះ តាមរយៈកិច្ចប្រជុំបច្ចេកទេសជាច្រើន ការរៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងការពិគ្រោះយោបល់នានា ធ្វើយ៉ាងណាសម្រេចបានការងារនេះឱ្យបានឆាប់រហ័សនៅក្នុងឆ្នាំ២០២៤។ […]
ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាលើកទី១ ដើម្បីសម្រាំងបេក្ខជន នឹងប្រព្រឹត្តទៅនៅក្នុងខែកក្កដា
ក្រោយពីបានសិក្សា និងរៀបចំការងារបច្ចេកទេស ជាច្រើនដំណាក់កាលរួចមក ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនបឋមសិក្សាត្រូវបានកំណត់នៅខែកក្កដា ឆ្នាំ២០២៤។ ដើម្បីពិនិត្យលើវឌ្ឍនភាព និងតម្រង់ទិសការងារបន្ថែម ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង នារសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅសាលាភូមិន្ទរដ្ឋបាល ដោយមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ ព្រមទាំងថ្នាក់ដឹកនាំ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីប្រារព្ធព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ថ្វាយសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារីថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្មាយុ ១០០ព្រះវស្សា យាងចូល ១០១ព្រះវស្សា នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ។
តំណាងកម្មករនិយោជិត ដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើអង្គការសង់ត្រាល់
សហភាពសិទ្ធិកម្មករកម្ពុជា នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ស្នើចាត់វិធានការច្បាប់លើមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់»។ ក្នុងញត្តិដាក់ជូនឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្នើសុំពិនិត្យការអនុវត្តសកម្មភាពនិងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេសរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ «សង់ត្រាល់» ដែលធ្វើសកម្មភាពមិនស្របតាមច្បាប់ ស្ដីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។ សហភាពសិទ្ធិកម្មករកម្ពុជា បានបញ្ជាក់ថា យោងរបាយការណ៍សង់ត្រាល់ចេញផ្សាយថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ […]
WHO ប្តេជ្ញាបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា
ឯកឧត្តម សាយអា ម៉ាអ៊ូ ព្យូកាឡា បានគូសបញ្ជាក់ថា អង្គការសុខភាពពិភពលោក បានត្រៀមខ្លួនរួចជាស្រេចក្នុងការចែករំលែកនូវបច្ចេកទេស ជំនាញ និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា សំដៅធ្វើយ៉ាងណាឱ្យវិស័យសុខាភិបាលរបស់កម្ពុជាកាន់តែរីកចម្រើន ជាពិសេសការទប់ស្កាត់នឹងជំងឺឆ្លង ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត។
