ជីវិតតារាស្រី រី ស្រីនេត ផ្លាស់ប្តូរខ្លាំងនៅពេលប្តូរខ្ទង់ច្រមុះថ្មីតាមក្បួនហុងស៊ុយ !

តារាស្រីសប្បុរស្រអែម រី ស្រីនេត កាន់តែស្រស់ស្អាតឡើង បន្ទាប់ពីបានផ្លាស់ប្តូរខ្ទង់ច្រមុះថ្មី ដើម្បីបង្កើនរាសីទៅតាមក្បួនហុងស៊ុយ ។ 

តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញស្រាប់តារាស្រី រី ស្រីនេត កាន់តែស្រស់ស្អាតឡើងៗ បន្ទាប់ពីនាងបានឈានជើងចូលក្នុងវិស័យបវរកញ្ញា ហើយជីវិតរបស់នាងក៏បានផ្លាស់ប្តូរទៅតាមហ្នឹងដែរ ជាក់ស្តែងកន្លងមកនាងជាក្មេងស្រីដែលមានជីវភាពខ្វះខាត រកតែសម្លៀកបំពាក់ល្អប្រើប្រាស់គ្មាន រីឯមធ្យោបាយធ្វើដំណើរវិញបើមិនជិះកង់៣ក៏ជិះម៉ូតូ កាត់ភ្លៀងកាត់ខ្យល់ដើម្បីទៅថតប្តូរយកប្រាក់ដើម្បីចិញ្ចឹមគ្រួសារដែរ ។

ជីវិត រី ស្រីនេត បានផ្លាស់ប្តូរបន្ទាប់ពីនាងជាប់ជាបវរកញ្ញានៅក្នុងកម្មវិធីមួយ ពេលនេះជីវិតរបស់នាងបានផ្លាស់ប្តូរច្រើន ហើយក៏មិនលំបាកដូចមុនដែរ នាងមានរថយន្តផ្ទាល់ខ្លួនជិះ មានផ្ទះសំបែងរស់នៅ មិននៅផ្ទះជួលដូចមុន ជាពិសេសនាងបានផ្លាស់ប្តូរមុខមាត់ថ្មី និងសម្រស់ថ្មី ដែលធ្វើឱ្យជីវិតនាងកាន់តែល្អប្រសើរឡើង ។

ថ្មីៗនេះ រី ស្រីនេត បានទៅវះកាត់ផ្លាស់ប្តូរខ្ទង់ច្រមុះថ្មីទៀត ដើម្បីទទួលបានហុងស៊ុយល្អ ។ រី ស្រីនេត ទទួលស្គាល់ថា ចាប់តាំងពីប្តូរខ្ទង់ច្រមុះថ្មីមក ជីវិតនាងកាន់តែល្អប្រសើរ និងមានការងារហូរចូលជាបន្តបន្ទាប់ ។ នាងរំពឹងថានៅក្នុងឆ្នាំ២០២៦នេះជីវិតនាងនិងកាន់តែល្អប្រសើរ និងអាចរកប្រាក់ចំណូលបានកាន់តែច្រើន ដើម្បីជួយដល់គ្រួសារ ។

បើទោះបីជាពេលនេះជីវិត រី ស្រីនេត ចាប់ផ្តើមល្អប្រសើរ ប៉ុន្តែនាងមិនដែលភ្លេចពីគ្រួសាររបស់ខ្លួនឡើយ ក្នុងនាមជាកូនស្រីច្បងនៅតែតស៊ូប្រឹងប្រែងដើម្បីមើលថែគ្រួសារតូចរបស់ខ្លួន ។ មិនថាការងារតូចធំ បានប្រាក់ចំណូលតិចឬច្រើននាងមិនប្រកាន់ឡើយ សំខាន់ការងារនោះគឺនាងស្រឡាញ់ពេញចិត្តនាងទទួលធ្វើទាំងអស់ ៕

5
Promotion