ទើបឆ្លងថ្ងៃកំណើតកូនស្រីយ៉ាងសប្បាយរីករាយស្រាប់តែ ពិធីការិនី គង់ សុជាតិ ក្តៅចិត្តមិនស្ទើរឡើយរហូតបានបង្ហាញនូវអារម្មណ៍ពិតដែលធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល តែទោះជាយ៉ាងណាតារាស្រីរូបនេះបានជ្រើសរើសការមិនតបតដើម្បីរក្សាភាពថ្លៃថ្នូរ !

ចាប់តាំងពីមានរឿងអាស្រូវកាលពីប៉ុន្មានឆ្នាំមុនមក ពិធីការិនី គង់ សុជាតិ បានរក្សាភាពស្ងប់ស្ងាត់ និងរស់នៅជុំគ្រួសារយ៉ាងមានក្តីសុខ ដោយឡែកថ្មីៗនេះមិនដឹងថាមានបញ្ហាអ្វីកើតឡើងទៀតទេ ទើបពិធីការិនីរូបនេះក្តៅចិត្តខ្លាំង ថែមទាំងបង្ហាញអារម្មណ៍ពិតដោយជ្រើសរើសការមិនតបតទៅវិញ ។
មួយរយៈពេលចុងក្រោយនេះពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាង គង់ សុជាតិ បានរក្សាភាពស្ងៀមស្ងាត់មិនសូវខ្វល់ពីអ្វីទាំងអស់ ក្រៅពីមើលការងាររកស៊ី និងមើលថែកូនៗ និងគ្រួសារ នាងមិនដែលចេញមុខឬអួតអាងពីអ្វីទាំងអស់ ។ ជីវិតគ្រួសារនាងកំពុងរស់នៅយ៉ាងមានសុភមង្គល ។
ជាមួយនិងការសំងំមិនសូវបង្ហាញអារម្មណ៍ឬវត្តមាននានា ស្រាប់តែរៀបចំពិធីខួបកំណើតកូនស្រីខ្លួនរួចមក ពិធីការិនី គង់ សុជាតិ បានបង្ហាញនូវអារម្មណ៍មិនសប្បាយចិត្តនៅលើហ្វេសប៊ុករបស់ខ្លួនថា « យើងមិនតបត មិនមែនមានន័យថា យើងខ្លាចឬចាញ់នោះទេ ។ តែពេលខ្លះគ្រាន់តែចង់បញ្ជាក់ថា ចេះគិតគូ និងរក្សាភាពថ្លៃថ្នូរ » ។
តាមរយៈខ្លឹមសាររបស់អ្នកនាង គង់ សុជាតិ ដែលបង្ហោះខាងលើ បានធ្វើឱ្យអ្នកគាំទ្រ និងមិត្តសិល្បៈជាច្រើនមានការងឿងឆ្ងល់ថា តើតារាស្រីរូបនេះមានរឿងអ្វីកើតឡើងទៀតហើយ បានជាក្តៅក្រហាយខ្លាំងម្ល៉េះ ? ឬមួយរឿងចាស់កើតឡើងជាថ្មីម្តងទៀត ?
បើតាមប្រភពព័ត៌មានស្និទ្ធជាមួយពិធីការិនី គង់ សុជាតិ បានបង្ហើបប្រាប់ថា អ្នកនាង គង់ សុជាតិ ក្តៅចិត្តនិងគេមើលងាយ តាមរករឿង ប៉ុន្តែគេមិនបានបញ្ជាក់ថាជារឿងអ្វីនោះទេ ៕





