ផលិតផលសាច់បង្កកគ្មានសុវត្ថិភាព និងបង្កប៉ះពាល់សុខភាពប្រជាពលរដ្ឋ អ្នកប្រើប្រាស់ ដែលនាំចូលពីប្រទេសជិតខាងខុសច្បាប់ ប្រមាណជាង២ពាន់គីឡូក្រាម ត្រូវបានសមត្ថកិច្ចស្រាវជ្រាវបង្រ្កាបបាន ក្នុងអំឡុងពេលដែលឈ្មួញដឹកតាមរថយន្តម៉ាកស្តារិកមួយគ្រឿង យកមកបោះលក់ចែកចាយឱ្យអាជីវករលក់សាច់គោនៅក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ។
Category: សង្គម
ឯកឧត្តម កត្តា អ៊ន៖ ការជួយផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តឱ្យយុវជនមកចូលរៀនជំនាញ គឺជាការស្នេហាជាតិ និងជួយសង្គមជាតិ
ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ
អាជ្ញាធររាជធានីភ្នំពេញ នឹងប្រើផ្លូវច្បាប់ចាត់ការអ្នកយកថ្លៃភាស៊ី លើសពីក្នុងសៀវភៅបន្ទុក
អភិបាលរាជធានីភ្នំពេញ ឯកឧត្តមឃួង ស្រេង បានណែនាំដល់អាជ្ញាធរខណ្ឌ ប្រធានគណៈកម្មការផ្សារទាំងអស់នៅក្នុងរាជធានីភ្នំពេញ ត្រូវអនុវត្តឲ្យបានម៉ឺនម៉ាត់បំផុត ចំពោះការយកភាស៊ីលើសសៀវភៅបន្ទុក ប្រសិនបើរកឃើញ ត្រូវចាត់វិធានការច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការដឹកនាំ និងការកសាងប្រទេសត្រូវការធនធានមនុស្សដែលរស់រវើក ហើយធនធានមនុស្សគឺជាទ្រព្យដ៏សំខាន់បំផុតសម្រាប់ប្រទេសជាតិ ដែលអាចឲ្យប្រទេសអភិវឌ្ឍន៍រីកចម្រើនប្រកបដោយនិរន្តភាព និងចីរភាព។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឥលូវកូនខ្មែរមានសមត្ថភាពធ្វើកិច្ចការធំៗសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ឥលូវនេះកូនខ្មែរយើងមានសមត្ថភាពខ្លាំង ក្នុងការធ្វើកិច្ចការធំៗជាច្រើនសម្រាប់ប្រទេសជាតិ មិនពឹងពាក់បរទេសនោះទេ នេះជាមោទនភាពណាស់សម្រាប់ខ្មែរ យើងត្រូវលើកទឹកចិត្តគាំទ្រកូនខ្មែរ ដើម្បីសង្គមជាតិយើងរីកចម្រើនទៅមុខទៀត។ សម្តេចធិបតីបានថ្លែងបែបនេះ ក្នុងពិធី “ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង” នៅព្រឹកថ្ងៃទី១៣ មិថុនា ២០២៤។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កូនខ្មែរយើងត្រូវមានភាពជាម្ចាស់ការខ្លួនឯង ធ្វើកិច្ចការខ្លួនឯងសម្រាប់ប្រទេសជាតិ។ […]
ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់ឲ្យមន្តី្ររាជការក្នុងខេត្តកំពង់ស្ពឺ បន្តផ្តល់សេវាសាធារណៈជូនដល់ពលរដ្ឋឱ្យកាន់តែល្អប្រសើរ
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាខេត្តថ្មី ក៏ដូចជាមន្ត្រីមូលដ្ឋាន ត្រូវធ្វើយ៉ាងណាបង្កើននូវអភិបាលកិច្ចល្អ រួមជាមួយនឹងការបន្តផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
កម្ពុជា និងខេត្តជេជូ កំពុងស្វែងរកយន្តការជំរុញឱ្យមានការហោះហើរត្រង់ជាមួយគ្នា
ប្រទេសកម្ពុជា និងខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ កំពុងពិនិត្យលទ្ធភាព និងស្វែងរកយន្តការ ដើម្បីតភ្ជាប់ជើងហោះហើរត្រង់ជាមួយគ្នា ខណៈដែលខេត្តរបស់សាធារណរដ្ឋកូរ៉េ មួយនេះ បានចងសម្ព័ន្ធមេត្រីភាពជាមួយរាជធានីភ្នំពេញ និងខេត្តសៀមរាប។
ក្រសួងសុខាភិបាល ក្រើនរំលឹកឲ្យពលរដ្ឋប្រុងប្រយ័ត្នជាមួយជំងឺផ្តាសាយនិងជំងឺកូវីដ-១៩
ក្រសួងសុខាភិបាល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លងរាលដាលនូវជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរចំពោះការចុះ MOU ចងសម័្ពន្ធមេត្រីភាពរវាងខេត្តស្វយ័តពិសេសជេជូរបស់កូរ៉េ ជាមួយរាជធានីភ្នំពេញ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម Oh Young-Hun អភិបាលខេត្តស្វយ័តពិសេសជេជូ នៃសាធារណរដ្ឋកូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប ឯកឧត្តមអភិបាលខេត្តជេជូ បានជម្រាបជូនសម្ដេចធិបតីអំពីគោលបំណងសំខាន់ នៃដំណើរទស្សនកិច្ចមកកម្ពុជានាឱកាសនេះ គឺដើម្បីចុះអនុស្សរណៈនៃការយោគយល់គ្នា រវាងរដ្ឋបាលរាជធានីភ្នំពេញ និងខេត្តស្វយ័តពិសេសជេជូ ព្រមទាំងបានសម្ដែងនូវការអំណរគុណចំពោះសម្តេចធិបតី […]
ប្រធាន ADB ប្តេជ្ញាចំពោះមុខសម្តេចធិបតីនាយករដ្ឋមន្ត្រី បន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា
ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី (ADB) លោក Masatsugu Asakawa បានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តក្នុងការបន្តការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស Country Partnership Strategy (CPS) ដោយផ្តោតលើចំណុចសំខាន់ចំនួន ៣ រួមមាន៖ (១) វិបុលភាពតាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ច ដោយផ្តោតសំខាន់លើការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ (២) ការវិនិយោគលើប្រជាជន ដោយផ្តោតលើវិស័យអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ និង (៣) ការគាំទ្រសម្រាប់ភពផែនដី […]
