គម្រោងសាងសង់ទ្វារទឹកស្ទឹងតូច និងស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ចាប់ពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទៅដល់ភូមិត្រស់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានផ្តល់លទ្ធភាពក្នុងការដោះទឹកពីស្ទឹងព្រែកត្នោតបានប្រមាណ ៣០០ម៉ែត្រគូបក្នុង១វិនាទី។
Category: សង្គម
ឯកឧត្តម សុខ ពុទ្ធិវុធ អរគុណដៃគូពាក់ព័ន្ធដែលជួយជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យមានភាពរីកចម្រើន
ឯកឧត្តម សុខ ពុទ្ធិវុធ បានអរគុណដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមចំណែកដល់ការជំរុញការងារអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឱ្យកាន់រីកចម្រើនទូលំទូលាយបន្ថែមទៀត ។
គាំទ្រជិះទូកកម្សាន្តនៅបារាយណ៍ជយតដាក ជាការលើកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះ
សហគមន៍សាមគ្គីដើម្បីអភិវឌ្ឍន៍ទេសចរណ៍ដែលបម្រើសេវាទេសចរជិះទូកកម្សាន្តនៅបារាយណ៍ជយតាដាក ឬបារាយណ៍នាគព័ន្ធ អំពាវនាវដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកជិះទូកកម្សាន្តទស្សនាប្រាសាទនាគព័ន្ធស្ថិតនៅលើកោះកណ្តាលបារាយណ៍ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ធម្មជាតិបែបប្រវត្តិសាស្ត្រ និងផ្តល់ការងារដល់ប្រជាជន រួមទាំងអភិវឌ្ឍន៍ក្នុងសហគមន៍ជុំវិញបារាយណ៍ប្រវត្តិសាស្ត្រមួយនេះបានកាន់តែល្អប្រសើរ
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ចង់ធ្វើមន្ត្រីត្រូវវិនិយោគលើការរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ទៅកាន់ អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ ត្រូវវិនិយោគកម្លាំងកាយចិត្តខិតខំរៀនសូត្រ មិនមែនវិនិយោគរកខ្សែ និងថវិកាដើម្បីសូកប៉ាន់នោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ បម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានរំលឹកប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ថា មន្ត្រីជាអ្នកបម្រើរាស្ត្រ មិនមែនចៅហ្វាយរបស់រាស្ត្រទេ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទី និងកៅអីមន្ត្រី បានមកដោយសារពលរដ្ឋ ការបម្រើរាស្ត្រ គឺប្រៀបដូចបម្រើខ្លួនឯង និងគ្រួសារ គឺត្រូវការការផ្តល់សេវាសាធារណៈមួយដែលល្អប្រសើរ។ សម្តេចធិបតីបានថ្លែង នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ […]
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ បើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿងដែលទិញពីជប៉ុន
ក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ (RRC) បានបើកបរធ្វើតេស្តសាកល្បងរថភ្លើង៤គ្រឿង ក្នុងចំណោម ១១ គ្រឿង ដែលទិញពីជប៉ុន មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ប្រាប់មន្ត្រីមូលដ្ឋានត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល
ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំដល់ក្រុមប្រឹក្សាខេត្តព្រៃវែង សហការជាមួយគណៈអភិបាល ត្រូវប្រែក្លាយខ្លួនជាអ្នកបម្រើប្រជាជនសម័យកាលឌីជីថល ពោលគឺលឿនរហ័ស មានប្រសិទ្ធភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាជនក្នុងមូលដ្ឋាន។ ឯកឧត្តមបានលើកឡើងបែបនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តព្រៃវែង អាណត្តិទី៤ នារសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ប្រារព្ធនៅសាលាខេត្តព្រៃវែង។ យោងតាមព្រះក្រឹត្យព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត […]
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានកៀរគរសប្បុរសជន និងសិល្បករ សិល្បការិនី រួមទាំងបុគ្គលិក ១៣១នាក់ នាំយកថវិកាជូនកាកបាទក្រហមកម្ពុជា នូវថវិកាចំនួន ១៥៨.១០០ ដុល្លារ
អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា និងលោកជំទាវ ឈឺន ស្រីម៉ាច រូមជាមួយសប្បុរសជននៃ Galaxy Navatra Group បាននាំយកថវិកាចំនួន ១៥៨,១០០ដុល្លារអាមេរិក ប្រគល់ជូនដល់កាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី១៦១ ទិវាពិភពលោកកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០២៤។ពិធីប្រគល់ និងទទួលថវិកានេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ នាទីស្នាក់ការកណ្ដាលកាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា
សម្តេចនាយករដ្ឋមន្ត្រី៖ ប្រសិនបច្ចេកវិទ្យា ត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ អាចបង្កផលអវិជ្ជមានដល់សង្គមជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ប្រសិនបច្ចេកវិទ្យាត្រូវបានប្រើប្រាស់ក្នុងទិដ្ឋភាពមិនត្រឹមត្រូវ វាអាចបង្កផលប៉ះពាល់អវិជ្ជមានច្រើនដល់សង្គមជាតិទាំងមូល រួមមានបញ្ហាដូចជា បទល្មើសបច្ចេកវិទ្យា (cybercrime) សន្តិសុខសាយប័រ (Cybersecurity) និងការឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ដែលនេះសុទ្ធតែបណ្ដាលមកពី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងគោលដៅមិនត្រឹមត្រូវ និងខុសច្បាប់។
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមាន
ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។
