អ្នកឧកញ៉ា ឡេង ប្រុស តំណាងដ៏ខ្ពង់ខ្ពស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ហ្គាឡាក់ស៊ី ណាវ៉ាត្រា គ្រុប នារសៀលថ្ងៃចន្ទ ទី២៩ ខែមេសានេះ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រុមហ៊ុនចូលរួមរំលែកទុក្ខ និងប្រគល់ថវិកាក្នុងមួយគ្រួសារចំនួន ២លានរៀលជូនឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការយោធភូមិភាគទី៣ សម្រាប់ប្រគល់ជូនដល់ក្រុមគ្រួសារយោធិនពលីទាំង ២០រូប ដែលបានពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់ នៅទីបញ្ជាការយោធភូមិភាគទី៣ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤
Category: សង្គម
បណ្តេញមន្ត្រី ៧៦រូប ចេញពីក្របខ័ណ្ឌ ក្រោយតេស្តឃើញសារធាតុញៀន
អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា មកដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ មួយចំនួនបានចាត់តាំងអនុវត្តបទបញ្ជានេះ ដោយបានធ្វើតេស្តរហ័សរកសារធាតុញៀន ក្នុងទឹកមូត្រ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ យោធិន ព្រមទាំងមន្ត្រីជាប់កិច្ច សន្យាសរុបបានចំនួន៥៦,៤៤៥រូប ក្នុងនោះមានលទ្ធផលវិជ្ជមានសារធាតុញៀន ក្នុងទឹកមូត្រ ចំនួន៧៦រូប ដែលមន្ត្រីទាំងនេះត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បាននិងកំពុងខិតខំកៀរគរស្វែងរកជំនួយបន្ថែមពីសប្បុរសជនជាតិ និងអន្តរជាតិនូវ ឧបករណ៍ធ្វើតេស្តរហ័សរកសារធាតុញៀនតាមទឹកមូត្រសម្រាប់ប្រើប្រាស់ចំពោះមុខ, សហការជាមួយក្រសួងសុខាភិបាល […]
គណបក្សនយោបាយ៤ចេញមកខោកក្បាលទណ្ឌិត សម រង្ស៊ី ដែលនិយាយប្រឌិតព័ត៌មានរឿងផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅកំពង់ស្ពឺ
ហេតុការណ៍ផ្ទុះឃ្លាំងផ្ទុកគ្រាប់នៅក្នុងខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ បានបង្កើតជាសោកនាដកម្មដ៏គួរឱ្យសោកសង្រេងយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា។ ហេតុការណ៍នេះ បានឆក់យកអាយុជីវិតកងកម្លាំងយោធាកម្ពុជា២០ នាក់ និងរបួសជាច្រើននាក់ទៀត
ចលនាជាតិគាំទ្រគម្រោងព្រែកជីកហ្វូណនតេជោ បិទបញ្ចប់នយោបាយជ្រុលនិយមនៅកម្ពុជា
សន្ទុះនៃការគាំទ្រគម្រោងព្រែកជីក ហ្វូណនតេជោ កំពុងកើតឡើងយ៉ាងផុលផុសដូចទឹកបាក់ទំនប់។ ប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស និស្សិត បញ្ញវន្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ស្ថាប័នជាតិ និងក្រោមជាតិ ព្រមទាំងបក្សនយោបាយនិងអង្គការសង្គមស៊ីវិលផង បានចេញញ្ញត្តិ និងបញ្ចេញសំឡេងគាំទ្រយ៉ាងកងរំពងដើម្បីឱ្យរាជរដ្ឋាភិបាលសម្រេចគម្រោងព្រែកជីកនេះឱ្យទាល់តែបាន
សារនិងញត្តិដូចទឹកបាក់ទំនប់ គាំទ្រគម្រោងព្រែកជីកហ្វូណន-តេជោ
បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប លើគម្រោងព្រែកជីកហ្វូណនតេជោ ភ្លាមៗសា្ថប័នសាធារណៈ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងមហាជន បានបង្ហោះសារនិងចេញញ្ញាតិព្រោងព្រាធ តាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយ គាំទ្រការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន។
មហាសំណាង! ក្រុមបាល់ទាត់ Cambodia Football Super Stars របស់ខេម មិនទាន់ដល់ថ្ងៃប្រកួតផងបានទឹកប្រាក់ជិត ៤លានដុល្លារ
ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពប្បុរសធម៌ ក្រោមមូលបទ «រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន» នឹងរួមគ្នាដើម្បីប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ដឹកនាំការប្រកួតផ្ទាល់ដោយ សម្តេចតេជោ ហ៊ុន សែន ជាគ្រូបង្វឹកកិត្តិយសរបស់ក្រុមបាល់ទាត់តារាកម្ពុជា Cambodia Football Super Stars ដំណឹងជាបឋមមានសប្បុរសជនចូលរួមបានជិត៤លានដុល្លារហើយ នេះបើផ្អែកតាមការបង្ហើបឲ្យដឹងក្នុងសន្និសីទសាព័ត៌មានមួយ កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅផ្សារជីបម៉ុង មេហ្គាម៉ល២៧១ ។ ឯកឧត្តម ឃួង ស្រេង […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សំខាន់បំផុតធ្វើឲ្យខ្មែរយើងម្ចាស់ការខ្លួនឯង ដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ
“សំខាន់បំផុតធ្វើឲ្យខ្មែរយើងមានលទ្ធភាពក្នុងការធានាម្ចាស់ការខ្លួនឯង បានន័យថាយើងដកដង្ហើមតាមចម្រុះខ្លួនឯងលើច្រើនវិស័យ ហើយកាន់តែច្រើនតទៅទៀត នេះជាអ្វីដែលយើងចង់បាន ដែលខ្ញុំថា យើងមិនចង់ត្រឹមតែមានសមត្ថភាពផលិតអ្វីតែក្នុងស្រុកខ្មែរទេ តែត្រូវមានផលិតដោយកូនខ្មែរ នេះជាកិច្ចការសំខាន់តទៅទៀត”។ នេះជាប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយសមាគម សហជីព កម្មករសេដ្ឋកិច្ចក្រៅប្រពន្ធ័ និងសមាគមន៍បុគ្គលិកសិក្សា អបអរសាទរខួបលើកទី១៣៨ ទិវាពលកម្មអន្តរជាតិ នៅព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕ អត្ថបទ៖ អក្ខរា
ពលរដ្ឋខ្មែរមានក្តីរំភើប និងមោទនភាព ចំពោះការប្តេជ្ញាចិត្តរបស់សម្តេច ហ៊ុន សែន សាងសង់ព្រែកជីកហ្វូណន
យប់មិញនេះ ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់និន្នាការនយោបាយ ពិតជាមានក្តីរំភើបនិងមោទនភាពយ៉ាងក្រៃលែង ក្រោយពីបានស្តាប់ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា បានលើកឡើងថា ប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោមានភាពច្បាស់លាស់ និងដាច់ណាត់ដែលបង្ហាញពីការសម្រេចចិត្តដ៏ត្រឹមត្រូវ និងមានលក្ខណ:វិទ្យាសាស្ត្រខ្ពស់បំផុតពាក់ព័ន្ធនឹងគម្រោងសាងសង់ព្រែកជីកហ្វូណនតេជោ។ ប្រសាសន៍នេះក៏ជាការផ្ញើសារដ៏ច្បាស់លាស់មួយទៅកាន់មេដឹកនាំវៀតណាមដែលបណ្ដោយឱ្យមន្ត្រីរបស់ខ្លួនវាយប្រហារកម្ពុជាម្តងហើយម្តងទៀតជុំវិញគម្រោងព្រែកជីកនេះបើទោះបីកម្ពុជាធ្លាប់ពន្យល់ច្រើនលើកច្រើនសារហើយក៏ដោយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា «កម្ពុជាមិនល្ងង់ជាងវៀតណាមទេ» និងបានសន្យាដាក់ជីវិតក្នុងកសាងព្រែកជីកនេះឱ្យបាន។ លោកបណ្ឌិតបានបន្តថា៖ “យើងពិតជាមានសំណាងដែលមានសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំដ៏ឆ្លាតវៃ […]
លោក វង្សី វិស្សុត ស្នើសុំឧកញ៉ាត្រូវគោរពច្បាប់ ប្រកាន់ភ្ជាប់ក្រមសីលធម៌ល្អ និងប្រកបមុខរបរស្របច្បាប់
សមាគមឧកញ៉ាកម្ពុជា បានរៀបចំសន្និបាតលើកទី១ ឆ្នាំ២០២៣ និងទិសដៅផែនការ ឆ្នាំ២០២៤ របស់ខ្លួនកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤
សម្ដេចតេជោ ហ៊ុន សែន បានផ្តាំទៅមេដឹកនាំវៀតណាម ថាកម្ពុជាឈប់ចចារជាមួយវៀតណាមទៀតហើយ
សម្ដេចតេជោ ហ៊ុន សែន ព្រមាន វៀតណាមថា សម្ដេចមិនចង់ឱ្យពលរដ្ឋកម្ពុជាស្អប់វៀតណាមទេ តែប្រជាជន វៀតណាមត្រូវគោរពវៀតណាមផង
