រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុនតូយ៉ូតា នឹងសម្ពោធជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន ចាត់ទុកបាល់ទាត់ថ្ងៃនេះបង្ហាញនូវសមិទ្ធផលសន្តិភាព និងស្មារតីសាមគ្គី
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចាត់ទុកព្រឹត្តិការណ៍បាល់ទាត់នាល្ងាចនេះបង្ហាញនូវសមិទ្ធផលសន្តិភាព
បណ្ឌិត គិន ភា៖ សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញ និងអ្នករកស៊ីអនឡាញ
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤នេះ បានលើកឡើងថា សង្គមខ្មែរកំពុងត្រូវបានបំពុលយ៉ាងធ្ងន់ធ្ងរដោយពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) មួយចំនួនដោយប្រើពាក្យពេចន៍អសុរស ជេរបញ្ចោ ឬជេរប្រមាថអ្នកដទៃ ហែកហួរជម្លោះក្នុងគ្រួសារ ផលិតមាតិកាផ្តេសផ្តាស អសីលធម៌ បំផ្លើស ប្រឌិត បង្កចលាចលសង្គម និងធ្វើទង្វើស្មោកគ្រោកនិងអសីលធម៌ជាច្រើនទៀត។ លោកបានគូសបញ្ជាក់ដូច្នេះថា ភាគច្រើននៃពួកអ្នកលក់អនឡាញនិងអ្នករកស៊ីអនឡាញ (MMO) ទាំងនោះ មើលទៅមុខមាត់ […]
វិធានការក្តៅ! ឃាត់ខ្លួនក្រុមមេខ្លោង និងបក្សពួកកៀរគរមនុស្សកាប់ទន្ទ្រានដីព្រៃខុសច្បាប់ជាង ១ម៉ឺនហិកតា ក្នុងខេត្តស្ទឹងត្រែង
ក្នុងប្រតិបត្តិការរយៈពេល ២៣ថ្ងៃ គិតចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី២៩ ខែមេសាឆ្នាំ២០២៤ ឯកឧត្តម ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ជាលទ្ធផលក្នុងប្រតិបត្តិការក្តៅគគុកនេះ ក្រុមការងារបានសម្របសម្រួលពន្យល់បងប្អូនប្រជាពលរដ្ឋដែលលង់ចាញ់បោកមេខ្យល់ឱ្យពួកគាត់យល់ និងស្ម័គ្រចិត្តព្រមរុះរើចាកចេញពីដីក្នុងតំបន់ការពារធម្មជាតិដោយរីករាយ និងសន្តិវិធី ។ ក្នុងនោះ សមត្ថកិច្ចខេត្តស្ទឹងត្រែង បានឃាត់ខ្លួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ចំពោះក្រុមមេខ្លោង និងបក្សពួកនៅពីក្រោយរឿងនេះរួមមាន យាយម៉ា ឈ្មោះពិត សៅ […]
រដ្ឋមន្ត្រី ៣រូប ជួបគ្នាដោះស្រាយបញ្ហាខ្វះខាតទឹក
ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ។ […]
លោកផ្កាយ ២ ខូវ ឆាយ ប្រកាសជំហរកំចាត់អំពើពុករលួយក្នុងសហព័ន្ធប្រដាល់គុនខ្មែរ
ឧត្តមសេនីយ៍ទោ ខូវ ឆាយ ដែលទើបចូលកាន់តួនាទីជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរជំនួសលោក តែម ម៉ឺន បានប្រកាសជាជំហរប្តេជ្ញាចិត្តកំចាត់អំពើពុករលួយ បក្សពួកនិយម និងកាបសង្កត់នៅក្នុងសហព័ន្ធប្រដាល់គុនខ្មែរ
ឱ្យតែដឹងខុស ចេះសុំទោស សម្តេចតេជោ តែងអធ្យាស្រ័យ ហើយសន្តោសប្រណីឱ្យចូលរួមជីវភាពនយោបាយជាមួយថែមទៀត
លើពិភពលោកនេះ និយាយជារួម និងនៅក្នុងប្រទេសកម្ពុជា និយាយដោយឡែក គឺពិតជាកម្របានជួបណាស់នូវអ្នកនយោបាយ និងអ្នកដឹកនាំដែលលើកលែងទោសដល់អ្នកដែលប្រឆាំងនឹងខ្លួន ដល់អ្នកតែងតែជេរប្រមាថខ្លួន
សម្តេចតេជោ ហ៊ុន សែន៖ ការក្លាយទៅជាសមាជិកអាស៊ាន គឺជាជោគជ័យនៃការទូតមួយរបស់កម្ពុជា
សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា អបអរសាទរខួប២៥ឆ្នាំ កម្ពុជាចូលជាសមាជិកអាស៊ាន នៅថ្ងៃទី៣០ ខែមេសា (៣០ មេសា ឆ្នាំ១៩៩៩-៣០ មេសា ឆ្នាំ ២០២៤)។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាស៊ានបានក្លាយជាស្នូលមួយ នៃនយោបាយការបរទេសរបស់កម្ពុជា ដែលអាចឆ្លុះបញ្ចាំង បានតាមរយៈការផ្សារភ្ជាប់ការអភិវឌ្ឍ ផ្នែកនយោបាយ សង្គម សេដ្ឋកិច្ចរបស់កម្ពុជា […]
អាជ្ញាធរជាតិអប្សរា ប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ ចំនួនជាង១០០បំណែក នៅប្រាសាទតាព្រហ្ម
ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញបំណែករូបព្រះពុទ្ធបដិមាធ្វើពីថ្មភក់ប្រមាណជាង១០០បំណែក
ឯកឧត្តម ហ៊ុន ម៉ានី៖ កម្ពុជាតែងតែចូលរួមជាអ្នកគាំទ្រយ៉ាងសកម្ម ក្នុងដំណើរការកសាងសហគមន៍អាស៊ាន
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អបអរសាទរខួបលើកទី ២៥ នៃការបញ្ចូលព្រះរាជាណាចក្រកម្ពុជាជាសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ឯកឧត្តម បានលើកឡើងថា ថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ព្រះរាជាណាចក្រកម្ពុជាបានក្លាយជាសមាជិកទី១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ អាស៊ាន(ASEAN)។ ការចូលជាសមាជិកអាស៊ានរបស់កម្ពុជា បានធ្វើឱ្យសមាគមប្រជាជាតិមួយនេះ ក្លាយជាអង្គការតំបន់ដែលប្រមូលផ្តុំប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ រយៈពេល ២៥ […]
