ឯកឧត្តមរដ្ឋលេខាធិការ ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជួន ចូលរួមបើកសម្ពោធជាផ្លូវការរថយន្ត AION ម៉ូឌែល Y Plus ឆ្នាំ២០២៣ របស់ក្រុមហ៊ុន AION Cambodia នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣
Category: សង្គម
អ្នកឧកញ៉ា ឡេង ប្រុស ស្នើឲ្យស្ថានទូតខ្មែរប្រចាំប្រទេសថៃ ជួយសម្រួលឯកសារផ្សេងៗ ដែលមានតម្រូវការចាំបាច់ដល់ពលរដ្ឋខ្មែរ នៅប្រទេសថៃ
ក្រុមការងារសប្បុរសធម៌ស្ម័គ្រចិត្តរបស់ អ្នកឧកញ៉ា ឡេង ប្រុស ប្រចាំប្រទេសថៃ បានចូលជួបសំដែងការគួរសម និងពិភាក្សាកិច្ចការងារមួយចំនួនជាមួយ លោក ហ៊ុន សារឿន ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសថៃ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣
នាយករដ្ឋមន្ត្រី ណែនាំឲ្យផ្តល់បណ្ណបើកបរដល់ជនមានពិការភាព ស្របតាមសមត្ថភាព និងបច្ចេកទេសយានយន្ត
សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសុខាភិបាល រួមគា្នធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដើម្បីបង្កលក្ខណៈងាយស្រួលជូនជនមានពិការភាពឱ្យទទួលបានបណ្ណបើកបរ ស្របតាមលទ្ធភាព សមត្ថភាព និងលក្ខណៈបច្ចេកទេសយានយន្ត។ ការណែនាំរបស់សម្តេចនាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធី «អបអរសាទរទិវាជនមានពិការភាពលើកទី២៥ និងអន្តរជាតិលើកទី៤១» នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣។ អន្តរក្រសួង ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសុខាភិបាល និងក្រសួងសង្គមកិច្ច អតីតយុវជន […]
រាជរដ្ឋាភិបាល បន្តចាត់ទុកវិស័យទេសចរណ៍ជាវិស័យអាទិភាព និងជា «មាសបៃតង»
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទបុណ្យសមុទ្រលើកទី១០ ជុំទី៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នាល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកែប ។ ក្នុងពិធីដ៏អធិកធមនោះ សម្តេចនាយករដ្ឋមន្ត្រី បានលើកអំពីលក្ខណៈពិសេស ៣ យ៉ាង ក្នុងចំណោមលក្ខណៈពិសេសជាច្រើនរបស់វិស័យទេសចរណ៍ មានដូចជា៖ (១) វិស័យទេសចរណ៍នាំឱ្យមានការអភិវឌ្ឍនៅនឹងកន្លែង (២) ការរីកចម្រើនខាងវិស័យទេសចរណ៍បណ្តាលឱ្យវិស័យដទៃៗទៀតមានការរីកចម្រើនផងដែរ (៣) […]
ក្រសួងព័ត៌មាន កំណត់យកថ្ងៃ ៣ធ្នូ សម្រាប់រំលឹកខួបអនុស្សាវរីយ៍នៃការបង្កើតឡើងវិញនូវប្រព័ន្ធផ្សព្វផ្សាយរដ្ឋ
ក្រសួងព័ត៌មាន អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ និង៤៥ នៃការរស់ឡើងវិញនៃប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ដែលរួមមាន៖ ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) ដែលមានឈ្មោះដើមថា៖ សារព័ត៌មានកម្ពុជា ហៅកាត់ថា SPK, ១៩៧៨-២០២៣៖ រយៈពេល ៤៥ឆ្នាំ នៃការរស់ឡើងវិញនៃវិទ្យុជាតិកម្ពុជា (RNK) ដែលមាន ឈ្មោះដើមថា៖ វិទ្យុសំឡេងប្រជាជនកម្ពុជា ១៩៨៣-២០២៣៖ រយៈពេល ៤០ឆ្នាំ នៃការបង្កើតឡើងនៃទូរទស្សន៍ជាតិកម្ពុជា(TVK)។ […]
សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើររដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ដែលនិយាយតិចធ្វើច្រើន
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត អរគុណ និងកោតសរសេរឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី ក្នុងរយៈពេល១០០ថ្ងៃ នៃការខិតខំបន្តនូវសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិមុនៗ បានកសាង ពិសេសក្នុងវិស័យទេសចរណ៍ ដែលឯកឧត្តមបានទទួលដឹកនាំបន្តពីអតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍។ សម្តេចមើលឃើញថា ក្នុងរយៈពេល១០០ថ្ងៃមកនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ថ្មី មិនមែននៅស្ងៀមទេ ឯកឧត្តម សុខ សូកេន គឺថាអ្នកនិយាយតិចធ្វើច្រើន មិនសូវលឺនិយាយទេ ប៉ុន្តែឃើញចុះទៅជួបសហគមន៍កំពង់ភ្លុក បឹងទន្លេសាប […]
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជា មិនអាចឱ្យសេដ្ឋកិច្ចពឹងផ្អែកតែលើវិស័យណាមួយបានទេ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានថ្លែងថា ការធ្វើពិពិធកម្មសេដ្ឋកិច្ចជាកិច្ចការសំខាន់ ពោលគឺយើងមិនអាចដាក់ពងមាន់ក្នុងកន្ត្រកតែមួយបានទេ បើបែកពងមាន់នោះយើងនឹងគ្មានអ្វីហូរ។ ដូច្នេះ នៅក្នុងសេដ្ឋកិច្ចជាតិដូចគ្នា យើងមិនអាចឱ្យសេដ្ឋកិច្ចពឹងលើវិស័យណាតែមួយបាននោះទេ។ សម្តេចបានថ្លែងបែបនេះ ក្នុងក្នុងពិធីបិទជាផ្លូវការពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីទេសចរណ៍» នៅខេត្តកែប នារាត្រីថ្ងៃអាទិត្យ ទី៣ ខែធ្នូ ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា […]
រដ្ឋមន្ត្រីអប់រំ ប្តេជ្ញាប្រែក្លាយគ្រឹះស្ថានសិក្សាយ៉ាងហោចណាស់ ៥០០ ទៅ ១០០០ ឱ្យក្លាយជាសាលារៀនគំរូ ក្នុងរយៈពេលពីរឆ្នាំខាងមុខ
នៅក្នុងអំឡុងពេលនៃដំណើរការឆ្នាំសិក្សា ២០២៣-២០២៤ ក្រសួងនឹងជ្រើសរើស សាលារៀនសំណាក ដែលជាសាលារៀនមានសក្តានុពលប្រមាណ ៥០០សាលា ដើម្បីទទួលការជួយគាំទ្រនិងធ្វើការវាយតម្លៃ ដោយរំពឹងថាសម្រេចបានតាមស្តង់ដាសាលារៀនគំរូ ក្នុងរយៈពេល២ឆ្នាំខាងមុខ។ នេះបើតាមការលើកឡើងរបស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា ២០២៣-២០២៤។ ជាមួយគ្នានេះ ក្រសួងនឹងរៀបចំយន្តការជំរុញអនុវត្តសាលារៀនគំរូ និងយន្តការចុះជួយសាលារៀន រួមមាន៖ ក្រុមនាយកសាលាល្អ, ក្រុមអ្នកឯកទេស ដូចជាកម្មវិធីសិក្សា, […]
ក្រសួងពីរ បន្តកិច្ចសហការរួមគ្នាការពារសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋ
ក្រសួងមហាផ្ទៃ និងក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ នឹងបន្តកិច្ចសហការរួមគ្នាបន្ថែមទៀត ក្នុងគោលបំណងចូលរួមចំណែកការពារសុខសន្តិភាព និងសុវត្ថិភាពលើវិស័យបច្ចេកវិទ្យាជូនប្រជាពលរដ្ឋប្រកបដោយកិត្យានុភាព។ នេះបើតាមការឲ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារ និងផ្លាស់ប្ដូរបទពិសោធន៍រវាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជាមួយតំណាងនៃក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ដែលមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ កាលពីថ្ងៃទី0១ ខែធ្នូ […]
ព្រះមហាក្សត្រ ស្ងើចសរសើររាជរដ្ឋាភិបាល ចំពោះការយកចិត្តទុកដាក់សុខុមាលភាពប្រជាជន ស្របតាមអភិក្រម «មិនទុកឲ្យនរណាម្នាក់នៅដាច់ដោយឡែក»
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងអន្តរជាតិលើកទី៤១ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣។ ព្រះរាជសារ ព្រះករុណា ព្រះមហាក្សត្រ មានការរំភើបនិងស្ងើចសរសើរចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះសុខុមាលភាពប្រជាជន ដោយបានដាក់ចេញនូវគោលនយោបាយជាតិគាំពារសង្គម២០១៦-២០២៥សំដៅបង្កើតនិយតករសន្តិសុខសង្គមនិងមូលនិធិជាតិជំនួយសង្គម បង្កើនប្រសិទ្ធភាពសេវាកម្មប្រកបដោយ តម្លាភាព សមធម៌ និងបរិយាបន្ន ដែលជាការលើកកម្ពស់សុខុមាលភាពជនងាយរងគ្រោះ ជាពិសេស ជនមានពិការភាព មានលំនឹងជីវភាពរស់នៅកាន់តែប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ […]
