ឱកាសល្អសម្រាប់អ្នកគាំទ្រខេត្ត កំពង់ឆ្នាំង បានមកដល់ហើយជួបសុទ្ធតែ Idol ក្នុងចិត្តពីព្រឹតិ្តការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះ !

ឱកាសល្អសម្រាប់បងប្អូនអ្នកគាំទ្រនៅក្នុងទឹកដីខេត្ត កំពង់ឆ្នាំង បានមកដល់ហើយ ដោយគ្រាន់តែចូលរួមទស្សនាការប្រគំតន្រ្តី EXPREZ CHARITY CONCERT បងប្អូននឹងទទួលបាននូវអារម្មណ៍ ថ្មី ប្លែក អស្ចារ្យ ព្រមទាំងបានជួបជាមួយ Idol របស់បងប្អូនផ្ទាល់ដើម្បីជជែក និងថតរូបជាអនុស្សាវរីយ៍ផងដែរ ។ 

ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនទើបតែបញ្ចប់ ពេលនេះព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏បានធ្វើដំណើរទៅដល់ទឹកដីស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដើម្បីជួបជាមួយបងប្អូននៅទីនោះផងដែរ ដោយមានការចូលរួមសម្តែងនិងច្រៀងពីកំពូលតារាចម្រៀងល្បីៗជាច្រើនរូប ។ នេះជាឱកាសល្អសម្រាប់អ្នកគាំទ្រក្នុងខេត្ត កំពង់ឆ្នាំង ដែលអាចជួបផ្ទាល់ជាមួយIdol ក្នុងចិត្តរបស់បងប្អូនពីព្រឹតិ្តការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះ ។ 

បើតាមគម្រោងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងរៀបចំឡើងរយៈពេល២ថ្ងៃជាប់គ្នាស្ថិតក្នុងទីតាំងភូមិ ផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ត កំពង់ឆ្នាំង ( ភ្នំឧត្តុង្គ ក្បែររង្វង់មូលព្រះគោព្រះកែវ ) ជាក់ស្តែងនៅថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២៦ ជូបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ,លោក ខេម , លោក Tempo , លោក សុវត្ថិ មុនីវណ្ណ ,កញ្ញា លីដា និងតារាចម្រៀងវ័យក្មេងជាច្រើនរូប ។ ដោយឡែកនៅថ្ងៃទី ២២ ខែ កុម្ភៈ ឆ្នាំ ២០២៦ ឯណោះវិញជួបជាមួយ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខាន់ ជេមស៌ និងលោក គូម៉ា ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត ដែលត្រៀមនឹងមកអង្រួនឆាតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកជាថ្មីម្តងទៀត ។ 

កុំភ្លេចណាត់ជួបគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT  ដើម្បីទទួលបានអារម្មណ៍ ថ្មី ប្លែក អស្ចារ្យ ព្រមទាំងបានថតរូបនិងជួបផ្ទាល់ពីកំពូលតារាចម្រៀងដែលជា Idol នៅក្នុងដួងចិត្តរបស់បងប្អូន ជាពិសេសការចូលរួមទស្សនាក្នុងការប្រគំតន្រ្តីនេះ គឺចូលរួមដោយឥតគិតថ្លៃ មិនមានការទិញសំបុត្រឡើយ ចង់ចូលរួមប៉ុន្មាននាក់ ក៏ខាង EXPREZ CHARITY CONCERT ទទួលបានទាំងអស់ ។ រីករាយជាមួយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ទាំងអស់គ្នា ។ ១ពាន់រៀលដើម្បីសប្បុរសធម៌ ដើម្បីប្រមូលថវិការទៅជួយជួសជុល និងកសាងសាលារៀនដែលរងការខូចខាតតាមតំបន់ព្រំដែន ៕

5
Promotion