ចូលវ័យ៣៦ឆ្នាំ មាន សូនីតា តាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំទោះមិនទាន់រៀបការ !

ឈានចូលវ័យ៣៦ឆ្នាំ ពិធីការិនីនិងជាតារសម្តែងដ៏មានប្រជាប្រិយភាព មាន សូនីតា បានតាំងខ្លួនជាស្រ្តីខ្លាំងនិងរឹងមាំ ទាំងខ្លួនមិនទាន់រៀបការដូចជាមិត្តភក្តិ ។ 

តាមរយៈរូបភាពជាច្រើនដែលទស្សនិកជនបានឃើញ បង្ហាញឱ្យឃើញថា មាន សូនីតា កាន់តែស្រស់ស្អាតឡើងៗ បើទោះបីជានាងមានវ័យកាន់តែច្រើនក្តី តែនាងបានព្យាយាមថែរក្សាសម្រស់ និងរូបរាងឱ្យនៅក្មេងជាងវ័យ និងស្រស់ស្អាតជាងពេលនាងនៅក្មេងទៅទៀត រហូតធ្វើឱ្យអ្នកគាំទ្រជាច្រើនលាន់មាត់សរសើរគ្រប់ៗគ្នា ។ 

នៅក្នុងឆ្នាំថ្មីនេះផងដែរ មាន សូនីតា បានជ្រើសរើសការថតរូបជាមួយសេះសដ៏ស្រស់ស្អាត ដើម្បីបង្ហាញមហាជន ជាមួយនិងការថតរូបភាពថ្មីប្លែកនេះ មាន សូនីតា ក៏បាននិយាយផងដែរថា « រីករាយថ្ងៃកំណើតខ្លួនឯង ស្រ្តីរឹងមាំបានឆ្លងមកឆ្នាំថ្មី១ឆ្នាំទៀតហើយ ។ ចង់ឈ្នះត្រូវធ្វើជាស្តេចនៃជីវិតខ្លួនឯង » ។ 

តារាសម្តែង មាន សូនីតា តែងតែធ្វើជាស្រ្តីខ្លាំង និងរឹងមាំ ដោយពឹងលើសតម្ថភាពរបស់ខ្លួនឯងដើម្បីរកប្រាក់ចំណូលចិញ្ចឹមជីវិត ជាក់ស្តែងនាងមានអាជីវកម្មជាច្រើននៅក្នុងដៃដែលអាចរកប្រាក់ចំណូលបានច្រើនក្នុងមួយឆ្នាំៗ បើទោះបីជាពេលនេះនាងមិនទាន់រៀបការមានគូស្រករ ប៉ុន្តែជីវិតនាងពោរពេញដោយក្តីសុខ ជាក់ស្តែងក្នុងមួយឆ្នាំៗនាងតែងតែទៅសាកថ្មជីវិតនៅក្រៅប្រទេស ដោយចំណាយថវិការរាប់ម៉ឺនដុល្លារក្នុងការដើរកម្សាន្ត ទាំងនៅតំបន់អាស៊ី និង អឺរ៉ុប ។ 

ចំពោះរឿងរៀបការ មាន សូនីតា​ នៅតែរំពឹងថា ជីវិតរបស់នាងនឹងជួបគូល្អ ហើយបានចូលរោងការឆាប់ៗដូចជាមិត្តភក្តិ ៕ 

5
Promotion