កម្ពុជា-វៀតណាម បានបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រីក និងពង្រឹងទំនាក់ទំនងដ៏កក់ក្តៅក្នុងស្មារតីភាពជាអ្នកជិតខាងល្អ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារលិខិតជូនពរឯកឧត្តម ផាម មិញជីញ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ឆ្នាំ២០២៦។

ក្នុងសារលិខិត សម្តេចធិបតី អបអរសាទរចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមជាទីរាប់អានចំពោះ ការសម្រេចបានកំណើនសេដ្ឋកិច្ចជាង ៨% កាលពីឆ្នាំកន្លងទៅ។ ខណៈដែលប្រទេសវៀតណាមកំពុង បន្តវិវឌ្ឍក្លាយជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសឧស្សាហកម្ម ដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៤៥ សម្តេចជូនពរឱ្យវៀតណាមសម្រេចបានគោលដៅទាំងនេះ ព្រមទាំងរក្សាបាននូវកំណើន និង វិបុលភាពប្រចាំឆ្នាំប្រកបដោយចីរភាព។

ជាមួយគ្នានេះ សម្តេចបានកត់សម្គាល់ដោយសេចក្តីសោមនស្ស ចំពោះភាពជោគជ័យនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម តូ ឡឹម អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅកម្ពុជា កាលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានរំលឹកដល់កិច្ចពិភាក្សាដោយត្រង់ទៅត្រង់មករបស់យើង ដែលបានបញ្ជាក់យ៉ាងមុតមាំនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការពង្រឹងទំនាក់ទំនងដ៏កក់ក្តៅ ក្នុងស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង៕

5
Promotion