តាមរយៈសំណេរនៅលើហ្វេកបុក នារាត្រីថ្ងៃទី០៣ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះកីឡាការិនីបាល់ទាត់កម្ពុជា ដែលបានខិតខំប្រកួតបានយ៉ាងល្អ ដោយយកឈ្នះកីឡាការិនីឡាវ ក្នុងលទ្ធផល ២ទល់០(Cambodia 2-0 Laos) នៅកីឡដ្ឋាន ស្មាត អ អេស អិន។
Category: សង្គម
អាជ្ញាធររាជធានីភ្នំពេញ នឹងរៀបចំទីតាំងផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទកីឡាស៊ីហ្គេមចំនួន ៧កន្លែង
អាជ្ញាធររាជធានីភ្នំពេញ នឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) រៀបចំទីតាំងផ្សាយបន្តផ្ទាល់ពិធីបើកនិងបិទព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម ចំនួន៧កន្លែងចាប់ពីម៉ោង ៦:៣០នាទីយប់ រហូតដល់ចប់ការប្រារព្ធពិធី
គណៈសង្ឃពុទ្ធសាសនា ច្រានចោលការបកស្រាយរបស់បុគ្គល ប៊ុត ប៊ុនតិញ លើគោរម្យ៍ងារ«ពុទ្ធមាមកាភិបាល»
គណៈសង្ឃពុទ្ធសាសនាកម្ពុជា បានច្រានចោលការបកស្រាយតាមបណ្តាញសង្គមហ្វេសប៊ុក របស់បុគ្គល ប៊ុត ប៊ុនតិញ ពាក់ព័ន្ធនឹងការទទួលបានគោរម្យ៍ងារ«ពុទ្ធមាមកាភិបាល» ពីអង្គការពុទ្ធសាសនិកពិភពលោក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២ ខែឧសភា ។
សម្តេចតេជោ ហ៊ុន សែន សុំចិត្តពលរដ្ឋដែលមិនបានចូលទស្សនាស៊ីហ្គេមផ្ទាល់ យោគយល់ និងកុំវាយប្រហារតាមបណ្តាញសង្គម
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមានបំណងចង់ចូលទៅទស្សនាការប្រកួតកីឡានានានៅក្នុងព្រឹត្តិការណ៍ស៉ីហ្គេម រួមទាំងការបើកស៊ីហ្គេមផងដែរ តែមិនមានសំបុត្រ។ តាមរយៈសារសម្លេងរបស់សម្តេចតេជោ នៅយប់ថ្ងៃទី៣ ខែឧសភានេះ សម្ដេចយល់ថា ពលរដ្ឋពិតជាចង់ទៅមើលដោយផ្ទាល់ក្នុងព្រឹត្តិការណ៍ទាំងនេះ ក៏ប៉ុន្តែដោយសារតែស្ថានភាពពហុកីឡដ្ឋានមានទំហំមិនគ្រប់គ្រាន់សម្រាប់អ្នកដែលចង់ទៅមើលទាំងអស់ ដូច្នេះសម្ដេចស្នើសុំការអភ័យទោសពីប្រជាពលរដ្ឋដែលមិនបានចូលទៅមើល។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ពាក់ព័ន្ធសំបុត្រចូលរួមបើក-បិទ និងការចូលរួមមើលកីឡាបាល់ទាត់ បានក្លាយជាប្រធានបទ នៃការវែកញែក។ ក្នុងចំណុចនេះ អនុញ្ញាតឲ្យខ្ញុំព្រះករុណាខ្ញុំ យកឱកាសនេះ […]
ក្រសួងអប់រំ ប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសគាំទ្រ និងស្នើសុំឯកឧត្ដម នាយឧត្តមសេនីយ៍ សៅ សុខា នៅបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត បន្ទាប់ពីឯកឧត្តម បានប្រកាសលាឈប់ពីប្រធានកីឡាបាល់ទាត់ ប្រសិនបើការប្រកួតក្នុងកីឡាបាល់ទាត់បុរសអាយុ ២២ឆ្នាំ មិនឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់ទេនោះ។ ក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ បានលើកឡើងថា ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់ […]
ក្រសួង២ ដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ តាមរយៈការដាក់បញ្ចូល QR Code ស្តង់ដានៅលើឯកសារ និង ការលើកកម្ពស់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថល
ក្រសួងចំនួន២ រួមមាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាំបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់សម្រាប់កិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនិងការតភ្ជាប់អ៊ីនធឺណេតរវាងក្រសួងទាំងពីរ កាលពី ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៣
រដ្ឋមន្ត្រីក្រសួងការងារ ផ្សព្វផ្សាយកិច្ចខិតខំលើកស្ទួយកម្មករនិយោជិត ក្នុងកម្មវិធីប្រកួតសមាជិក ប.ស.ស. ឆ្នើម ២០២៣
ភ្នំពេញ ៖ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្សព្វផ្សាយអំពីកិច្ចខិតខំជាច្រើនរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីរួមចំណែកលើកស្ទួយការប្រកបការងារ ការរស់នៅ សិទ្ធិសេរីភាពរបស់កម្មករនិយោជិត
រដ្ឋចាយ ៥០ម៉ឺនដុល្លារតប្រព័ន្ធអ៊ីនធើណែត ឥតគិតថ្លៃសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម
រដ្ឋចំណាយថវិការ ៥០ម៉ឺនដុល្លារដើម្បីតប្រព័ន្ធអ៊ីនធើណែតដោយឥតគិតថ្លៃ Public Wifi
ប្រធានសហព័ន្ធ ប្រកាសនឹងលាលែងពីតំណែង បើក្រុមបាល់ទាត់កម្ពុជា ធ្លាក់ក្នុងវគ្គចែកពូល
នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហពន្ធ័កីឡាបាល់ទាត់កម្ពុជា ( FFC ) បានប្រកាសលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនកាលពីម៉ោងប្រមាណ ១២រំលងអាទ្រាធថា ប្រសិនបើការប្រកួតក្នុងgroup ចែកពូលវិញ្ញាសារកីឡាបាល់ទាត់បុរសអាយុ ២២ ឆ្នាំមិនអាចឆ្លងផុតដើម្បីឈានទៅបន្តប្រកួតវគ្គកណ្តាលផ្តាច់ព្រាត់នោះទេ លោកសូមលាឈប់ពីប្រធានកីឡាបាល់ទាត់ភ្លាម។
ក្រសួងកសិកម្ម និងវិស័យឯកជន ចុះMOU បង្កាត់ពូជ គោសិប្បនិម្មិតលើកស្ទួយវិស័យកសិកម្ម
មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយវិស័យឯកជន ពាក់ព័ន្ធនឹងការបង្កាត់ពូជគោសិប្បនិម្មិត ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចំរើន