អភិបាលរងខេត្តឧត្តរមានជ័យមួយរូប ប្រតិកម្មនឹងសកម្មជនក្រុមប្រឆាំងម្នាក់ ដែលបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរ

តាមរយៈសំណេរនៅលើបណ្តាញសង្គម ឯកឧត្តម ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ បានប្រតិកម្មចំពោះគណនីហ្វេសបុកដែលមានឈ្មោះថា Phan Phana ដែលគេស្គាល់ថាជាសកម្មជនក្រុមប្រឆាំងយ៉ាងសកម្មមួយរូបលើបណ្តាញសង្គម ដែលបានបង្កើតព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរ ចំពោះករណីផ្សព្វផ្សាយព័ត៌មាននៅក្នុងទឹកដីកម្ពុជារបស់ Mr. Kevin Smith KH ក្នុងន័យបំភ័ន្តសាធារណជន ឱ្យមានការយល់ច្រឡំមកលើរាជរដ្ឋាភិបាល។

ឯកឧត្តម ម៉េត មាសភក្តី បានរៀបរាប់ថា ប្រជាពលរដ្ឋទូទាំងប្រទេសកំពុងឈឺចាប់ចំពោះការឈ្លានពានទឹកដី ហើយខិតខំរួបរួមគ្នាជាកម្លាំងសាមគ្គី ដើម្បីតតាំងជាមួយខ្មាំងសត្រូវ តែបែរជា Phan Phana ជាសកម្មជនក្រុមប្រឆាំង មិនចេះឈឺចាប់ មិនចូលរួមក្នុងនាមជាជាតិសាសន៍ខ្មែរដូចគ្នា បែរជាទៅបង្កើត និងបង្ហោះព័ត៌មានក្លែងក្លាយចោទប្រកាន់មកលើអាជ្ញាធរទៅវិញ។

ឯកឧត្តម ចំអកថា នយោបាយប្រឆាំងបែបប្រឌិតតែព័ត៌មានក្លែងក្លាយ ដើម្បីវាយប្រហាររដ្ឋាភិបាលតាមការបញ្ជាពីមេដឹកនាំប្រឆាំងបែបនេះហើយ ទើបប្រជាពលរដ្ឋពុំមានជំនឿ ហើយនៅតែបន្តធ្វើជាក្រុមឧទ្ទាមប្រឆាំងជារៀងរហូត។

5
Promotion