សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ។
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន ណែនាំឲ្យកងទ័ពត្រូវអភិវឌ្ឍសមត្ថភាពជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែ នាំឲ្យកងទ័ពត្រូវបន្តអភិវឌ្ឍសមត្ថភាពឲ្យបានជាប់ជាប្រចាំ និងត្រៀមកម្លាំងស្មារតីដោះស្រាយគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិអាចកើតឡើងជាយថាហេតុ។
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានានៃកងពលតូចលេខ៧០
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។ សមិទ្ធផលដែលដាក់សម្ពោធឲ្យប្រើប្រាស់ដែលជាចំណងដៃដ៏ថ្លែថ្លារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ជូនដល់កងពលតូចលេខ៧០ ដែលត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់នៅថ្ងៃនេះមាន ១-អគារន្ទីរពេទ្យមរតកតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចោមចៅមានទំហំ១៥.១០ម៉ែត្រ x ៤៣.៨០ម៉ែត្រ នឹង ជម្រៅ២៣.៥០ម៉ែត្រ មានរាងជាអក្សរ (L) […]
CAMSOC ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គល ស ឡុងដេត ដែលនិយាយបំផ្លើសខុសពីការពិតទាំងស្រុងពីស៊ីហ្គេម
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)ប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះបុគ្គល ស ឡុងដេត មន្ត្រីជាន់ខ្ពស់របស់គណបក្សភ្លើងទៀន ដែលបំភ្លៃការពិត មួលបង្កាច់ចំពោះស៊ីហ្គេម។ នៅក្នុងបន្ទប់ប្រជុំមួយ នៅខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បុគ្គល ស ឡុងដេត បាននិយាយជាសាធារណៈថា “ស៊ីហ្គេម (រៀបចំដោយ គ.ជ.ប.អ.) ទាំងមូលមិនដែលបានបង្ហាញអំពីវប្បធម៌ ពីប្រពៃណី បង្ហាញពីសក្តានុពល នៃវប្បធម៌សេដ្ឋកិច្ចរបស់ខ្មែរទេ…“ និង […]
ក្រសួងអប់រំ កំពុងពង្រឹងសមត្ថភាពគ្រូបង្រៀនស្ដីពីការរៀន និងបង្រៀនស្ទែម នៅកម្រិតមធ្យមសិក្សាទុតិយភូមិ
ក្រសួងអប់ រំយុវជន និងកីឡា ក្រោមការសម្របសម្រួលដោយវិទ្យាស្ថានជាតិអប់រំ បានរៀបចំវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀន និងបង្រៀនស្ទែមនៅមធ្យមសិក្សាទុតិយភូមិ” ដែលពិធីបើកត្រូវបានប្រារព្ធក្រោមអធិបតីភាព ឯកឧត្ដម ថោង បូរ៉ាន់ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជានាយករងគម្រោងអភិវឌ្ឍន៍វិស័យអប់រំមធ្យមសិក្សាទុតិយភូមិទី២ (USESDP-II) ជូនដល់លោកគ្រូអ្នកគ្រូនៅសាលាបណ្ដាញទាំង៦ រាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពត កែប ព្រះសីហនុ និងខេត្តកោះកុង […]
វត្ថុបុរាណខ្មែរជាង១០០ កំពុងដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Columbia នៅប្រទេសកាណាដា
វត្ថុបុរាណខ្មែរជាង១០០វត្ថុ អមដោយរូបភាពពីលើអាកាសបង្ហាញអំពីវិសាលភាពនៃរាជធានីអង្គរ, រូបថត, ផ្ទាំងពន្យល់ និងវីដេអូខ្លីៗរៀបរាប់អំពីប្រធានបទនីមួយៗ នឹងត្រូវដាក់តាំងបង្ហាញក្នុងសារមន្ទីរ Royal British Columbia នៅប្រទេសកាណាដា ចាប់ពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។
ត្រជាក់ភ្នែក! សម្រស់ទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ពេលរដូវវស្សាចូលមកដល់
ដើមរដូវវស្សាបានចូលមកដល់ មានភ្លៀងធ្លាក់ញឹកញាប់ ធ្វើឱ្យរុក្ខជាតិ ដើមឈើរីកលូតលាស់ត្រួយ ស្លឹកបៃតងខៀវខ្ចី ខ្លះចេញផ្កាចម្រុះពណ៌នាំឱ្យទេសភាពនៅបរិវេណប្រាសាទអង្គរវត្ត ផ្នែកមួយនៃរមណីយដ្ឋានអង្គរ កាន់តែស្រស់បំព្រងទ្វេឡើងមួយកម្រិតទៀត។ ការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរជាតិអប្សរា លើសកម្មភាពសម្អាត ដាំស្មៅ កាត់ស្មៅ ដាំដើមឈើ និងថែរក្សាដើមឈើដែលមានស្រាប់ ការងារថែទាំជាប្រចាំ កាន់តែមមាញឹកបន្ថែមទៀតនៅរដូវវស្សា រឹតតែលើកតម្លៃអង្គរឱ្យលេចធ្លោមួយកម្រិតថែមទៀត។ ភ្ញៀវទេសចរ ដែលមកទស្សនាប្រាង្គប្រាសាទនៅតំបន់អង្គរនារដូវនេះ នឹងទទួលបានអារម្មណ៍ថាអស្ចារ្យជាមួយនិងធម្មជាតិ និងវប្បធម៌នៃអតីតក្រុងអង្គរ៕
ប្រមុខរដ្ឋាភិបាលកម្ពុជា ផ្តាំផ្ញើដល់ឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ និងប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេស
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្តាំផ្ញើដល់សមាគមឧកញ៉ាកម្ពុជា និងបណ្តាឧកញ៉ាទាំងអស់បន្តរក្សាកិត្តិស័ព្ទ កិត្យានុភាព ឧត្តមភាព និងសេចក្តីថ្លៃថ្នូដ៏ឧត្តុងឧត្តមរបស់ខ្លួនក្នុងគោរមងារជាឧកញ៉ា ឲ្យសាកសមនឹងការទុកព្រះទ័យរបស់ព្រះមហាក្សត្រ ក្នុងការផ្តល់គោរមងារជាអ្នកឧកញ៉ា ឧកញ៉ា ដោយប្រកាន់យកឥរិយាបថប្រពៃថ្លៃថ្នូរ ជាគំរូដល់ជនានុជនខ្មែរទូទាំងប្រទេសគ្រប់ជំនាន់។ ប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅ The Premier […]
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ត្រួសត្រាយកម្ពុជាឆ្ពោះទៅរកភាពរុងរឿង
ក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អំពាវនាវដល់សមាគមឧកញ៉ា និងបណ្តាឧកញ៉ាទាំងអស់ប្រកៀកស្មាគ្នាជាមួយរាជរដ្ឋាភិបាល ក្នុងការត្រួសត្រាយ និងកាច់ចង្កូចនាវាកម្ពុជា ឈានឆ្ពោះទៅរកភាពរុងរឿង ចូលរួមចំណែកយ៉ាងសកម្មដល់សង្គម ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ និងជួយយកអសារប្រជាពលរដ្ឋដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាក្សត្រ ដូចសំពតព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។ សម្តេចតេជោ ហ៊ុន សែន មានអារម្មណ៍រំភើបរីករាយ […]
សម្តេចតេជោ ហ៊ុន សែន៖ ការបង្កើតសមាគមឧកញ៉ាកម្ពុជា មិនមែនជាការចងក្រងខ្សែបណ្តាញបក្ខពួកឬការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការបង្កើតសមាគមឧកញ៉ាកម្ពុជា និងការតែងតាំងគោរមងារឧកញ៉ា ពុំមែនជាការចងក្រងខ្សែបណ្តាញ បក្ខពួក និងការផ្តល់ជូនបុព្វសិទ្ធិពិសេសសម្រាប់បុគ្គល ឬក្រុមណាមួយ ដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួននោះទេនោះ។ សម្តេចតេជោ មានប្រសាសន៍បែបនេះ ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នៅ The Premier Center Sen Sok រាជធានីភ្នំពេញ។ […]
