ប្រមុខរដ្ឋាភិបាលកម្ពុជា លែងមានកង្វល់ ខណៈមិនមានការបណ្ដេញពលករខ្មែរចេញពីប្រទេសថៃនោះទេ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចត្រូវតែឈឺឆ្អាលចំពោះព័ត៌មានទាក់ទងនឹងការបណ្ដេញចេញ ឬបញ្ឈប់ការងាររបស់ពលករខ្មែរប្រទេសថៃ ខណៈថ្មីៗនេះ លេចលឺព័ត៌មានថាគណបក្សចលនាឆ្ពោះទៅមុខរបស់ថៃ ដែលទទួលបានសំលេងច្រើនក្នុងដំណើរការបោះឆ្នោត មានបំណង បណ្ដេញកម្មករកឡាវ និងកម្មករកម្ពុជា ចេញពីប្រទេសថៃ។ ថ្លែងពីវេទិកាសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ បានបញ្ជាក់ថា សម្តេចបានទទួលការឆ្លើយតបពីភាគីថៃហើយ […]

ខុទ្ទកាល័យ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ

នៅក្នុងសេចក្តីថ្លែងការណ៍ របស់ ខុទ្ទកាល័យ​ ​នាយឧត្តមសេនីយ៍​ កែ​ គឹម​យ៉ាន​ ដោយបានថ្កោលទោស​ឈ្មោះ​ មុំ​ អស្សនី​ និង​ សារ ព័ត៌មាន​ The Cambodia Daily Khmer ដែល​និយាយ​គ្មាន​ការពិត​ និង​ អំពាវនាវ​អោយ​សមត្ថកិច្ច​ចាត់​វិធានការ​ច្បាប់​ចំពោះ​ជន​បំពុល​សង្គម​ មុំ​ អស្សនី​ តាមច្បាប់​អោយបានធ្ងន់ធ្ងរ​ ។

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្សប្រជាជនកម្ពុជាគឺ ទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា 

ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា គោល ការណ៍ដ៏រឹងមាំ និងបុព្វហេតុឥតងាករេរបស់គណបក្ស ប្រជាជនកម្ពុជា គឺទីណាមានទុក្ខ ទីនោះមានគណបក្សប្រជាជនកម្ពុជា ដែលប្តេជ្ញារួមសុខរួមទុក្ខ និងមិនរត់ចោលប្រជាជន ហើយអ្វីៗគឺដើម្បីប្រជាជន។ 

សម្តេចតេជោ ហ៊ុន សែន ប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចច្រើនឆ្នាំ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបំពាក់មេដាយដល់ក្រុមអ្នកសារព័ត៌មានចម្រុះស្ថាប័ន ដែលខំដើរតាមសម្តេចជាច្រើនឆ្នាំមកនេះ។ សម្តេចបញ្ជាក់ថា តាមបញ្ជីមានអ្នកសារព័ត៌មាន ៩៩នាក់ ប៉ុន្តែសម្តេចថា ត្រូវស្រង់ឈ្មោះម្តងឲ្យអស់ ដោយសម្តេចផ្តល់ឱកាសជួបជុំពិសារអាហារមួយពេល និងបំពាក់មេដាយជូននាពេលឆាប់ៗនេះ។ សម្តេចតេជោមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣៕ អត្ថបទ៖ អក្ខរា

សម្តេច ហ៊ុន សែន ប្រកាសឱ្យគ្រប់ស្ថាប័នរដ្ឋ ឯកជន និងរោងចក្រ សហ​គ្រាស​ទាំងអស់ ត្រូវអនុញ្ញាតឱ្យជនពិការចេញមុនម៉ោងដូច​ស្រ្តី​មាន​ផ្ទៃពោះដែរ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីពេលនេះទៅ នៅគ្រប់ទីកន្លែងនៅទូទាំង​ប្រ​ទេ​​ស មិនថាស្ថាប័នរដ្ឋ ឯកជន និងបណ្តារោងចក្រ សហគ្រាសទាំងអស់ ដែលមានជនពិការត្រូវអនុញ្ញាត​ឱ្យជន​ពិការ​ចេញមុនម៉ោងដូចស្រ្តីមានផ្ទៃពោះដែរ។

សម្តេចតេជោ ហ៊ុន សែន៖ បើមានវិវាទកម្មករជាមួយ​រោងចក្រ ត្រូវទុកជាកាតព្វកិច្ចដោះស្រាយភ្លាមៗ កុំឲ្យក្លាយជាជំងឺមហារីក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្លែងថា អ្វីដែលសម្តេចចង់បានពិតប្រាកដគឺកុំឲ្យមានជម្លោះណាមួយកើតឡើងរវាងកម្មករនិងម្ចាស់រោងចក្រ កម្មករនិងអ្នកគ្រប់គ្រងរោងចក្រ ហើយបើមានវិវាទណាមួយកើតឡើងត្រូវដោះស្រាយភ្លាមៗ កុំទុកឲ្យទៅជាជំងឺមហារីក។ សម្តេចមានប្រសាសន៍បែបនេះ ក្នុងចុះជួបសំណេះ​សំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ។ សម្តេចតេជោ ក៏បានមានប្រសាសន៍ថា វិវាទកម្មករជាមួយរោងចក្រនេះ ត្រូវចាត់ទុកជាកាតព្វកិច្ចរបស់អភិបាលខេត្ត ដែលមានរោងចក្រនៅក្នុងមូលដ្ឋានរបស់ខ្លូន។ សម្តេចក៏បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង ត្រូវមើលឲ្យជាប់ […]

សម្តេចតេជោ ហ៊ុន សែន ៖ កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខ អ្នកប្រឆាំងជ្រុលនិយម ដែលមិនឱ្យប្រទេសក្រៅមកវិនិយោគ មិនឱ្យទិញ និងឱ្យដាក់ទណ្ឌកម្មមកកម្ពុជា

សម្តេចតេជោ ហ៊ុន សែន​ ថ្លែង​ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករនិយោជិក នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ថា​ កម្មករ កម្មការិនី ត្រូវហ៊ានចង្អុលមុខ អ្នកដែលប្រឆាំងជ្រុលនិយមមួយចំនួន ដែលមិនឱ្យប្រទេសក្រៅមកវិនិយោគ មិនឱ្យទិញ និងឱ្យដាក់ទណ្ឌកម្មមកកម្ពុជា។

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករកម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលនេះ នឹងធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា សម្តេចតេជោ […]

ព្រះមហាក្សត្រ និងសម្តេចម៉ែ កោតសរសើរចំពោះសកម្មភាពរបស់កាកបាទក្រហមកម្ពុជា

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ បានសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជានុញ្ញាតដល់គណៈប្រតិភូកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្ដេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី […]

សម្តចតេជោ ហ៊ុន សែន ជំរុញឲ្យក្រុមហ៊ុនចិន សាងសង់ផ្លូវល្បឿនលឿនទី២ និងសិក្សាគម្រោងទី៣ ឲ្យបានលឿន

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឲ្យក្រុមហ៊ុន សាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ជំរុញការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញបាវិត

5
Promotion