សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា លោកសេង សារី គឺជាអ្នកផ្តល់យោបល់ឱ្យជនក្បត់ ជាតិ ៣ជំនាន់ចូលស្រុកខ្មែរ តាមប្រទេសថៃ ដោយ សារថៃមានការប្រែប្រួលនយោបាយ។
Category: សង្គម
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវ ការ នូវស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ នៅព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។
សូមប្រយ័ត្នល្បិចឆបោកថ្មី! មានករណីជនខិលខូចទូរស័ព្ទឲ្យផ្ទេរប្រាក់ ដើម្បីកុំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី
អាជ្ញាធរអគ្គិសនីកម្ពុជា អំពាវនាវឲ្យមានការប្រុងប្រយ័ត្នចំពោះករណីល្បិចឆបោកថ្មីពីជនខិលខូចមួយចំនួន ដែលទូរស័ព្ទឲ្យអតិថិជនផ្ទេរប្រាក់ ឬបង់ប្រាក់ប្រចាំខែ ដើម្បីកុំឲ្យកាត់ផ្តាច់ចរន្តអគ្គិសនី។ ជាក់ស្តែងថ្មីៗនេះ បើតាមការជូនដំណឹងរបស់អគ្គិសនីកំពង់ស្ពឺ មានករណីជនខិលខូចមួយចំនួនបានក្លែងបន្លំជានិយោជិតរបស់អគ្គិសនីកំពង់ស្ពឺ ដើម្បីឆបោកអតិថិជនតាមទូរស័ព្ទឱ្យធ្វើការផ្ទេរប្រាក់តាមរយៈភ្នាក់ងារវីង ឬភ្នាក់ងារផ្សេងៗ ដើម្បីធ្វើការផ្លាស់ប្តូរឌីស្យុងទ័រថ្មី ប្តូរនាឡិកាស្ទង់ ឬបង្គាប់ឱ្យមានការបង់ប្រាក់ថ្លៃប្រើប្រាស់ថាមពលប្រចាំខែ ដើម្បីកុំឱ្យកាត់ផ្តាច់ចរន្តអគ្គិសនី។ អគ្គិសនីកំពង់ស្ពឺជម្រាបថា ពុំមានគោលការណ៍តម្រូវ ឲ្យអតិថិជនបង់ប្រាក់ខុសពីទឹកប្រាក់ត្រូវបង់នៅលើវិក្កយបត្រផ្លូវការរបស់អគ្គិសនីកំពង់ស្ពឺឡើយ ឯការបង់ប្រាក់គឺមានតែនៅ បញ្ហារបេឡាអគ្គិសនីកំពង់ស្ពឺផ្ទាល់ ឬនៅតាមភ្នាក់ងារ និងធនាគារដៃគូររបស់អគ្គិសនីកម្ពុជា។ អគ្គិសនីកំពង់ស្ពឺ បានបញ្ជាក់ទៀតថា មិនមានបញ្ជូននិយោជិតណា ម្នាក់ឲ្យធ្វើការទារប្រាក់ពីអតិថិជនដោយផ្ទាល់ […]
រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជាជនជាតិអាស៊ីដំបូង និងតែម្នាក់គត់ ជាសមាជិកកិត្តិយសក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក
ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ត្រូវបានជ្រើសតាំងជាសមាជិកកិត្តិយស (Membre d’Honneur) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសកិច្ចប្រជុំក្រុមប្រឹក្សាភិបាលក្លឹប កាលពីថ្ងៃទី២៧-២៩ ខែឧសភា ឆ្នាំ២០២៣ នៅទីក្រុងឆ្នេរសមុទ្រ Horta ប្រទេសព័រទុយហ្កាល់។ អង្គប្រជុំបានពិនិត្យ និងពិភាក្សាទៅលើរបៀបវារៈជាច្រើន ដោយផ្តោតលើវឌ្ឍនភាពការងារ ការកែសម្រួលលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងក្លឹប ការពិភាក្សាលើបេក្ខភាពឆ្នេរសមាជិកថ្មី ការពង្រឹងការផ្សព្វផ្សាយតួនាទីក្លឹបលើឆាកអន្តរជាតិ និងការត្រៀមលក្ខណៈរៀបចំមហាសន្និបាតក្លឹបលើកទី១៧ នៅឆ្នេរសមុទ្រ Yeosu […]
គម្រោងផ្លូវជាតិលេខ៣១ និង៣៣ តម្លៃជាង ១២០លានដុល្លារ អាចនឹងបញ្ចប់មុនពេលកំណត់
ត្រឹមចុងខែឧសភានេះ ផ្លូវជាតិលេខ៣១ សម្រេចបានជាង ២៣% ខណៈដែល ផ្លូវជាតិលេខ៣៣ សម្រេចបានជាង ៣១% ហើយលទ្ធផលបង្ហាញឱ្យឃើញថា គម្រោងទាំងពីរអាចនឹងបញ្ចប់មុនពេលកំណត់។ នេះបើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៣០ ខែឧសភា បានដឹកនាំគណៈប្រតិភូក្រសួងចុះពិនិត្យវឌ្ឍនភាពការងារ គម្រោងស្ដារ និងលើកកម្រិតគុណភាព ផ្លូវជាតិលេខ៣១ និង៣៣ […]
រដ្ឋសភាអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅវិមានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន។
អាជ្ញាធរចុះបិទទីតាំងឱសថបុរាណ ស៊ូសេងហ៊ួ ព្យាបាលជំងឺទឹកនោមផ្អែម និងមហារីក ដែលមានចរឹតភូតភខុសពីការពិត
ក្រុមការងារត្រួតពិនិត្យសេវាសុខាភិបាលនៃការិយាល័យនិយ័តកម្មសុខាភិបាលមន្ទីរសុខា ភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយមន្រ្តី រដ្ឋបាលខណ្ឌដង្កោ នាយប៉ុស្តិនគរបាលសង្កាត់ដង្កោ និងការិយាល័យស្រុកប្រតិបត្តិដង្កោ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ បានចុះត្រួត ពិនិត្យទីតាំងបើកឱសថបុរាណគ្មានច្បាប់អនុញ្ញាត ១កន្លែង ដែលមានឈ្មោះ ស៊ូ សេងហ៊ួរ មានទីតាំងស្ថិតនៅភូមិ តាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
សម្តេចតេជោ ហ៊ុន សែន៖ ការចំណាយលើវិស័យអប់រំ និងសុខភាពមនុស្ស យើងមិនគួរស្ទាក់ស្ទើរក្នុងការវិនិយោគទេ
ថ្លែងក្នុងពិធីសម្ពោធអគារសិក្សាថ្មី នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា មានប្រសាសន៍ថា “ឲ្យតែទាក់ទងនឹងការចំណាយលើបញ្ហាវិស័យអប់រំ និងការបម្រើសុខភាពរបស់មនុស្ស យើងមិនគួរស្ទាក់ស្ទើរជាមួយនឹងការវិនិយោគទេ ដែលនេះជាបំណងប្រាថ្នាសម្រាប់ប្រទេសជាតិរបស់យើងមានការរីកចម្រើន”។
អតិថិជនទិញផ្ទះក្នុងបុរី ឡេង ណាវ៉ាត្រា សប្បាយចិត្តក្រោយមានជំនួបជិត៣ម៉ោងជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា
អតិថិជនទិញផ្ទះរបស់ក្រុមហ៊ុនបុរី ឡេង ណាវ៉ាត្រា គម្រោង៦Aបានធូរស្បើយក្នុងចិត្តនិងសប្បាយ រីករាយបន្ទាប់ពីពួកគាត់បានមកស្វែងយល់និងដោះស្រាយបញ្ហាដោយផ្ទាល់ជាមួយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា កាលពីវេលាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងបរិវេណបុរីគម្រោង៦A។
ត្រៀម CV! អ្នកនៅក្នុងខេត្តទាំង៤នេះ ទទួលបានឱកាសការងារ ១ម៉ឺន៥ពាន់កន្លែង
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នាំយកឱកាសការងារសរុបប្រមាណ ១.៥ម៉ឺនកន្លែង ពីក្រុមហ៊ុនជាច្រើនក្នុងវិស័យសំខាន់ៗដូចជា សេវាកម្ម ឧស្សាហកម្ម និងកសិកម្ម ជូនដល់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាទស្សនកិច្ចការងារស្តីពី៖ «ឱកាស ការងារ និងការត្រៀមខ្លួនចូលទីផ្សារការងារ» ក្នុងខេត្តគោលដៅចំនួន ៤ ដូចជា៖ ខេត្តបាត់ដំបង ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នៅសាលមហោស្រពស្ទឹងសង្កែ, […]
