គម្រោងស្រាវជ្រាវលើការកំណត់អាយុអ្នកទិញ និងអ្នកផឹកគ្រឿងស្រវឹងនៅកម្ពុជា ចេញលទ្ធផលហើយ

គម្រោងស្រាវជ្រាវ និងកិច្ចពិភាក្សាលើការកំណត់អាយុស្របច្បាប់អប្បរមាដែលអាចជាវគ្រឿងស្រវឹងបាននៅកម្ពុជា បានចេញជាលទ្ធផលហើយ។ សិក្ខាសាលាបច្ចេកទេសស្តីពីការផ្សព្វផ្សាយលទ្ធផលនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ ក្រោមវត្តមានឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងដោយវិទ្យាស្ថានចក្ខុវិស័យអាស៊ី (AVI) សហការជាមួយស្ថាប័ន MM4A។ សិក្ខាសាលានេះ បានដើរតួជាវេទិកាមួយក្នុងការបង្កើតការសន្ទនារវាងភាគីពាក់ព័ន្ធនានាទាក់ទងនឹងការរៀបចំលិខិតបទដ្ឋានគតិយុត្ត ដែលកម្រិតអាយុសមស្របមួយក្នុងការទិញគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា និងដើម្បីកំណត់វិធីសាស្រ្តសក្តានុពលដើម្បីការពារយុវជនមិនទាន់គ្រប់អាយុពីការបរិភោគគ្រឿងស្រវឹង ក្នុងខណៈពេលដែលច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹងមិនទាន់ត្រូវបានអនុម័ត និងអនុវត្តជាផ្លូវការនៅឡើយ។ គួរកត់សម្គាល់ថា […]

គ្រួសារអ្នកតម្បាញ ប្រគល់ហូលផាមួង និងសារ៉ុងសូត្រអាយុកាលពី៣ ទៅ ៥ទស្សវត្ស យកមករក្សាទុកក្នុងសារមន្ទីរ

ក្រុមការងារសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានធ្វើដំណើរទៅកាន់ស្រុកព្រៃកប្បាស នៃទឹកដីខេត្តតាកែវ ដើម្បីទទួលសមុច្ច័យ មានដូចជា៖ សារ៉ុងសូត្រ សំពត់ហូល អាវផាមួង និងក្រណាត់ហូល ចំនួន២០សមុច្ច័យ ដែលបងប្អូនប្រជាពលរដ្ឋចំនួន១១គ្រួសារ រស់នៅក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ បានប្រគល់ជូនយកមករក្សាទុកក្នុងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ដើម្បីតាំងបង្ហាញជូនសាធារណៈបានទស្សនា និងសិក្សាស្វែងយល់។ នេះបើតាមការឲ្យដឹងពីអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែឧសភានេះ។ សំពត់ហូល អាវផាមួង សារ៉ុងសូត្រ និងក្រណាត់ហូល បងប្អូនប្រជាពលរដ្ឋបានប្រគល់ជូន មានព័ណ៌ចម្រុះ […]

គ.ជ.ប. សម្រេច​យក​នា​ថ្ងៃទី២៩​ ឧសភា ជា​ថ្ងៃ​ចាប់​ឆ្នោត​កំណត់​លំដាប់​លេខ​រៀង​ បក្ស​នយោបាយ​លើ​សន្លឹក​ឆ្នោត​

តាមរយៈសេចក្តីប្រកាសព័ត៌មាន គ.ជ.ប បានបញ្ជាក់ថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចយកថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ ជាថ្ងៃចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោត នឹងធ្វើនៅទីស្តីការ គ.ជ.ប ដោយមានការនិមន្ត យាង​​​ សម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូបទៀត។

អ្នកជំនាញខ្មែរ និងឥណ្ឌា កំពុងប៉ះប៉ូវរក្សាលំនឹងខ្លោងទ្វារប្រាសាទតាព្រហ្មខាងកើត ឲ្យឈរបង្ហាញរាងជាថ្មី

អាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI) កំពុងជួសជុលកែលម្អខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលរងការខូចខាតជាច្រើនដោយបានបន្ថែមថ្មថ្មីជំនួសថ្មចាស់ខ្លះៗដែលបាត់បង់ឡើងវិញ ដើម្បីរក្សាលំនឹងព្រមទាំងខ្លោងទ្វារនេះទាំងមូលអាចឈរបង្ហាញរាងជាថ្មីសម្រាប់ពេលអនាគត។ លោក PVNCM ESWAR ដែលជាប្រធានក្រុមនៃស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា មានប្រសាសន៍ថា ការជួសជុលរយៈពេលជាង១ឆ្នាំ ដែលចាប់ដំណើរការតាំងពីដើមខែមករា ឆ្នាំ២០២២មកនោះ គឺគ្រោងនឹងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខ។ អ្នកជំនាញរូបនេះបន្តទៀតថា រហូតមកដល់ត្រឹមថ្ងៃទី២៤ ខែឧសភានេះ ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតរបស់ ប្រាសាទតាព្រហ្មសម្រេចបានលទ្ធផលប្រមាណ៧០ភាគរយហើយ។ បច្ចុប្បន្នក្រុមអ្នកជំនាញកំពុងសម្រុកការងារដំបូលសងខាងនៃខ្លោងទ្វារនេះឱ្យហើយរួចរាល់សិន រួចហើយនឹងឈានទៅដល់ការដំឡើងដំបូលកំពូលកណ្ដាលមួយទៀតដែលជាជំហានជួសជុលចុងក្រោយ។ លោក PVNCM ESWAR […]

អ.វ.ត.ក នឹងបញ្ចូលកេរដំណែលតុលាការខ្មែរក្រហម ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា

អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ហៅកាត់សាលាក្តីខ្មែរក្រហម​នឹងធ្វើការបញ្ចូលកេរដំណែលតុលាការខ្មែរក្រហម ទៅក្នុងកម្មវិធីអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា។ នេះបើតាមអត្ថបទស្តីពីការបញ្ចូលយុត្តិធម៌អន្តរកាលទៅក្នុងវិស័យអប់រំ​ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣នេះ។ ក្នុងខ្លឹមសារអត្ថបទនេះ បានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានចេញសាលដីកាជាចុងក្រោយទៅលើមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម។ ប្រជាជន ចន្លោះពី១,៥ ទៅ ២ លាននាក់ ត្រូវស្លាប់ក្នុងរបបខ្មែរក្រហម ដោយសារ ការសម្លាប់រង្គាល ការបង្អត់អាហារ […]

កញ្ញា ឈឹម ស៊ីថរ ជាប់​គុក​២ឆ្នាំ​ ចំណែក​គូកន​ ៨នាក់​ទៀត​ បាន​នៅ​ក្រៅឃុំ​

កញ្ញា ឈឹម ស៊ីថរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រម នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ​​២០២៣​នេះ ដោយផ្តន្ទា ទោសដាក់ពន្ធនាគារ​​លើ ចំនួន ២ឆ្នាំ ចំណែកជនជាប់ចោទ​ចំនួន៨នាក់ សម្រេចផ្តន្ទាទោសក្នុងម្នាក់ៗ ១ឆ្នាំ ប៉ុន្តែ ទោសត្រូវបានព្យួរ។

សម្ដេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាល​កម្ពុជា​ចាត់​ទុក​កំណែ​ទម្រង់​វិមជ្ឈការ​ និង​វិសហមជ្ឈការ​ជា​កិច្ចការ​អាទិភាព​

ក្នុងជំនួបពិភាក្សាការងារ រវាង សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាមួយ លោក WILL Parks នាយកអង្គការ យូនីសេហ្វ ប្រចាំកម្ពុជា នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ សម្តេចសូមថ្លែងអំណរគុណចំពោះអង្គការ យូនីសេហ្វ ដែលបានផ្តល់ការគាំទ្រតាមរយៈជំនួយ ឬកម្មវិធីផ្សេងៗជាមួយក្រសួងមហាផ្ទៃ ជាពិសេសពាក់ព័ន្ធការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការដែលផ្ដោតទៅលើការលើកកម្ពស់តួនាទីរបស់ស្ត្រី និងការចូលរួមគាំពារដល់កុមារដែលកិច្ចការនេះក៏ជាផ្នែកមួយនៅក្នុងក្របខ័ណ្ឌនៃការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

កម្ពុជា គ្រោងបញ្ជូនឯកសារដាក់បញ្ចូលក្រុងបាត់ដំបងជាសមាជិក UCCN ឲ្យបានមុនបំណាច់ខែមិថុនា ឆ្នាំនេះ

ក្រសួងទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអង្គការយូណេស្កូប្រចាំកម្ពុជា នៅថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៣ រៀបចំសិក្ខាសាលាស្តីពី ការរៀបចំឯកសារដាក់បញ្ចូលទីក្រុងបាត់ដំបងជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ (UNESCO Creative Cities Network-UCCN)”ដែលបានប្រព្រឹត្តទៅនៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង។ គោលបំណងនៃការរៀបចំសិក្ខាសាលានេះ គឺដើម្បីពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធទាំងអស់ក្នុងខត្តបាត់ដំបងដើម្បីស្វែងរកធាតុចូលបន្ថែមក្នុងការបំពេញសំណុំឯកសារចុងក្រោយក្នុងដាក់បញ្ចូលទីក្រុងបាត់ដំបង ជាសមាជិក “បណ្ដាញទីក្រុងដែលមានភាពច្នៃប្រឌិតរបស់អង្គការយូណេស្កូ” ព្រមជាមួយការផ្សព្វផ្សាយបណ្តាញ UCCN នេះ ទៅកាន់ទីក្រុងសក្តានុពលផ្សេងៗទៀតក្នុងប្រទេសកម្ពុជា ពិសេសក្រុងសៀមរាប ក្រុងក្រចេះ […]

ចង់ដឹងទេថា មន្ទីរពេទ្យរដ្ឋប៉ុន្មានបានកែប្រែមុខមាត់ថ្មី និងមានមន្ទីរពេទ្យសាងសង់ថ្មី ប៉ុន្មានដែលបំពាក់ដោយ​ឧបករណ៍ទំនើប

មន្ទីរពេទ្យដែលបានបន្សល់ពីសម័យមុន មានដូចជា មន្ទីរពេទ្យព្រះកេតុមាលា មន្ទីរពេទ្យកុមារ ជាតិ មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង និង មន្ទីរពេទ្យ លោកសង្ឃ ដែលបច្ចុប្បន្នបានកែប្រែមុខមាត់ថ្មី ដោយមានសាងសង់បន្ថែម អាគារថ្មីៗ នៅក្នុង បរិវេណចាស់ ទំនើបធំស្គឹមស្កៃ ។ ជាមួយគ្នានេះ ក៏មានមន្ទីរពេទ្យមួយចំនួនត្រូវបាន រាជរដ្ឋា​ភិបា​ល រៀបចំសាងសង់ថ្មី បំពាក់ដោយឧបករណ៍ទំនើបៗ មានដូចជា មន្ទីរពេទ្យហ្លួងម៉ែ មន្ទីរ​ពេទ្យ​​មិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ និង មន្ទីរពេទ្យតេជោសែនកោះធំ។

សម្តេច​ ស​ ខេង​៖​ ការផ្ទេរមុខងារលើវិស័យអប់រំទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ចាប់ផ្តេីមពីឆ្នាំ២០២៤តទៅ

ចាប់ពីឆ្នាំ២០២៤តទៅ គឺរាជរដ្ឋាភិបាលកម្ពុជា នឹងចាប់ផ្តើមផ្ទេរមុខងារលើវិស័យអប់រំ ទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ។ នេះបេីតាមការឲ្យដឹងពី​សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ សម្ដេចក្រឡាហោម ស ខេង​ បានប្រាប់យលោក Will Parks នាយកអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា នៅថ្ងៃទី២៤​ ខែមីនា​នេះថា​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ គឺជាកិច្ចការងារអាទិភាព ហើយក៏ជាការងារមួយដ៏មានសារៈសំខាន់ […]

5
Promotion