សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យឯកឧត្តម ហ្គោតារ៉ូ អូហ្គាវ៉ា (Gotaro Ogawa) ក្រុមគាំទ្រយូដូកម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ នេះ។
Category: សង្គម
សម្ដេចក្រឡាហោម ស ខេង ដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្ដីពី គោរមងារឧកញ៉ា នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃពុធ ១៣រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះ។
សម្តេចតេជោ ហ៊ុន សែន ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ
សម្តេចអគ្គមហាសេនាបតី តេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងនៅលើហ្វេសបុក នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣នេះថា ៖ កាលពីស៊ីហ្គេមលើកទី២០ឆ្នាំ១៩៩៩កម្ពុជាស្ថិតនៅចំណាត់ថ្នាក់លេខ១០ជាមួយនឹង០មេដាយ។ ស៊ីហ្គេមលើកទី៣២ឆ្នាំ២០២៣កម្ពុជាទទួលបានមេដាយសរុប២៨២ដោយឈរ លំដាប់ទី៤ខាងមេដាយមាសនិងឈរលំដាប់ទី៣ខាងមេដាយច្រើន(សូមមើលតារាងប្រៀបធៀប)។
តើមានកត្តាអ្វីខ្លះ ដែលធ្វើឱ្យស៊ីហ្គេមនៅកម្ពុជា ទទួលបានជោគជ័យ និងការកោតសរសើរខ្លាំង?
អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឯកឧត្តម ថោង ខុន បានលើកឡើងថា ស៊ីហ្គេមនៅកម្ពុជា ជោគជ័យខ្លាំង និងទទួលបានការកោត សរសើរគ្រប់ទិសទី។
ក្រពើភ្នំចំនួន ១៤៦ ក្បាល លែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ
ក្រពើភ្នំចំនួន ១៤៦ ក្បាលត្រូវបានលែងចូលក្នុងជម្រកធម្មជាតិដើម្បីបង្កើនចំនួនរបាយសត្វក្រពើភ្នំនៅក្នុងធម្មជាតិឡើងវិញ។ កម្ពុជាដែលត្រូវបានទទួលស្គាល់ថាជាប្រទេសដែលមានសត្វក្រពើភ្នំច្រើនជាងលើលើពិភពលោកប្រមាណជាង ៣០០ក្បាល ខណៈចំនួនសរុបនៅលើពិភពលោកមានប្រមាណ ១០០០ ក្បាលប៉ុណ្ណោះ។
សម្តេចក្រឡាហោម ស ខេង ជាសះស្បើយពីជំងឺកូវីដ១៩ និងមានវត្តមានជាសាធារណឡើងវិញ
តាមរយៈផេកហ្វេសបុកផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃនេះឲ្យដឹងថា សម្តេចបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល។ សម្តេចក្រឡាហោម បានលើកឡើងថា៖ “នៅថ្ងៃនេះខ្ញុំបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ ក្រោយពីបានអនុវត្តតាមវិធានសុខាភិបាល ដោយដាក់ខ្លួននៅដាច់ដោយឡែករយៈពេល៥ថ្ងៃ ធ្វើលំហាត់ប្រាណ និងការព្យាបាល។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងមានវត្តមានជាសាធារណឡើងវិញ ដើម្បីបម្រើការងារជូនជាតិ និងប្រជាពលរដ្ឋ ។ ខ្ញុំសូមថ្លែងអំណរគុណជាអនេកប្បការដល់វេជ្ជបណ្ឌិតកម្ពុជាដែលបានណែនាំ និងពិនិត្យព្យាបាលខ្ញុំ និងសូមអរគុណជាអនេកផងដែរចំពោះបងប្អូនជនរួមជាតិដែលបានយកចិត្តទុកដាក់ដល់សុខភាពខ្ញុំ និងបានជូនពរឲ្យបានជាសះស្បើយ។ ខ្ញុំក៏សូមជូនពរដល់បងប្អូនជនរួមជាតិទាំងអស់ជួបប្រទះតែពុទ្ធពរទាំង៤ប្រការ […]
ហុងគ្រី និងឆែក កោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេស និងភាពជោគជ័យធ្វើម្ចាស់ផ្ទះស៊ីហ្គេម
តំណាងហុងគ្រី និងសាធារណរដ្ឋឆែក បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងកោតសរសើរកម្ពុជាចំពោះការខិតខំប្រឹងប្រែងធ្វើម្ចាស់ផ្ទះស៊ីហ្គេមដោយជោគជ័យផងដែរ។ ការកោតសរសើរពីសំណាក់ប្រទេសទាំងពីរធ្វើឡើងក្នុងជំនួបជាមួយឯកឧត្តមបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីនៅថ្ងៃទី១៦ ខែឧសភា។ ក្នុងជំនួបនោះ ឯកឧត្តម Tibor BALOGHDI ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា បានកោតសរសើររាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនគួរឲ្យកត់សម្ពាល់ និងជោគជ័យរបស់កម្ពុជាក្នុងការរៀបចំព្រិត្តិការណ៍ប្រកូតកីឡាអាស៊ីអាគ្នេយ៍។ ភាគីទាំងពីរក៏បានពិភាក្សាគ្នាប្រកបដោយផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសការពិនិត្យលទ្ធភាពរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ទ្វេភាគី លើកទី២ រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ និងកិច្ចប្រជុំលើកទី២ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ចកម្ពុជា-ហុងគ្រី នាពេលឆាប់ៗខាងមុខ។ […]
អ្នកនាំពាក្យក្រសួងការបរទេស ថ្លែង ថា៖ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»
ភ្នំពេញ – អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើងក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីប្រកាសផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី នៅថ្ងៃទី១០ ខែមិថុនាខាងមុខ
សមាគមឧកញ៉ាកម្ពុជា នឹងរៀបចំពិធីប្រកាសផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសារអាហារសាមគ្គី ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ នៅដឺព្រីមៀសេនធឺសែនសុខ ចាប់ពីម៉ោង១៦៖០០នាទីរសៀលតទៅ។
អ្នកនាំពាក្យក្រសួងការបរទេស៖ «ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»
អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ច្រានចោលចំពោះការធ្វើអត្ថាធិប្បាយដែលបង្កឱ្យមានការយល់ច្រលំ និងធ្វើឡើង ក្រោមហេតុផលនយោបាយ របស់ក្រុមអ្នករិះគន់មួយចំនួនតូច ជុំវិញដំណើរការនៃការចុះបញ្ជីគណបក្ស នយោបាយឈរឈ្មោះបោះឆ្នោតនៅកម្ពុជា។ ក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយនៅយប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ អ្នកនាំពាក្យក្រសួងការបរទេសថ្លែងថា “ស្ថាប័នរៀបចំការបោះឆ្នោតពុំមានការ ប្រព្រឹត្តដោយឡែកពិសេសចំពោះគណបក្សនយោបាយណាមួយឡើយ»។ ដោយផ្អែកលើការពន្យល់និងសេចក្តីសម្រេចរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) អ្នកនាំពាក្យក្រសួងធ្វើការបំភ្លឺដូចមានក្នុងសេចក្តីថ្លែងការណ៍ខាងក្រោម៖
