រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឱ្យបានជ្រាបថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងមានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការអគារមជ្ឈមណ្ឌលពហុឯកទេស “អគារតេជោអភិវឌ្ឍន៍” នៅមន្ទីរពេទ្យកាល់ម៉ែត។
Category: សង្គម
ផ្លូវល្បឿនលឿនទីបី ភ្នំពេញ-សៀមរាប គ្រោងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែនេះ និងចុះ MoU ក្នុងពេលឆាប់ៗ
គម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះ។
ផ្លូវល្បឿនលឿនទីពីរ ភ្នំពេញ-បាវិត តម្លៃ១,៣៥ពាន់លានដុល្លារ នឹងបើកការដ្ឋានតាមការគ្រោងទុកនៅថ្ងៃទី៧ ខែមិថុនា
នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ រវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងបាវិត ជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប។
សម្តេចតេជោ ហ៊ុន សែន៖ លុយអាចចាយអស់ តែកិត្តិយស និងកេរ្តិ៍ឈ្មោះជាតិ ចាយមិនអស់ទេ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការសម្រេចចិត្តមិនឲ្យយកលុយក្នុងព្រឹត្តិការណ៍ប្រកួតស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។
កម្ពុជាប្រគល់ទង់ស៊ីហ្គេមឲ្យថៃ ដើម្បីបន្តធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៥ខាងមុខ
កម្ពុជា បានប្រគល់ទង់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា «ទង់ស៊ីហ្គេម»ទៅឲ្យប្រទេសថៃ ដើម្បីបន្តរៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣៣ នៅឆ្នាំ២០២៥ ខាងមុខ។
សម្តេចតេជោ ហ៊ុន សែន៖ មានតែវិស័យសុខាភិបាល និងវិស័យអប់រំ ដែលរាជរដ្ឋាភិបាលផ្តល់ក្របខណ្ឌរាប់ពាន់នាក់ក្នុងមួយឆ្នាំៗ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បញ្ជាក់ថា អាទិភាពរបស់រាជរដ្ឋាភិបាលក្នុងរយៈពេលកន្លងទៅ គឺយើងបានអនុវត្តពិតប្រាកដក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ។
សម្តេចតេជោ ហ៊ុន សែន ៖ ប្រសិនបើវិធានការចាក់វ៉ាក់សាំងមិនបានត្រឹមត្រូវ ទោះមានវ៉ាក់សាំងក៏មិនអាចគ្រប់គ្រងកូវីដ១៩បានដែរ
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្តេចមានមោទកភាពជាមួយការឈានឡើងលើវិស័យសុខាភិបាលរបស់កម្ពុជា នៅពេលដែលពីអតីតកាលមានស្ថានភាពលំបាកខ្លាំង។
សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យស៊ីហ្គេមនៅកម្ពុជា ពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ភាពជោគជ័យរបស់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជានេះ បានពន្យល់យ៉ាងច្បាស់ពីអ្វីដែលហៅថា កីឡារស់នៅក្នុងសន្តិភាព។
សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ តាំងបង្ហាញវត្ថុបុរាណទើបរកឃើញថ្មីៗ រយៈពេល១០ថ្ងៃ
សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ នឹងរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេលខ្លីចំនួន១០ថ្ងៃ ចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣។ ពិព័រណ៍នេះ នឹងរៀបចំតាំងបង្ហាញនូវវត្ថុបុរាណ វត្ថុសិល្បៈ ឬសមុច្ច័យមួយចំនួន ដែលសារមន្ទីរបានជ្រើសរើស និងទើបរកឃើញពីកំណាយស្រាវជ្រាវនៅតំបន់រមណីយដ្ឋានអង្គរ រួមនិងកុលាលភាជន៍ដែលមានប្រភពពីឡដុតកុលាលភាជន៍បុរាណតំបន់ភ្នំគូលែនផងដែរ។ សមុច្ច័យដែលនឹងតាំងបង្ហាញក្នុងពិព័រណ៍ខាងលើនេះ ចែកជា៣ប្រភេទ ក្នុងនោះវត្ថុដែលធ្វើពីដីឥដ្ឋមាន លោហៈធាតុ សំរឹទ្ធ ស្ពាន់ ដែកសំណរ សមុច្ច័យវត្ថុបុរាណជាត្បូងគ្រីស្តាល់ និងគ្រាប់ក្វាតជាដើម។ សារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ […]
កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ និងមានសន្ទស្សន៍កើនឡើង ៣១លេខ លើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក
បច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ នៅក្នុងចំណាត់ថ្នាក់នៃការអភិវឌ្ឍរដ្ឋាភិបាលឌីជីថលក្នុងពិភពលោក។ នេះបើតាមការឲ្យដឹងពីនាយកដ្ឋានកិច្ចការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិ (UNDESA)ក្នុងសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាពនិងប្រមូលធាតុចូល សម្រាប់រៀបចំក្របខណ្ឌអភិបាលកិច្ចទិន្នន័យជាតិ” នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ។ លោក ជូវ៉ាង ជូ តំណាង UNDESA បានលើកឡើងអំពីការរីកចម្រើននៃវិស័យឌីជីថលរបស់កម្ពុជា ដែលបច្ចុប្បន្ននេះ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់លេខ១២៧ ក្នុងចំណោមប្រទេសចំនួន១៩៣ និងមានសន្ទស្សន៍កើនឡើង ៣១លេខ […]
