យុវជនគណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស ប្រកាសប្តេជ្ញាកំចាត់ចោលរាល់ជនទាំងឡាយណាដែលប៉ុនប៉ងប្រមាថដល់អាយុជីវិតសម្តេចតេជោ ហ៊ុនសែននិងសម្តេចបវរធិបតី ហ៊ុនម៉ាណែតព្រមទាំងក្រុមគ្រួសារ ទោះបីក្នុងតម្លៃណាក៏ដោយ។ ក្នុងញត្តិរបស់ គណៈកម្មាធិការកណ្តាលយុវជនគណបក្សថា្នក់កណ្ដាល បានប្រកាសថ្កោលទោសដាច់អហង្ការ ចំពោះគម្រោង វាយប្រហារដោយគ្រូន ទៅលើភូមិគ្រឹះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងក្រុមគ្រួសារ នាទីក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីពេលថ្មីៗនេះ ដែលប្រព្រឹត្តដោយក្រុមជ្រុលនិយម តាមការញុះញង់ពីសំណាក់ក្រុមឧទ្ទាមក្រៅប្រទេស។ យុវជនគណបក្សប្រជាជនកម្ពុជា បានបញ្ជក់ថា […]
Category: សង្គម
រដ្ឋមន្ដ្រីមហាផ្ទៃ ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់ បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច
លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់ពីក្រុមកម្ចីអនឡាញខុសច្បាប់ កុំសងប្រាក់ត្រឡប់ទៅក្រុមនោះវិញ ព្រោះក្រុមនោះក៏ជាក្រុម ដែលធ្វើសកម្មភាពខុសច្បាប់ដូចគ្នា។ ក្នុងពិធីបិទសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ និងបូកសរុបលទ្ធផលប្រឡងប្រណាំងចលនា «ភូមិ ឃុំសង្កាត់ មានសុវត្ថិភាព» លោក ស សុខា បានអះអាងថា ក្រុមកម្ចីអនឡាញខុសច្បាប់នោះ ភាគច្រើនជាជនជាតិចិនឦ លោកបញ្ជាក់ថា កន្លងទៅមានប្រជាពលរដ្ឋធ្លាប់ផុងខ្លួន ទៅខ្ចីលុយអនឡាញខុសច្បាប់ពីក្រុមដែលគ្មានអាជ្ញាប័ណ្ណ […]
កាកបាទក្រហមកម្ពុជា ប្រគល់ថវិកា៥លានដុល្លារអាមេរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការពិនិត្យនិងព្យាបាល
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន អញ្ជើញជួបសវនាការ និងប្រគល់ថវិកា ចំនួន៥លានដុល្លារអាម៉េរិក ជូនមន្ទីរពេទ្យហ្លួងម៉ែ នាទីស្នាក់ការកណ្តាល កាកបាទក្រហមកម្ពុជា អូបែកក្អម នៅរសៀលថ្ងៃទី១៣ ខែកុម្ភះ ឆ្នាំ២០២៥នេះ ។ ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម […]
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០២៦-២០៣៥
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន គឺយើងប្ដេជ្ញារួមគ្នារំដោះផ្ទៃដីដែលដឹងថា មានមីនឱ្យអស់ត្រឹមឆ្នាំ២០៣០ ផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោម និងតំបន់ដែលមានសំណល់ជាតិផ្ទុះ កម្ពុជានិងគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនូវឆ្នាំ២០២៦- ២០៣៥។ ឯកឧត្ដមទេសរដ្ឋមន្ដ្រីបានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាស្ដីពីគោលនយោ បាយជាតិសម្មភាពមីន ២០២៦-២០៣៥ នៅស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្ដមទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា […]
ឯកឧត្តម ស សុខា ប្រកាសថ្កោលទោសសម្ដីទុរជន និងគាំទ្រពេញទំហឹងចំពោះចំណាត់ការ «កំទេចក្រុមភេវរករ» ដែលប៉ុនប៉ងធ្វើឃាត «សម្ដេចតេជោ»!
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមគ្រួសារ ប្រកាសជាឱឡារិក ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះទុរជនដ៏អបលក្ខណ៍ដែលបាននិយាយផ្ដួចផ្ដើមគំនិតដ៏អគតិបំផុសឱ្យមានការវាយប្រហារធ្វើឃាត សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ដោយប្រើយន្តហោះគ្មានមនុស្សបើក ឬដ្រូន ជាវិធីសាស្រ្តកំពុងពេញនិយមក្នុងសង្គ្រាមសម័យទំនើប និងពួកភេវរករ។ ឯកឧត្តម បានលើកឡើងនៅលើបណ្តាញសង្គមនៅយប់ថ្ងៃទី១៣ ខែកុម្ភៈនេះថា «សម្ដីផ្ដើមគំនិតដ៏ចោរម្សៀតនោះ បានស្ដែងឱ្យឃើញពីសន្ដានដ៏ពិសពុលរបស់ជននោះ និងជាបច្ច័យដ៏អាក្រក់អាក្រីនៃមនោគមវិជ្ជារបស់ក្រុមប្រឆាំងក្រៅច្បាប់ ដែលព្រោះតែធ្វើនយោបាយចាញ់ខួបប្រាំងខួបវស្សា កើតចិត្តអន្តេរថីច្រណែនឈ្នានីសរហូតផុងខ្លួនក្នុងភ្លើងគំនុំជាអត្តនោម័ត […]
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា នឹងមិនឲ្យអ្នកប៉ុនប៉ងធ្វើឃាតសម្តេចនិងក្រុមគ្រួសារ រួចខ្លួននោះទេ
នៅលើបណ្តាញសង្គមនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានចែករំលែកនូវព័ត៌មានតូចមួយនៃផែនការភេវកម្មដែលប៉ុនប៉ងធ្វើឃាតលើសម្តេច និងក្រុមគ្រួសារ។ ក្នុងសំណេរភ្ជាប់ជាមួយវីដេអូសារសំលេងនិយាយពីផែនការធ្វើឃាត ចំនួន២វីដេអូ សម្តេចតេជោ ហ៊ុន សែន សរសេរបញ្ជាក់ថា សម្តេចបានដឹងមេធំរបស់គេជាអ្នកណាហើយនៅទីណា ប៉ុន្តែសម្តេចមិនទាន់បញ្ចេញនៅពេលនេះទេ ព្រោះត្រូវកំចាត់ពួកជ្រុលនិយម និងហិង្សានិយមឲ្យអស់សិន។ សម្តេចតេជោ ហ៊ុន សែន បានចោទជាសំនួរថា «តើប្រទេសដែលអួតខ្លួនថាប្រជាធិបតេយ្យនិងគោរពសិទ្ធមនុស្សគាំទ្រអំពើបែបនេះនិងឲ្យជនទាំងនេះស្នាក់នៅក្នុងប្រទេសខ្លួនឬទេ?។ […]
ពន្ធនាគារខេត្តសៀមរាប បដិសេធការចុះផ្សាយថាអតីតឧញ៉ា ឡេង ចាន់ណា លួចលាក់ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ
ពន្ធនាគារខេត្តសៀមរាប បានចេញមកបដិសេធការចុះផ្សាយ ថាអតីតឧញ៉ា ឡេង ចាន់ណា បានលួចលាក់ប្រើប្រាស់ទូរស័ព្ទក្នុងពន្ធនាគារ ហើយបានលុបសារទាក់ទងនៅTelegram ដែលខ្លួនធ្លាប់សន្ទានកន្លងមក។ យោងលិខិតបំភ្លឺ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ពន្ធនាគារខេត្តសៀមរាប បានបញ្ជាក់ថា «ករណី Account Facebook ឈ្មោះ សុខ វិសាល បានចុះផ្សាយថា “ នៅតែក្នុងគុកទេ តែអាចលេងទូរស័ព្ទបាន ឥឡូវលុបឆាតទំនាក់ទំនងឯងចោលទៀត […]
ការប្រមូលចំណូលពន្ធនិងអាករក្នុងឆ្នាំ២០២៤ កើនឡើងប្រមាណ ១៣,៨%
ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គ-នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានលើកឡើងថាក្នុងឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានប្រមូលចំណូលពន្ធ និងអាករ បានចំនួន ១០ ៥៤២,២ ប៊ីលានរៀល (ស្មើនឹងប្រមាណ ២ ៥៩០,៣ លានដុល្លារអាម៉េរិក) កើនឡើងប្រមាណ ១៣,៨% ធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២៣។ ឯកឧត្តម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបន្ថែមថា ការប្រមូលចំណូលក្នុងឆ្នាំ២០២៤នេះ បានជួបប្រទះនឹងបញ្ហាប្រឈមធំៗមួយចំនួនមានជាអាទិ៍ […]
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ចាត់ទុកការងារសាធារណមតិ មានសារៈសំខាន់ក្នុងការរួមចំណែកធានានិរន្ដរភាព និងស្ថិរភាពសង្គម ក្នុងយុគ្គសម័យឌីជីថល
ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងថា ការងារសាធារណមតិ មានសារៈសំខាន់ណាស់ ជាពិសេសក្នុងយុគសម័យឌីជីថល ដើម្បីគ្រប់គ្រងព័ត៌មាន រួមចំណែកធានានិរន្ដរភាពសតិអារម្មណ៍របស់ពលរដ្ឋ ពោលគឺកុំឱ្យពួកគាត់មានចិត្តច្របូកច្របល់ ដោយសារតែការទទួលបាននូវព័ត៌មានបំពុលសង្គម ជាពិសេសធ្វើយ៉ាងណាឱ្យពលរដ្ឋទទួលបាននូវព័ត៌មានត្រឹមត្រូវ មានភាពនឹងនរក្នុងចិត្ដ និងការសម្រេចចិត្តនានាប្រចាំថ្ងៃ។ ការលើកឡើងរបស់ឯកឧត្តមបែបនេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញដឹកនាំកិច្ចប្រជុំតម្រង់ទិសស្តីពីការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិជូនមន្ត្រីរាជការអគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន ។ ឯកឧត្ដម […]
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង នៅចុងខែកុម្ភៈនេះ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្តួចផ្តើមឱ្យមានការរៀបចំពិធីបុណ្យកោងកាង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តកោះកុង ដែលជាផ្នែកមួយនៃយុទ្ធនាការ «ពន្លកបៃតង» ក្រោមការចង្អុលបង្ហាញពីសំណាក់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងគោលបំណង ថែរក្សាប្រព័ន្ធអេកូឡូស៊ីឆ្នេរ និងជីវៈចម្រុះ តាមរយៈការដាំស្តារព្រៃកោងកាង និងការពង្រីកវិសាលភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងឡើងយ៉ាងដូច្នេះ នៅក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ […]