លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធានសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងជាអគ្គស្នងការនៃសមាគមកាយឫទ្ធិនារីកម្ពុជា និងក្រុមការងារ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ បានបន្តអញ្ជើញគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីជីវិតចំនួន២រូប នៅភូមិមិត្តភាព១ សង្កាត់ព្រែកឯង និងនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ យុទ្ធជនពលីជីវិតចំនួន២រូបនេះ ទី១ឈ្មោះ […]
Category: សង្គម
សម្តេចតេជោ ហ៊ុន សែន និងសហការីសម្រាកបានជាង ២ម៉ោង ឥឡូវមកប្រចាំការបន្តពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់
ក្រោយសម្រាកបានជាង២ម៉ោង សម្តេចតេជោ ហ៊ុន សែន និងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញមកប្រចាំការបន្តទៀតជាមួយនឹងការពិនិត្យសភាពការណ៍ជួរមុខដើម្បីបន្តអនុវត្តដោយម៉ឺងម៉ាត់នូវបទឈប់បាញ់ និងពង្រឹងកិច្ចការពារខ្លួនប្រឆាំងនិងការរំលោភណាមួយពីភាគីម្ខាងទៀត។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏បានពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីជំរុញការស្នើសុំទៅកាកបាទក្រហមអន្តរជាតិ ដើម្បីបំពេញតួរនាទី ទាក់ទងដល់កងទ័ពកម្ពុជា១៨រូប ដែលថៃចល័តទ័ពចូលមកចាប់ក្នុងបន្ទាយនៃកងទ័ពកម្ពុជាក្រោយកិច្ចព្រមព្រៀងឈប់បាញ់ចូលជាធរមានរយៈពេលប្រមាណ ៨ម៉ោងដែលជាការបំពានលើកិច្ចព្រមព្រៀងឈប់បាញ់ ដែលហាមបាញ់ ហាមចល័តកងទ័ពនិងហាមបន្ថែមកងទ័ព។ សម្តេចបានដាក់ជាសំណួរថា ហេតុផលអ្វីទៅដែលថៃមិនព្រមប្រគល់កងទ័ពកម្ពុជា១៨រូបមកឲ្យកម្ពុជាវិញ? កាលពី […]
ឯកឧត្តម គួច វែងស្រ៊ុន៖ ព័ត៌មាន គឺត្រូវតែលឿនរហ័សពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ
ឯកឧត្តម គួច វែងស្រ៊ុន រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី បានលើកឡើងថា ព័ត៌មាន គឺត្រូវតែលឿន រហ័ស និងពិត តែសម្រាប់កិច្ចការជាតិ និងទ័ព ដាច់ខាតមិនអាចរហ័ស និងមិនអាចបង្ហាញគ្រប់នោះទេ។ ទន្ទឹមគ្នានេះ ឯកឧត្តមបានស្នើឲ្យសូមបងប្អូនទាំងអស់ សម្រាប់កិច្ចការទ័ព និងយុទ្ធសាស្ត្រក្នុងការទប់ទល់នឹងសត្រូវឈ្លានពាន ទុកភារកិច្ចជូនរាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងអ្នកជំនាញបានហើយ។ ឯកឧត្តម គួច វែងស្រ៊ុន បានអំពាវនាវដោយទទូចសូមបងប្អូនទទួលបន្ទុកផ្សព្វផ្សាយតែការពិតដែលកើតមានអំពីសម្លេងរបស់ប្រជាជនកម្ពុជា ត្រូវការតែសន្តិភាព, […]
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាកំពុងខិតខំសង្រ្គោះកងទ័ព ១៨នាក់ និងធានាសន្តិភាពតាមបណ្តោយព្រំដែន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥ថា សម្តេចនៅមុខប្រព័ន្ធវីដេអូ ជាមួយសម្តេច ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងគោក ឯកឧត្តម ម៉ៅ សុផាន់ ដើម្បីត្រួតពិនិត្យស្ថានភាពនយោបាយ និងយុទ្ធសាស្ត្រពាក់ព័ន្ធនឹងវិបត្តិនៅតាមបណ្ដោយព្រំដែន បន្ទាប់ពីឯកឧត្តមអគ្គបញ្ជាការ វង្ស ពិសេន ចាកចេញដើម្បីចូលរួមប្រជុំនៅប្រទេសម៉ាឡេស៊ី។ សម្តេចបានបញ្ជាក់ថា នៅទីបញ្ជាការមួយផ្សេងទៀត នាយករដ្ឋមន្ត្រី ហ៊ុន […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក គឹម សំអាត ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃអាទិត្យ ទី៣ ខែសីហា ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក គឹម សំអាត ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក អ៊ុន វណ្ណា ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក អ៊ុន វណ្ណា ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក សៀង សាត ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នៅថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ឯក សៀង សាត ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]
ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ទោ ហេង តាំង ក្នុងសមរភូមិមុខនៃជម្លោះព្រំដែនកម្ពុជា-ថៃ
នាព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ឆ្នាំ២០២៥ ឧកញ៉ា ឡេង និមល និងលោកជំទាវឧកញ៉ាបណ្ឌិត ឡេង បញ្ចពណ៌ តំណាងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនការពារយុត្តិធម៌ បានអញ្ជើញដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី អនុសេនីយ៍ទោ ហេង តាំង ដែលបានពលីជីវិតក្នុងការការពារបូរណភាពជាតិ និងអធិបតេយ្យជាតិ។ លោកឧកញ៉ា និងលោកជំទាវឧកញ៉ាបណ្ឌិត ក៏បានសម្តែងនូវការរំលែកទុក្ខជូនដល់គ្រួសារយុទ្ធជនពលី ដែលនេះគឺជាការបាត់បង់យុទ្ធជនដ៏អង់អាចក្លាហាន កូនជាទីស្រឡាញ់ […]
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ត្រួតពិនិត្យការអនុវត្តបទឈប់បាញ់
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតក្រុមការងារសម្របសម្រួលជាមួយក្រុមអ្នកសង្កេតការណ៍ មកត្រួតពិនិត្យការអនុវត្តបទឈប់បាញ់គ្នា ដឹកនាំដោយប្រទេសម៉ាឡេស៊ី ។ ក្នុងសេចក្តីសម្រេចដែលចុះហត្ថលេខាដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ បានកំណត់សមាសភាព ក្រុមការងារនេះ ដោយមានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជាប្រធាន អមដោយអនុប្រធាន ២រូប និងសមាជិក ៩រូប ផ្សេងទៀត។ […]
កម្ពុជានឹងបញ្ជាទិញយន្តហោះប្រភេទ Boeing ១០គ្រឿង ពីសហរដ្ឋអាមេរិក
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលហៅកាត់ថា CDC បានបង្ហើបឲ្យដឹងថា កម្ពុជាទិញយន្តហោះប្រភេទ Boeing 737MAX 8 ចំនួន១០គ្រឿងពីសហរដ្ឋអាមេរិក ហើយខែសីហា ឆ្នាំ២០២៥នេះ អាចនឹងចុះកិច្ចព្រមព្រៀងបញ្ជាក់ពីការទិញពិតប្រាកដ ប៉ុន្តែយន្តហោះដែលកម្ពុជា កម្មង់ទិញនេះ នៅឆ្នាំ២០៣១ ទើបបានមកដល់កម្ពុជា។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលនៃអត្រាពន្ធគយបដិការកម្ពុជា និងអាមេរិក នាថ្ងៃទី១ខែសីហា ឆ្នាំ២០២៥នេះ […]
