ស៊ីម៉ាក់ ប្រេីប្រាស់បច្ចេកទេសប្រពន្ធ័មេដែកបោសសម្អាតគ្រាប់ផ្លោង និងគ្រាប់បែកចង្កោមសៀមក្នុងទឹកដីកម្ពុជា

អង្គភាព ស៊ីម៉ាក់ (CMAC) ប្រេីប្រាស់បច្ចេកទេសបោសសម្អាតការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរ សម្រាប់បង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមដែលយោធាសៀមឈ្លានពាន កាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥។

តាមរយៈបណ្តាញសង្គមនាព្រឹកថ្ងៃទី២៣មករានេះ លោក ហេង រតនា អគ្គនាយក ស៊ីម៉ាក់ បានបញ្ជាក់ថា ក្នុងគោលដៅបង្កេីនសុវត្ថិភាពក្នុងកិច្ចប្រតិបតិ្តការបោសសម្អាតគ្រាប់បែកចង្កោមជាសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន អង្គភាពCMAC បានស្រាវជ្រាវអភិវឌ្ឍន៍និងប្រេីប្រាស់បច្ចេកទេសបោសសម្អាតដោយបូកបន្ថែមក្នុងការប្រេីប្រាស់ប្រពន្ធ័មេដែកស្រូប បំពាក់ជាមួយគ្រឿងចក្រ និងប្រពន្ធ័ការពារសុវត្ថិភាពអ្នកបេីកបរផងដែរ។

បើតាម CMAC បានរកឃើញថា សង្គ្រាមកម្ពុជា-ថៃ ចំនួន២លើកក្នុងឆ្នាំ២០២៥ ទាហានថៃបានប្រើប្រាស់គ្រាប់យុទ្ធភណ្ឌជាច្រើនប្រភេទដូចជា គ្រាប់បែកទម្លាក់ពីយន្តហោះ គ្រាប់បែកចង្កោម គ្រាប់ ផ្សែងពុល (សារធាតុគីមី) គ្រាប់កាំភ្លើងធំគ្រប់ប្រភេទ គ្រាប់អាវុធធុនមធ្យមនិងស្រាលយ៉ាងច្រើនឥតគណនាមកលើទឹកដីកម្ពុជា ទាំងតំបន់សមរភូមិ តំបន់មូលដ្ឋានកងទ័ពកម្ពុជា និងគោលដៅស៊ីវិលដូចជា សាលារៀន មន្ទីរពេទ្យ វត្តអារាម ភូមិករ និងដីស្រែចម្ការប្រជាពលរដ្ឋជាដើម។ គ្រាប់បែកដែលបន្សល់ពីស្លាកស្នាមសង្គ្រាមនេះ នឹងប៉ះពាល់ដល់គម្រោងបោសសម្អាតមីននៅកម្ពុជាគ្មានមីនត្រឹមឆ្នាំ ២០៣០៕

5
Promotion