ច្រើនសប្តាហ៍មកហើយដែលការប្រគំតន្រ្តី EXPREZ CHARITY CONCERT បាននាំអារម្មណ៍ទស្សនិកជនកម្សាន្តសើចសប្បាយជាមួយនឹងការសម្តែងច្រៀងរាំរបស់សិល្បករល្បីៗនៅទឹកដីខេត្តនានា ដោយឡែកសម្រាប់សប្តាហ៍នេះ EXPREZ CHARITY CONCERT បានទៅដល់អ្នកខេត្ត តាកែវ ហើយ ដែលព្រឹត្តិការណ៍នេះនឹងធ្វើឱ្យកក្រើកឆាក រញ្ជួយដី ជាមួយនិងការសម្តែងរបស់សិល្បករល្បីៗ ។

សម្រាប់ព្រឹត្តិការណ៍ប្រគំតន្រ្តីសប្បុរសធម៌ EXPREZ CHARITY CONCERT ដែលនឹងរៀបចំឡើងនៅចុងសប្តាហ៍នេះ មានរយៈពេល២ថ្ងៃជាប់ៗគ្នា ដែលស្ថិតនៅខាងលិចផ្សារសៃវ៉ា ភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ សម្រាប់ថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀងខេមរៈ សិរីមន្ត ,លោក ខេម , អ្នកនាង ខាត់ សួស្តី និងតារាចម្រៀងជាច្រើនរូបទៀត ។ អ្វីដែលកាន់តែពិសេសលើសពីនេះទៅទៀត នៅថ្ងៃទី ២៥ ខែ មករា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ,កញ្ញា តន់ ចន្ទសីម៉ា និងកូនប្រុសទាំងពីររបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមជាមួយតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។
ថវិកាដែលទទួលបាននៅក្នុងការប្រគំតន្រ្តី EXPREZ CHARITY CONCERT នឹងទុកសម្រាប់ជួយដល់សង្គម ។ តន្រ្តី១ពាន់លានរៀលដើម្បីសប្បុរសធម៌ ស្មារតីរួបរួមខ្មែរស្រឡាញ់ខ្មែរ ! EXPREZ CHARITY CONCERT សំឡេងខ្មែររួបរួម ក្នុងឆន្ទៈខ្មែរតែមួយ ។ បើតាមចង់ដឹងច្បាស់ថាព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅលើទឹកដីខេត្ត តាកែវ មានអ្វីប្លែក និងអស្ចារ្យដល់កម្រិតណានោះ កុំភ្លេចណាត់ជួបគ្នាទៅទស្សនា និងរាំងលេងកម្សាន្ត ដើម្បីទទួលបាននូវអារម្មណ៍ថ្មី ប្លែក សប្បាយរីករាយ ក៏ដូចជាបានជួបជាមួយ Idol របស់ប្អូនផ្ទាល់តែម្តង ៕






